Hide Filters
Filters 0
Sort by :
Filters 0
  • ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
  • ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
  • ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
  • ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
NABAIJI

ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី

8851505
$19,00
ពន្ធត្រូវបានបូកបញ្ចូល
  • ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
  • ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
  • ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
  • ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
ពោងដៃហែលទឹកកុមារ 15 ទៅ 30 kg ត្នោតខ្ចី
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំ បង្កើតពោងផ្អោបដៃប្រភេទនេះឡើង សម្រាប់កុមារដែលមានអាយុចន្លោះពី 2 ដល់ 6ឆ្នាំ សម្រាប់ពួកគេស្វែងយល់អំពីការលេងហែលទឹក

ជាមួយផ្នែកទាំងបី Tiswim ជួយក្មេងៗពីរបៀបនៃការរៀនសូត្រតាមជំហ៊ានខុសៗគ្នា ចាប់តាំងពីការផ្តេកខ្លួនរហូតដល់ការបញ្ឈរខ្លួន។ ត្រូវប្រើក្រោមការឃ្លាំមើលរបស់មនុស្សធំ។ អាចធ្វើការប្រើប្រាស់ក្រោមការគ្រប់គ្រងរបស់មនុស្សវ័យជំទង់។

ក្នុងបន្ទប់: 100.0% Polyvinyl Chloride

; ស្រទាប់ក្រៅនៃក្រណាត់: 50.0% Polyester, 50.0% Polyamide

; ពពុះ: 100.0% Polyethylene

; កន្លាស់: 100.0% Polyoxymethylene

; ការត្បាញ: 100.0% Polypropylene

BENEFITS

អណ្តែត

រីករាយជាមួយនឹងភាពអណ្តែតដែលអនុលោមតាមស្តង់ដា EN13138-1

ភាពបត់បែនបាន

វិធីសាស្ត្របីយ៉ាងក្នុងការផ្តល់នូវផាសុកភាពដល់ក្មេងៗនៅក្នុងទឹក។

Instructions


TECHNICAL INFORMATIONS

ហេតុអ្វីបានចាំបាច់ត្រូវប្រើពោងផ្អោបដែលអាចសារេបាន?

Nabaiji បានឌីសាញនូវ Tiswim ដើម្បីផ្តល់នូវផាសុកភាព និងជំនឿទុកចិត្តរបស់ក្មេងៗ ដោយសារថាវាជារឿងពិបាកបំផុតសម្រាប់ក្មេងក្នុងការរកពោងជំនួយ។ ដោយសារម៉ូតរបស់វាអាចដោះនិងតម្លើងបាន អាវពោងនេះអាចអោយកុមារស្វែងរកភាពសប្បាយរីករាយពីការលេងក្នុងទឹក ធ្វើចលនាចុះឡើង និងរៀនហែលទឹកដំបូងប្រកបដោយសុវត្ថិភាពទាំងស្រុង។

តើវិធីសាស្ត្រក្នុងការប្រើប្រាស់ Tiswimទាំងបីយ៉ាងមានអ្វីខ្លះ?

ជំហ៊ានទី 1 / ដំបូងឡើយ Tiswim ត្រូវបានប្រើប្រាស់ជាមួយនឹងផ្នែកជាច្រើន( ដៃ និងខ្សែក្រវ៉ាតខាងមុខ)
ជំហ៊ានទី 2 / ពោងផ្អោបដៃអាចចាប់ផ្តើមនូវការបញ្ចេញចលនានៅក្នុងទិសដៅបញ្ឈរក្នុងទឹក
ជំហ៊ានទី 3 / ខ្សែក្រវ៉ាត់នៅផ្នែកខាងក្រោយ ផ្តល់នូវការស្វែងយល់ពីការធ្វើចលនាហែលទឹក(ទិសដៅផ្តេក) និងចលនាកម្រិតដំបូងនៃការហែលទឹក។

តើខ្ញុំត្រូវដាក់ខ្សែក្រវ៉ាត់នៅផ្នែកខាងមុខនៅកន្លែងណា?

នៅពីលើពោះ។ ត្រូវប្រុងប្រយ័ត្ន! មិនត្រឹមដាក់ពោងក្រវ៉ាត់នៅលើដើមទ្រូងរបស់កូនអ្នកទេ វាអាចនឹងធ្វើអោយខ្ពស់ជ្រុល ហើយពិបាកក្នុងការទប់លំនឹង។ ដាក់វានៅផ្នែកខាងក្រោម ដូចនេះហើយផ្នែកបណ្តែតនឹងប៉ះទៅនឹងផ្នែកខាងក្រោមនៃដើមទ្រូង។

តើខ្ញុំត្រូវធ្វើការបំប៉ោងផ្នែកផ្សេងៗរបស់ Tiswimក្នុងកម្រិតណា?

