Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • ឈុតខោជិះក្តារបន្ទះសម្រាប់ស្ត្រី ជ័រនីអូប្រែនកម្រាស់ 1.5mm ម៉ាក SRTY100 W ពណ៌ខ្មៅ

ឈុតខោជិះក្តារបន្ទះសម្រាប់ស្ត្រី ជ័រនីអូប្រែនកម្រាស់ 1.5mm ម៉ាក SRTY100 W ពណ៌ខ្មៅ
OLAIAN

ឈុតខោជិះក្តារបន្ទះសម្រាប់ស្ត្រី ជ័រនីអូប្រែនកម្រាស់ 1.5mm ម៉ាក SRTY100 W ពណ៌ខ្មៅ

8403223
$24,00
$18,00
-25%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours

ឈុតខោកីឡាជិះក្តារបន្ទះដែលល្អដាច់គេ ក្នុងការជិះក្តារបន្ទះលើរលក និងកីឡាផ្តេកខ្លួនលើក្តារបន្ទះលើទឹករលកក្នុងទឹកឧន្តៗ។

ពពុះ: 100.0% ស្នោកៅស៊ូ Styrene Butadiene; ក្រណាត់: 100.0% Polyester

BENEFITS

ងាយស្រួលស្លៀកពាក់

រឺតនៅខាងក្រោមផ្នែកខាងក្រោយ។ ខ្សែរឺតវែង។

សេរីភាពក្នុងការធ្វើចលនា

ទ្រង់ទ្រាយត្រូវបានឌីសាញឡើងសម្រាប់ការបញ្ចេញចលនាដៃកំឡុងពេលចែវក្តារ។ ថ្នេរយឺត។

មិនជ្រាបទឹក

ជាតិនីអូប្រ៊ែនកម្រាស់ 1.5mm។សន្ទះរឺតផ្នែកខាងក្រោម។ត្រូវរឹបរាងជាប់ល្អជានិច្ច។

កាត់បន្ថយរមាស់

ផ្នែកខាងក្រោមដៃ និងចង្វែកផ្តល់នូវផាសុកភាពល្អជាងមុន។

ឆាប់ស្ងួត

ថ្នេរបញ្ឆោត។

TECHNICAL INFORMATIONS

របៀបជ្រើសរើសឈុតហែលទឹកដ៏ត្រឹមត្រូវ (ផ្នែកទី១)

ចំណុចដែលត្រូវធ្វើការពិចារណាមុននឹងជាវឈុតហែលទឹកគឺសីតុណ្ហភាពរបស់ទឹកដែលនឹងត្រូវលេង។ សីតុណ្ហភាពរបស់ទឹកមានការប្រែប្រួលអាស្រ័យលើទីតាំង និងរយៈពេលនៅក្នុងមួយឆ្នាំ។ ត្រូវប្រាកដថា សីតុណ្ហភាពទឹក ស័ក្តិសមនឹងកម្រិតសីតុណ្ហភាពរបស់ឈុតដែលបានកំណត់៖ទឹកដែលមានសីតុណ្ហភាពក្រោម 20អង្សារ។ ទឹកនៅចន្លោះសីតុណ្ហភាព 17 ទៅ 22អង្សារសេ។ ទឹកនៅចន្លោះសីតុណ្ហភាព 12 ទៅ 17អង្សារសេ។ ទឹកនៅចន្លោះសីតុណ្ហភាព 7 ទៅ 12អង្សារសេ។ ទស្សនាគេហទំព័រ seatemperature.org ដើម្បីជ្រាបបន្ថែមទាក់ទិននឹងសីតុណ្ហភាពរបស់កន្លែងដែលអ្នកលេង។

របៀបជ្រើសរើសឈុតហែលទឹកដ៏ត្រឹមត្រូវ (ផ្នែកទី២)

