បច្ចេកវិទ្យា AQUARESIST
ផលិតផលដែលបិទស្លាកសញ្ញា AQUARESIST ធានាអោយបាននូវភាពធន់នឹងជាតិក្លរីនពាសពេញអាយុកាលនៃការប្រើប្រាស់របស់វា។ វានឹងរក្សាភាពយឺត និងការពារកាំរស្មី UV។
ម៉ូដ
ឈុតហែលទឹកដែលគិតដល់ផាសុកភាពជាចម្បង។ វាគួរតែអាចឱ្យអ្នកធ្វើចលនាបានដោយភាពងាយស្រួល។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ ក្នុងការជ្រើសរើសទម្រង់នៃឈុតហែលទឹករបស់អ្នកយ៉ាងប្រុងប្រយ័ត្ន។
ខោហែលទឹកជើងខ្លីនេះ ផ្តល់ផាសុកភាពក្នុងការពាក់ជាមួយនឹងចង្កេះខោទន់ និងខ្សែចងផ្នែកខាងក្រៅ។ទម្ងន់ស្រាល ហើយផ្តល់ផាសុកភាព ល្អឥតខ្ជោះសម្រាប់មនុស្សគ្រប់រូប!
ព័ត៌មានបន្ថែមស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព
ដោយកែច្នៃដបផ្លាស្ទិក ឬសាច់ក្រណាត់ដែលប្រើប្រាស់រួចដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងអាចកាត់បន្ថយការប្រើប្រាស់ធនធាតុដែលបានមកពីការប្រើប្រេងឥន្ធនៈ ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់សាច់ក្រណាត់នៅពេលកំពុងប្រើប្រាស់