ជំហ៊ាននៃការរៀនខុសៗគ្នា ក៏ចាំបាច់ត្រូវការការបំប៉ោងខុសៗគ្នាផងដែរ។ ជាទូទៅ ពោងផ្អោបដៃត្រូវបានបំប៉ោងអោយបានខ្លាំងបំផុត។ តែ អ្នកអាចធ្វើការបំប៉ោងផ្នែកទី២ ដោយផ្ទាល់នៅលើដៃរបស់ក្មេងៗ។ ការសប់បំប៉ោងផ្នែកខាងមុខនៃខ្សែក្រវ៉ាត់ អាចធ្វើការផ្លាស់ប្តូរទំហំទៅតាមទំហំរបស់ក្មេង។ ខ្សែក្រវ៉ាត់ផ្នែកខាងក្រោយ អាចនឹងត្រូវបានបំប៉ោងធម្មតា ដោយមិនចាំបាច់បំប៉ោងខ្លាំងជ្រុល មុននឹងដាក់ក្នុងទីតាំង។

តើខ្ញុំអាចធ្វើការផ្លាស់ប្តូរកម្រិតខ្យល់នៅផ្នែកខាងមុខរបស់កូនខ្ញុំដោយរបៀបណា?

ដោយសារតែទំហំមនុស្សគឺខុសៗគ្នា យើងអាចធ្វើការបំប៉ោងពោងផ្អោបទៅតាមទំហំដងខ្លួនរបស់កូនៗយើងរៀងៗខ្លួន។ ដំបូង សូមធ្វើការបណ្តឹងខ្សែក្រវ៉ាត់ដោយផ្ទាល់ទៅលើក្មេងដោយមិនចាំបាច់បំប៉ោងនៅផ្នែកខាងមុខឡើយ ដូច្នេះហើយវាអាចរត់ទៅតាមទំហំរបស់ក្មេងបានយ៉ាងល្អ។បន្ទាប់មកបំប៉ោងផ្នែកខាងមុខខណៈដែលកូនៗរបស់អ្នកកំពុងពាក់ខ្សែក្រវ៉ាត់។

ហេតុអ្វីបានជាពោងនេះរុលឡើងទៅលើចង្ការរបស់កូនខ្ញុំ នៅពេលដែលខ្ញុំដាក់វានៅពីមុខ?

ក្នុងករណីជាច្រើនដែល ផ្នែកខាងមុខត្រូវបានបំប៉ោងជ្រុល ឬក៏ការដាក់ខ្សែក្រវ៉ាត់ខុសទីតាំង។ ត្រូវប្រាកដក្នុងការដាក់ខ្សែក្រវ៉ាត់ទៅលើផ្នែកខាងលើនៃក្បាលពោះ ហើយធ្វើការប្តូរទំហំបំប៉ោងខ្យល់ទៅតាមទម្រង់ដងខ្លួនរបស់ក្មេង។

មូលហេតុអ្វីបានជាកូនរបស់ខ្ញុំត្រូវមានវានៅផ្នែកខាងក្រោយខ្នង?

ប្រសិនបើក្មេងផ្អៀងត្រឡប់ទៅក្រោយ ព្រោះមាឌនៅផ្នែកខាងមុខគឺមិនត្រូវនឹងទំហំរបស់កូនលោកអ្នកឡើយ។
វាជារឿងចាំបាច់បំផុតដែលត្រូវចងចាំថា ការដែលអាចលេងពោងផ្អោបដៃនេះបាន ចលនាដៃជើង និងសាច់ដុំរបស់កូនអ្នកត្រូវតែទទូលបានការអភិវឌ្ឍន៍គ្រប់គ្រាន់ដូច្នេះហើយពួកគេអាចរក្សាលំនឹង និងបង្ហើបក្បាលឡើងលើបាន។ ប្រសិនបើកូនរបស់អ្នកផ្អៀងខ្លួនទៅក្រោយ មិនត្រូវបង្អង់យូរក្នុងការផ្លាស់ប្តូរភាពប៉ោងនៅផ្នែកខាងមុខទៅតាមទំហំរបស់ពួកគេ ដូច្នេះហើយពួកគេអាចរក្សាលំនឹងឡើងវិញបាន។

តើកូនរបស់ខ្ញុំអាចផ្ងារខ្លួនដែរឬទេ?

ទេ! ប្រសិនបើពោងផ្អោបសមស្របនឹងដងខ្លួន ក្មេងនឹងមិនដួលត្រឡប់ក្រោយឡើយ។
វាជារឿងចាំបាច់បំផុតដែលត្រូវចងចាំថា ការដែលអាចលេងពោងផ្អោបដៃនេះបាន ចលនាដៃជើង និងសាច់ដុំរបស់កូនអ្នកត្រូវតែទទូលបានការអភិវឌ្ឍន៍គ្រប់គ្រាន់ដូច្នេះហើយពួកគេអាចរក្សាលំនឹង និងបង្ហើបក្បាលឡើងលើបាន។ ប្រសិនបើក្មេងបង្វិលខ្លួនបានច្រើន ហើយឋិតនៅទំហំតូច ត្រូវធ្វើការផ្លាស់ប្តូរទំហំភាពប៉ោងនៅផ្នែកខាងមុខ ដូច្នេះហើយពួកគេអាចមុជចូលទឹកបានតិចតួចជាងមុននៅត្រឹមទ្រូងរបស់ពួកគេ។

តើខ្ញុំអាចធ្វើការប្តូរទំហំផ្នែកខាងមុខរបស់ខ្សែក្រវ៉ាត់ដោយរបៀបណា?