ចំណុចគួរពិចារណាទី2នោះគឺ រយៈពេលនៃការលេងកីឡារបស់អ្នក។ប្រសិនបើការលេងរបស់អ្នកមិនដល់មួយម៉ោង សូមធ្វើការជ្រើសរើសម៉ូដែល 100។ ប្រសិនបើលើសពី ពីរម៉ោង សូមធ្វើការជ្រើសរើសម៉ូដែលលេខ 500 និងលើសពីបីម៉ោងសូមជ្រើសរើសម៉ូដែលលេខ 900។ ប្រសិនបើធ្វើការប្រៀបធៀបទៅលើម៉ូដែលលេខ 100 ម៉ូដែលលេខ 500គឺមានភាពកក់ក្តៅជាង (ហើយការពារជម្រាបទឹកបានល្អជាង) និងផ្តល់នូវការធ្វើចលនាដល់ដងខ្លួន និងកាត់បន្ថយការលាកស្បែកបានយ៉ាងល្អ។ ការប្រៀបធៀបរវាងម៉ូដែល 500 និង 900 ក៏ដូចគ្នាយ៉ាងដូច្នេះដែរ។ សូមធ្វើការកត់សម្គាល់ផងដែរថា៖ម៉ូដែលលេខ 900ងាយស្រួលពាក់ជាង។

ជ្រើសរើសទំហំអោយបានត្រឹមត្រូវ

ដើម្បីទទួលអត្ថប្រយោជន៍ពីឈុតហែលទឹករបស់អ្នកបានយ៉ាងពេញលេញ សូមធ្វើការជ្រើសរើសទំហំអោយបានត្រឹមត្រូវ។ ឈុតហែលទឹកត្រូវតែរឹបណែនជាប់ខ្លួន ហើយគ្មានស្នាមបត់។ នៅពេលដែលស្ងួត វាជារឿងធម្មតាដែលមានអារម្មណ៍ថាតឹងជ្រុល ហើយភាពមិនស្រណុកខ្លួនបែបនេះនឹងបាត់ទៅវិញនៅពេលដែលឈុតសើម។ ប្រសិនបើជ្រើសរើសយកឈុតធំជ្រុល ស្នាមបត់នឹងលេចឡើង អ្នកនឹងទទួលបទពិសោធន៍រលាកស្បែក ហើយអ៊ីសូឡង់កម្តៅនឹងត្រូវបានកាត់បន្ថយ (អាចអោយទឹកចូល)។ សូមធ្វើការលសាកមុននឹងជាវ!

វត្ថុធាតុដើម

ឈុតខោខ្លីម៉ាក OLAIAN ត្រូវបានផលិតឡើពីសារធាតុ នីអូប្រែន ដើម្បីធានានូវអ៊ីសូឡង់កម្តៅបានយ៉ាងល្អ។
ជាតិនីអូប្រែនត្រូវបានបន្ថែមជាមួយនឹងសាច់ក្រណាត់ប៉ូលីអេស្ទ័រដើម្បីបន្ថែមនូវភាពធន់ក្នុងការពាក់។ កម្រាស់ជ័រ នីអូប្រែន៖1.5 mm។សារធាតុនីអូប្រែនជាហ្វូមដែលផ្សំឡើងដោយសារធាតុយឺតប៉ូលីក្លរ៉ូប្រែនហាប់មាំ ជាមួយនឹងពពុះអាសូតដែលមានការការពារកម្តៅបានយ៉ាងល្អ។ យើងបានធ្វើតេស្តសាកល្បងនូវគុណភាពការពារកម្តៅរបស់ផលិតផលផ្សំពីជាតិនីអូប្រែនរបស់យើង។

កអាវ

ផ្នែកក ត្រូវបានឌីសាញឡើងដើម្បីកាត់បន្ថយការរលាក។ អាស្រ័យទៅលើភាពប្រតិកម្មរបស់អ្នកប្រើប្រាស់ អាវការពារកាំរស្មីយូវីនេះត្រូវបានពាក់ពីក្រោមឈុតហែលទឹក ដើម្បីកាត់បន្ថយការរលាកស្បែក។ ការលាបបន្ថែមនូវគ្រីមការពារតំបន់កកិត(ក ឬក្រោមដៃ) ត្រូវបានណែនាំអោយធ្វើ ប្រសិនបើធ្វើការពាក់ឈុតរយៈពេលវែង។ ត្រូវប្រាកដថាគ្របត្រូវស្ថិតនៅក្នុងឈុតហែលទឹក ដើម្បីទប់ស្កាត់ការរលាកស្បែករវាងរឺត និងក។

