ហេតុអ្វីបានជាជ្រើសរើសយកអាវវាលក្លៀកបាល់បោះនេះសម្រាប់កូនរបស់អ្នក (អ្នកចាប់ផ្តើមដំបូងឬអ្នកលេងទៀងទាត់)?
វាមើលទៅហាក់ដូចជាទិញផលិតផលពីរ ដោយគិតតម្លៃតែមួយ! អាវវាលក្លៀកដែលអាចត្រឡប់បានប្រភេទនេះ អាចឱ្យក្មេងៗជ្រើសរើសពណ៌ដែលពួកគេចង់បាន។ វាអាចឱ្យអ្នក ចម្រុះ ឬប្រើវាជាឈុតសម្រាប់ឯកសណ្ឋានហ្វឹកហាត់ជាមួយនឹងអាវវៀលក្លៀកដែលអាចត្រឡប់បានដូចគ្នា!
សេរីភាពក្នុងការធ្វើចលនា៖ ធ្វើឱ្យកូនរបស់អ្នក កាន់តែមានផាសុកភាព នៅពេលពួកគេកំពុងលេងបាល់បោះ!
អាវវាលក្លៀកកីឡាបាល់បោះ ប្រភេទនេះ មានប្រហោងដៃអាវ ដែលត្រូវបានរចនាម៉ូតឡើង ដើម្បីអាចបង្វិលស្មាបាន ក្នុងកំឡុងពេលលេង។ ការកាត់ដេរអាវរាងរលុង អាចឱ្យអ្នកលេងទាំងជាក្មេងប្រុស និងក្មេងស្រី ធ្វើចលនាដោយសេរី ក្នុងកំឡុងពេលលេង។ លេងដោយសេរី!
តើនរណាជាអ្នករចនាម៉ូតផលិតផលរបស់យើង សម្រាប់កូនរបស់អ្នក?
Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ សម្លៀកបំពាក់ទាំងអស់របស់យើងត្រូវបានរចនាម៉ូដឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាមួយនឹងការហ្វឹកហាត់របស់អ្នកបានយ៉ាងពេញលេញ។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ បេសកកម្មឥតឈប់ឈររបស់ពួកគេគឺ ដើម្បីធ្វើឱ្យអ្នកលេងបាល់បោះកាន់តែទទួលបាននូវផាសុខភាព នៅពេលពួកគេលេង។ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតពីវត្ថុធាតុដើម ដែលយើងបានត្រួតពិនិត្យគុណភាព ទៅលើការស្រូបយកសំណើម និងភាពជាប់ធន់បានយូរ ជាដើម។ ម៉ូដែលនីមួយៗ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងបានឆ្លងកាត់ការផ្លាស់ប្តូរ ដោយផ្អែកលើមតិយោបល់របស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់កីឡាបាល់បោះ ឧបករណ៍ការពារ និងការទទួលបាននូវភាពសប្បាយរីករាយ នៅពេលលេងតែម្នាក់ឯង ឬជាមួយមិត្តភក្តិ។https៖//conseilsport.decathlon.fr/conseils/basketball-al_332