តើស្គី Freeskate ទាំងនេះមានការគាំទ្រអ្វីខ្លះ?
ខាហ្វ (ផ្នែកផ្លាស្ទិចនៅលើ ហៅម្យ៉ាងទៀតថា "ស្ពាល់ល័រ") ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណងមួយ៖ ផ្តល់នូវការគាំទ្រដល់ជើងដ៏ល្អប្រសើរ។ហើយដើម្បីផ្ដល់ការគាំទ្រ(កាន់តែច្រើន) ស្គីនេះក៏មានប្រដាប់កឹបនិងខ្សែចងប្រភេទមីក្រូម៉ែត្រផងដែរ។
តើស្គីទាំងនេះជាស្គីពហុបំណងឬ ឬអាចប្រើបានសម្រាប់តែការជិះបែបសេរីឬ?
ស្គីពហុបំណងត្រូវមានជាមួយនឹងគុណភាពរអិលដ៏ល្អឥតខ្ចោះនេះ (កង់ ABEC7 ទំហំ 80 មម ឬ 76 មម សម្រាប់ទំហំ 3½ ដល់ 5) និងការគ្រប់គ្រងដ៏អស្ចារ្យ (បន្ទះភ្លៅខ្លីនិងធន់ជាប់ ដែលធន់នឹងការលោតនិងរអិល)។
ទំហំកង់ពីរផ្សេងគ្នា ដោយផ្អែកលើទំហំស្បែកជើង៖4 ទៅ 5.5៖76 មម / 6.5 ទៅ 12៖ 80 មម ដើម្បីធានាថា មួយៗគឺបត់បែនបានល្អ។បន្ទះនេះអាចត្រូវបានផ្លាស់ទីបន្តិចទៅខាងឆ្វេងឬខាងស្តាំ ដើម្បីបំពេញតាមតម្រូវការរបស់អ្នក។
តើស្គី Freeskate ទាំងនេះមានប្រព័ន្ធហ្វ្រាំងអ្វីខ្លះ?
ហ្រ្វាំង ស្បែកប្រាំង និងជើងហ្វ្រាំងអាចបំពាក់បានទៅនឹងជើងឆ្វេងឬស្ដាំ (ផ្គត់ផ្គង់ដោយមិនបានដំឡើង)។
តើអាលុយមីញ៉ូមច្របាច់គឺជាអ្វី?
ការច្របាច់បង្ហាប់ គឺជាដំណើរការផលិតដោយទែរម៉ូមេកានិកមួយ ដែលវត្ថុធាតុបង្ហាប់ត្រូវបានរុញតាមពុម្ពមួយ (ឧបករណ៍ដែលបង្កើតវាទៅជាទម្រង់ថេរមួយ)។
ដោយសារវាមិនត្រូវបានពត់ឬកាត់ទេ ផ្នែកដែលត្រូវបង្ហាប់ច្របាច់ (សម្រាប់ស្គីនេះ គឺបន្ទះភ្លៅ) ត្រូវបានធ្វើឱ្យកាន់តែរឹងមាំ និងមានរាងកាន់តែច្បាស់លាស់។
តើអ្នកអាចថែរក្សា/ជួសជុលស្បែកជើងស្គីរបស់អ្នក យ៉ាងដូចម្តេច?
ដើម្បីអាចប្រើប្រាស់ស្បែកជើងស្គីរបស់អ្នក បានរយៈពេលយូរ អ្នកត្រូវដោះកង់ស្គីចេញ, ហាលស្បែកជើងឱ្យស្ងួត និងជូតដុំការពារភាពកកិត ដោយក្រណាត់ស្ងួត បន្ទាប់ពីការជិះស្គីកាត់ទឹក, ធូលី ឬខ្សាច់ ។សូមស្វែងរកការណែនាំ និងការបង្រៀនរបស់យើង នៅលើបណ្តាញយូធូប (YouTube)។គេហទំព័រ៖ https://www.youtube.com/user/oxelo/videos
តើអ្នកអាចថែរក្សាកង់ស្គីរបស់អ្នក ឱ្យបានយូរ យ៉ាងដូចម្តេច?
ស្បែកជើងស្គីសម្រាប់មនុស្សពេញវ័យទាំងនេះ បំពេញតាមមាត្រដ្ឋាន EN 13843 កម្រិតA (មាត្រដ្ឋានស្បែកជើងស្គីមានកង់តែមួយជួរ)។ស្ដង់ដារនេះបានអនុវត្តទៅលើ "Roller sports equipment - inline skates" បានរចនាឡើងសម្រាប់មនុស្សដែលមានទម្ងន់ចន្លោះពី ២០គក្រ និង១០០គក្រ។
មាត្រដ្ឋានអឺរ៉ុបនេះ កំណត់ពីតម្រូវការសុវត្ថិភាព និងការបញ្ជាក់យ៉ាងច្បាស់លាស់អំពីវិធីសាស្ត្រនៃការធ្វើតេស្តសាកល្បង, សញ្ញាសម្គាល់ និងព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុនផលិត នៅក្នុងគោលបំណងកាត់បន្ថយហានិភ័យផ្សេងៗ។
តើស្គី MF s500 នេះមានទម្ងន់ប៉ុន្មាន?
ទំងន់ 3.15 គក្រ ក្នុងមួយគូ សម្រាប់ទំហំ 8½។
តើផលិតផលរបស់យើងធ្វើតេស្តយ៉ាងដូចម្ដេច?
ស្បែកជើងស្គីរបស់យើងទាំងអស់សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍។ ការធ្វើតេស្តសាកល្បងទាំងនេះបញ្ជាក់ពីការបំពេញតាមមាត្រដ្ឋានអឺរ៉ុបរបស់ស្បែកជើងស្គី ក៏ដូចភាពជាប់ធន់ក្នុងពេលពាក់ផងដែរ។ បន្ថែមទៅលើការធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍ យើងក៏បានធ្វើតេស្តសាកល្បងនៅក្នុងស្ថានភាពជាក់ស្តែងផងដែរ - ការសាកល្បងខ្លះគឺជាការវាស់ស្ទង់ប្រសិទ្ធភាព និងខ្លះទៀតផ្អែកទៅលើមតិយោបល់របស់អ្នកធ្វើតេស្ត - ដើម្បីអាចដាក់ផលិតផលទាំងនេះនៅតាមដំណាក់កាលរៀងៗខ្លួន។លទ្ធផលគឺផលិតផលដែលបានបញ្ជាក់ដោយការធ្វើតេស្ត។