គន្លឹះ

រឺត និងគន្លឹះរបស់យើង ដែលត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ដើម្បីធានាអោយបាននូវភាពធន់នឹងទឹកអំបិល និងធានានូវអាយុកាលនៃការប្រើប្រាស់បានយូរនៅនឹងទឹកអំបិល។
យើងបានដាក់រឺតនៅផ្នែកខាងក្រោយឈុត ដើម្បីធានាអោយបាននូវផាសុកភាពកំឡុងពេលលេងកីឡាជិះក្តារបន្ទះ( នៅពេលដែលផ្តេកខ្លួនពីលើក្តារបន្ទះ) ។

ការឌីសាញប្រឆាំងនឹងការកកិត

យើងឌីសាញផលិតផលនេះជាមួយនឹងថ្នេរលិបនៅពីក្រោមដៃ ដើម្បីកាត់បន្ថយការរលាកស្បេកដោយសារតែការធ្វើចលនាចែវក្តារបន្ទះជាច្រើនសារទាក់ទិននឹងកីឡាជិះក្តារបន្ទះ។

អាចរក្សាកម្តៅបានល្អ ដោយសារតែសម្ភារៈការពារកំដៅ! សីតុណ្ហភាពក្នុងកម្រិតនីមួយៗ មាននូវបែបបទផ្សេងៗគ្នារបស់វា

នៅពេលដែលយើងនៅក្នុងទឹក យើងបានបាត់បង់នូវកម្តៅក្នុងខ្លួនប្រហែលជាជាងពាក់កណ្តាល(ដៃ ជើង និងក្បាល) ។
ហេតុដូច្នេះហើយ នេះជាសម្ភារៈបន្ថែមដែលត្រូវបានណែនាំអោយប្រើ៖
- នៅក្នុងទឹកដែលមានសីតុណ្ហភាពចាប់ពី 17អង្សារ=> ប្រើស្បែកជើងនីអូប្រែនបន្ថែម។
- នៅក្នុងទឹកត្រជាក់ (12 - 17°C)៖ ត្រូវប្រើស្បែកជើងកវែងជាមួយនឹងស្រោមដៃ។
- នៅក្នុងទឹកត្រជាក់ (7 - 12°C)៖ ស្បែកជើងកវែង ស្រោមដៃ អាវក្រៅ និងអាវក្រៅមានមួក...
អាចស្វែងរកសម្ភារៈផលិតពីជាតិនីអូប្រែននៅគេហទំព័រ decathlon.fr

ឈុតហែលទឹកសម្រាប់ពហុប្រភេទនៃកីឡាទឹក

ឈុតហែលទឹករបស់យើងត្រូវបានឌីសាញឡើងដើម្បីបំពេញតម្រូវការរបស់អ្នកលេងកីឡាជិះក្តារបន្ទះ។ ជម្រើសនៃការរចនារបស់យើងក៏ធ្វើឱ្យយើង អាច​ប្រើបានជាមួយនឹងកីឡាទឹកផ្សេងទៀត ដូចជា ហែលទឹក ជិះក្តារលើទឹកឆ័ត្រយោង ជិះក្ដារលើទឹកមានក្ដោង ជិះក្តារលើទឹកសណ្ដោងអូប័រ ជិះស្គីលើទឹក ការដើរលុយទឹក ឬ SUP (ការឈរអ៊ំក្ដារលើទឹក)។

តើអ្វីជាផលិតផល OLAIAN?

ផលិតផលហែលទឹកម៉ាក Tribord បានក្លាយទៅជាផលិតផល OLAIAN ដែលជាផ្លាកសញ្ញាផលិតផល Decathlonស័ក្តិសមបំផុតសំរាប់ការលេងកីឡាលើទឹក។ មិនតែប៉ុណ្ណោះ ផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំនឹងត្រូវមានការផ្លាស់ប្តូរពីមួយទៅមួយ។ ជាទូទៅ ផលិតផលកីឡាស្គីលើសមុទ្ររបស់យើងអាចនឹងមានការផ្លាស់ប្តូរគ្រប់ពេល។ ដូច្នេះហើយបានជាផលិតផលរបស់យើងមាននូវស្លាកសញ្ញាខុសៗគ្នានៅក្នុងរូបដែលបានបង្ហាញរបស់ផលិតផល។