1
Hide Filters
Filters 0
Sort by :
Filters 0
  • ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
  • ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
  • ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
DECATHLON

ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g

962401
$6,00
ពន្ធត្រូវបានបូកបញ្ចូល
  • ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
  • ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
  • ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
ចាហ៊ួយផ្តល់ថាមពលរសជាតិផ្លែសារី 5x25g
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមអ្នកចូលចិត្តរត់របស់យើងបានបង្កើតចាហ៊ួយនេះសម្រាប់បំពេញកម្លាំងពេលរត់ប្រណាំងរឺកំពុងហ្វឹកហាត់ ដែលវាជាប្រភពផ្តល់ថាមពលលឿន

រចនាឡើងដោយនិងសម្រាប់អ្នករត់ ចាហ៊ួយនេះរួមបញ្ចូលនូវរសជាតិឆ្ងាញ់និងស្ករធម្មតា: ជាអ្វីដែលអ្នកត្រូវការសម្រាប់រត់ដល់ទី ហើយលើកដៃបានដល់ទីបញ្ចប់រហូតដល់ទៅ៣ម៉ោង!

BENEFITS

ផ្តល់ថាមពល

ផ្តល់ជូននូវថាមពលចន្លោះ 82 kcal ដល់ 84 kcal អាស្រ័យលើរសជាតិ (សូមពិនិត្យមើលចំនួននោខាងក្រោម)

កាត់បន្ថយភាបហេវហត់

វីតាមីន B6, B9 និង C ជួយកាត់បន្ថយភាពហត់នឿយ

កាត់បន្ថយអុកស៊ីតកម្ម

***វីតាមីន C ជួយការពារកោសិការពីស្ត្រេស

សាមាសធាតុ

សាច់ផ្លែឈើ 50% និងក្លិនធម្មជាតិបន្ថែម: ចំណីធម្មតានិងមានរសជាតិឆ្ងាញ់ !

ងាយស្រួលបើកបិទ

បើកនិងបិទចាហ៊ួយអ្នកយ៉ាងងាយជាមួយនិងបន្ទះស្អិតរបស់វា

ងាយស្រួលផ្លាស់ទី

ចំណីដ៏ឆ្ងាញ់នេះងាយស្រួលដាក់ក្នុងហោប៉ៅ!

TECHNICAL INFORMATIONS

ចាហ៊ួយដែលធ្វើឡើងវិញដោយសារតែមតិយោបល់របស់អ្នក

របស់មុនអ្នកនឹងឃើញវាស្អិតជាប់ប្រអប់ ដូច្នេះហើយវារាងពិបាកពិសាពេលរត់ដូច្នេះ តើងយើងដោះស្រាយបញ្ហានេះដោយរបៀបណា? យើងបានបន្ថែមធាតុផ្សំ២ចូលតៅក្នុងនេះ:
-អាស៊ីដស៊ីទ្រិក (មានក្នុងចំណីលើកមុនរួចហើយ),
-និងសូដ្យូមស៊ីដ្រាត យកចេញពីផ្លែក្រូចឆ្មារ សម្រេចសេចក្តីមក?ក្រុមអ្នកតេស្តសាកល្បង៥០នាក់ពិតជាសប្បាយចិត្តក្នុងការដាក់ចូលមាត់ទំពារវា ហើយពេញចិត្តនូវទាំងរសជាតិនិងភាពឆាប់រលាយរបស់វា (និងមិនស្អិតជាប់ធ្មេញ) !

ផលិតផលក្នុងស្រុក - ជាអ្វីដែលយើងចូលចិត្ត

តើអ្នកមិនចង់ដឹងទេថាចាហ៊ួយនេះធ្វើពីណាមក? អូខេ បើសិនជាអ្នកពិតជាចង់ដឹងមែន!វាកើតចេញពីរោងចក្រនៅប៉ែកខាងត្បូងរបស់ប្រទេសបារាំង "ដែលជាដៃគូរបស់យើងអស់រយះពេល១៥ឆ្នាំហើយ" នេះបើតាមការបកស្រាយរបស់លោក Juliette ដែលជាវិស្វករផ្នែកចំណីអាហារ
ផ្លែប៉ោមនិងផ្លែសារីគឺមកពីបារាំង - សូមបកស្រាយពេលក្រោយ ស្ករសក៏អញ្ចឹងដែរតែសម្រាប់ផ្លែឈើផ្សេង វាត្រូវបានគេយកចូលមកពីប្រទេសអ៊ឺរ៉ុប រឺឆ្ងាយពីនេះដែលអាកាសធាតុមានភាពសមប្រកបជាង

ហេតុអ្វីបានយកផ្លែប៉ោមនិងសារីដាក់ក្នុងចាហ៊ួយ?

