ការរចនាម៉ូត
ក្រុមអ្នកចូលចិត្តកីឡាប្រយុទ្ធរបស់យើង បានរចនាម៉ូតខោខ្លី ប្រភេទ Fightshort ដើម្បីបំពេញតាមតម្រូវការ ក្នុងកីឡាប្រភេទនេះ៖ ភាពជាប់ធន់បានយូរ, ភាពសាកសម, និងការកាត់ដេរខោ ដែលមានលក្ខណៈជាក់លាក់។ខោខ្លីប្រភេទនេះ ធ្វើពីសាច់ក្រណាត់ប៉ូលីអេស៊្ទែរ (polyester) ១០០ភាគរយ ដែលមានទម្ងន់ស្រាល និងជាប់ធន់បានយូរ។ ការប្រើប្រាស់សាច់ក្រណាត់រាងយឺត នៅបរិវេណក្រលៀន និងការដេរសាច់ក្រណាត់ពង្រីកបន្ថែម ធ្វើឱ្យកាន់តែងាយស្រួលដល់ការធ្វើចលនាដោយសេរី មិនថាពេលបោកចំបាប់ ឬពេលវាយប្រហារផ្នែកជើងឡើយ។ប្រព័ន្ធចងខោជាបីជាន់ ធានាថាខោខ្លី មិនរុលចុះឡើង កំឡុងពេលប្រវាយប្រតប់។
ម៉ូតខោខ្លី
ខោខ្លី ប្រភេទ Fightshort មានម៉ូតសាមញ្ញ ជាមួយនឹងបច្ចេកវិទ្យាផលិតខ្ពស់។ ស្លាកសញ្ញា «ប្រយុទ្ធលើកម្រាលសង្វៀន (Ground Fighting)» នៅលើភ្លៅរបស់ខោ ក៏មាននៅលើផលិតផលដទៃទៀតរបស់យើង សម្រាប់ប្រើប្រាស់ជាមួយគ្នាក្នុងប្រភេទកីឡាប្រវាយប្រតប់ផងដែរ។
ទំហំខោខ្លី
អាចរកទិញបានក្នុងទំហំតូច (S), ទំហំមធ្យម (M), ទំហំធំ (L) និងទំហំធំខ្លាំង (XL)។
ការណែនាំពីការថែរទាំ
យើង សូមណែនាំឱ្យអ្នក បោកគក់ខោខ្លី ប្រភេទ Fightshort ដោយបិតភ្ជាប់បន្ទះខោបកបិត ដើម្បីការពារមិនឱ្យក្រណាត់ត្បាញរបស់ខោនៅផ្នែកដទៃទៀត ខូចខាត កំឡុងពេលបោកគក់ដោយម៉ាស៊ីន។ដើម្បិការពារការរចនាម៉ូតជាស្លាកសញ្ញាដទៃទៀត យើង ក៏សូមណែនាំឱ្យអ្នក បោកគក់ខោ ដោយត្រឡប់ផ្នែកខាងក្នុងមកក្រៅ។សូមកុំប្រើប្រាស់ម៉ាស៊ីនសម្ងួត។