សូមណែនាំឯកសណ្ឋានយូដូ សម្រាប់កុមារ100
ដើម្បីធ្វើឱ្យការរៀនការ៉ាតេកាន់តែងាយស្រួល យើងបានបង្កើត gi ដែលបំពេញតាមតម្រូវការរបស់អ្នកទាំងអស់៖ប្រវែងដៃអាវ, ភាពធូររលុងនៅត្រង់ស្មា និងភាពសមល្មមត្រង់ចង្កេះ អាចឱ្យអ្នកធ្វើចលនា បានយ៉ាងងាយស្រួលចុះចំណែកឯខោវិញ? វាធន់នៅផ្នែកជង្គង់ពេលវាយប្រហារលើឥដ្ឋ។ហើយជាមួយនឹងខ្សែចង្កេះយឺត ងាយស្រួលពាក់!
តើទំហំ gi មួយណាដែលអ្នកគួរទិញ?
សូមជ្រើសរើសទំហំឈុតយូដូ ដោយអាស្រ័យទៅលើកម្ពស់របស់អ្នក!ជីរបស់យើងមានទំហំពី 100 ទៅ 150 cm យើងសូមណែនាំឱ្យជ្រើសរើសមួយ ដែលធំជាងកម្ពស់កូនរបស់អ្នកយ៉ាងហោចណាស់ 5 cm ក្នុងករណីមានការលូតលាស់ណាមួយរបស់កុមារ (ជាទូទៅកុមារលូតលាស់ពី 5 ទៅ 10 cm ក្នុងមួយឆ្នាំ)
ឧទាហរណ៍:ប្រសិនបើកូនរបស់អ្នកមានកម្ពស់ 1.35 ម៉ែត្រ សូមជ្រើសរើសទំហំ 140 សង់ទីម៉ែត្រ
ក្រាម៉េក និងសមាសធាតុ៖ ន័យរបស់ពាក្យទាំងពីរនេះ
កម្រាស់ និងទម្ងន់របស់សាច់ក្រណាត់ ត្រូវបានបង្ហាញតាមរយៈទម្ងន់សាច់ក្រណាត់ជាក្រាមក្នុងមួយម៉ែត្រការេ។នេះគេហៅថាទម្ងន់គិតជាក្រាម
សម្រាប់កីឡាយូដូ វាគឺជាការល្អបំផុត ក្នុងការមានឈុតធ្វើពីសាច់ក្រណាត់ជាប់ធន់បានយូរ ដែលមិនត្រឹមតែអាចធន់នឹងការចាប់កាន់ប៉ុណ្ណោះទេ ថែមទាំងធន់នឹងការបោកគក់ទៀតផង! ហេតុដូច្នេះហើយបានជាយើងជ្រើសរើស សាច់ក្រណាត់ធ្វើពីកប្បាស ៣៥ភាគរយ និងប៉ូលីអេស៊្ទែរ (polyester) ៦៥ភាគរយ៖ ឈុតយូដូ ដែលធន់នឹងការចាប់ទាញ និងការបោកគក់។រួចចុះទម្ងន់របស់សាច់ក្រណាត់? សម្រាប់ទម្ងន់ 190 g/m² កូនអ្នកនឹងទទួលបានផាសុកភាពខ្លាំងពេលកំពុងហាត់!
ការថែទាំឯកសណ្ឋានរបស់អ្នក
យើងសូមណែនាំឱ្យអ្នកទុកឈុតយូដូរបស់អ្នកឱ្យស្ងួត បន្ទាប់ពីការប្រើប្រាស់នីមួយៗ។ ដើម្បីរក្សាឈុតឱ្យនៅតែមានពណ៌ស សូមប្រាកដថាត្រូវបោកគក់ជាទៀងទាត់។គន្លឹះរបស់យើង? បោកគក់ដោយប្រើទឹកត្រជាក់ សម្រាប់រយៈពេលប៉ុន្មាននាទីដំបូង។ បន្ទាប់ពីនោះ អ្នកអាចលាងសម្អាតវានៅសីតុណ្ហភាពរហូតដល់ 30°C
នៅពេលដែលអ្នកសម្ងួតវា យកល្អគួរតែទុកវាឱ្យស្ងួត ហើយជៀសវាងប្រើម៉ាស៊ីនសម្ងួត :)