មានសំនួរពិសេសមួយ ជាពិសេសទាក់ទងនិងរសជាតិដែលអ្នកបានរើស ថាតើវាមានជាតិជូរពីក្រូច រឺស្ត្របឺរី /ក្រេនបឺរី សូមស្ងប់ចិត្តចុះ -នេះមិនមែនជាអ្វីដែលគេចេះតែលាយច្របល់ចម្រុះដោយក្រុមហ៊ុននោះទេមិនមែនទេ ផ្លែប៉ោមនិងផ្លែសារីជាគ្រឿងគោលក្នុងរូបមន្តរបស់យើងវាត្រូវបានគេរើសយកមកពីចំការផ្ទាល់ដោយអ្នកផ្គត់ផ្គង់នៅប៉ែកខាងត្បូងនៃប្រទេសបារាំងដែលយើងបានប្រាប់ខាងលើ

ផលិតផលរចនាឡើងមកសម្រាប់ការហាត់បានយូរ

ទម្ងន់ 60 ក នៃកាបូឌីដ្រាត (=ស្ករ) ក្នុងមួយម៉ោងនៃការហាត់កីឡា:នេះជាអ្វីដែលអ្នកជំនាញខាងអាហាររូបត្ថម្ភណែនាំសម្រាប់ការហាត់ប្រាណលើសពី៣ម៉ោង ចាហ៊ួយទម្ងន់ 25 ក នេះមានផ្ទុកជាតិកាបូអ៊ីដ្រាត 21 ក រួមបញ្ចូលនូវជាតិស្ករ 16ក ក្នុងនោះដែរដូច្នេះយើងសូមណែនាំឲ្យពិសាវា៣០នាទីមុនពេលហាត់ ឧទាហរណ៏ ពិសាក្នុងមួយម៉ោង (រឺមួយ + ចាហ៊ួយ១/បន្ទះ) បន្ថែមពីលើទឹកផ្តល់ថាមពល

ងាយស្រួលបើកនិងបិទ!

មិនបាច់ពិបាកបកសំបកផ្លាស្ទិកដោយប្រើធ្មេញទៀតទេ (ហើយពិបាកពិសាដោយទាំងវាទៀតពេលខ្លះ) ហើយមិនចាំបាច់ត្រូវរើសរវាងពិសាទាំងអស់ រឺពិសាបង្ហើយនូវអ្វីដែលនៅសេសសល់ក្នុងហោប៉ៅបន្ទះស្អិតងាយស្រួលបើក សម្រាប់ការបិតវិញ វាការពារចំណីអ្នកបានល្អពេលពិសាបន្ទាប់!

តើធាតុផ្សំទាំងអស់នេះធ្វើឡើងដើម្បីអ្វី?

● ស្ករនិងជាតិម៉ាល់តូដិចទ្រីនដើម្បីថាមពល ● សេរ៉ូក្លុយកូសសម្រាប់សាច់ចាហ៊ួយ ● គ្លីសេរ៉ូលសម្រាប់សាច់ចាហ៊ួយ● ម៉្សៅផេកទីនសម្រាប់សាច់ចាហ៊ួយ នេះជាម៉្សៅចាហ៊ួយប្រើក្នុងដំណាប់ ហើយវាមាននៅក្នុងផ្លែឈើធម្មជាតិផងដែរ● ម៉្សៅផ្លែឆើរី ជាកំពូលផ្លែឈើសម្បូរទៅដោយវីតាមីន C! វីតាមីន B1, B3 B6 និង C ជួយកាត់បន្ថយភាពហត់នឿយព្រោះថាស្នាមញញឹមលើរូបថតទាំងអស់នោះពិតជាសំខាន់ណាស់!
ចាហ៊ួយដែលធ្វើឡើងវិញដោយសារតែមតិយោបល់របស់អ្នក