ក្នុងជំហ៊ានទី៣ កូនរបស់អ្នកអាចស្វែងយល់ពីទីតាំងផ្តេកនៅក្នុងទឹកដោយប្រើខ្សែក្រវ៉ាត់រប់សពួកគេនៅផ្នែកខាងក្រោយ។
ដើម្បីអាចធ្វើវាបាន សូមធ្វើការបំប៉ោងអោយពេញនូវផ្នែកខាងក្រោយ ដោយមិនចាំបាច់ប៉ោងជ្រុល បន្ទាប់មកដាក់ខ្សែក្រវ៉ាត់ជុំវិញត្រគាករបស់កូនអ្នក ហើយបណ្តឹងវាដូចធម្មតា។ ត្រូវប្រាកដក្នុងការទុកដាក់ឧបករណ៍ការពារនៅខាងក្រោមខ្សែសំប៉ែតដើម្បីផ្តល់នូវផាសុកភាពខ្ពស់។

តើខ្ញុំអាចធ្វើការទប់ស្កាត់ពោងពីការកកិតដោយរបៀបណា?

វាអាស្រ័យទៅលើកម្រិតនៃសកម្មភាពរបស់កូនអ្នក និងកំឡុងពេលនៃការហ្វឹកហាត់ក្នុងទឹក ពោងបណ្តែតទឹកអាចធ្វើអោយមានការរលាកស្បែកបាន។ ដើម្បីទប់ស្កាត់ភាពមិនស្រណុកនេះ យើងសូមណែនាំអោយពាក់អាវនៅខាងក្រោមពោងផ្អោបម៉ាក Tiswim។

មូលហេតុអ្វីបានជាពោងផ្អោបត្រូវបានបន្ធូរខ្យល់?

គ្រប់ពោងផ្អោបដៃទាំងអស់រួមបញ្ចូលនូវវ៉ាល់ប្រភេទមួយ។ប៉ុន្តែ ប្រសិនបើអ្នកដឹងថាផលិតផលត្រូវបានធូរខ្យល់ក្រោយពេលប្រើប្រាស់ ត្រូវប្រាកដថាក្បាលវ៉ាល់ត្រូវបានបិទយ៉ាងជិត និងវ៉ាល់មិនត្រូវបានខូចទ្រង់ទ្រាយ។ ដើម្បីត្រួតពិនិត្យវា សូមសង្កត់វ៉ាល់ទាំងមូលពីរបីដង ដោយចុចជាមួយនឹងម្រាមដៃរបស់អ្នកមុនពេលការបំប៉ោងលើកទី១។បន្ទាប់មកសូមធ្វើការបំប៉ោងខ្យល់ទៅផលិតផលទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីក្បាលវ៉ាល់រាបសំប៉ែត។

តើកូនរបស់ខ្ញុំអាចហក់ចូលក្នុងទឹកដោយពាក់ Tiswimបានដែរឬទេ?

បាទ! សូមធ្វើការប្រុងប្រយ័ត្ន!ប្រសិនបើឈុតត្រូវបានរឹបពេញលេញ ក្មេងៗអាចហក់លេងក្នុងទឹក ដោយមិនទទួលបានការកកិតក្រោយចង្កាឬដៃ។ដោយសារតែពោងផ្អោបគឺជាឧបករណ៍ជំនួយការបណ្តែត មិនត្រូវលោតខ្ពស់ពីកម្ពស់របស់ក្មេងនោះទេ។ប្រសិនបើផលិតផលទាំងមូលត្រូវបានពាក់ ហើយក្មេងកំពុងហក់ចូលក្នុងទឹកដោយមិនមានការប្រុងប្រយ័ត្ន ត្រូវព្យាយាមដោះផ្នែកខាងមុខ ដើម្បីឲ្យពួកគេទទួលបានសេរីភាពក្នុងការធ្វើចលនា។

តើក្មេងៗអាចពាក់ Tiswim បានដែរឬទេ បើទម្ងន់របស់ពួកគេតិចជាង 15គក?

ទេ! ពោងជំនួយ Tiswim ត្រូវបានឌីសាញឡើងសម្រាប់កុមារដែលមានទម្ងន់ចន្លោះពី 15-30kg ដើម្បីធានាសុវត្ថិភាព។ ខាងក្រោមនេះ ពោងផ្អោបនឹងសំពីងសំពោង បង្កការលំបាកក្នុងការធ្វើចលនារបស់ក្មេង។ពួកគេនឹងមិនអាចគ្រប់គ្រងចលនារបស់ពួកគេបាន ដោយសារតែពោងអាចផ្អៀងទៅក្រោយ ឬទៅមុខដោយមិនអាចទទួលជំនួយបាន។ ត្រូវប្រាកដថា ដើម្បីបំពេញទៅតាមស្តង់ដា សូមចៀសវាងសកម្មភាពប្លែកៗ។