អាវជិះកង់ជំនាន់ទីពីរ
សូមណែនាំអាវ Racer ម៉ូដែលថ្មីរបស់យើង។វារឹតតែស្រាលនិងច្រោះខ្យល់ល្អជាងម៉ូដែលមុន ដែលធ្វើឱ្យវាល្អឥតខ្ចោះសម្រាប់ការជិះហ្វឹកហាត់និងប្រណាំងរបស់អ្នក!
ចំណុចចាប់ផ្តើមរបស់យើងគឺច្បាស់៖យើងចង់បានអាវផ្ដោតពិសេសលើគុណផលដែលមិនប៉ះពាល់ដល់ភាពច្រោះខ្យល់ឬឌីណាមិក។បេសកកម្មបានសម្រេចជាមួយអាវ Racer ជំនាន់ទី 2 របស់យើង!
អាវសម្រាប់គ្រប់ភេទ
អាវនេះប្រើបានទាំងពីរភេទ!
វត្ថុធាតុនិងគំរូដែលបានប្រើនឹងសមនឹងរូបរាងរាងកាយគ្រប់សណ្ឋាន មិនថាអ្នកជាបុរសឬស្ត្រីនោះឡើយ។
ម៉ូដកាត់គឺរឹបល្អប្រៀបបាននឹងស្បែកទីពីរ។
ជាយយឺតទម្ងន់ស្រាលនិងបន្ទះស៊ីលីកូនរបស់វាជួយទប់អាវឱ្យជាប់នៅនឹងកន្លែង មិនថាត្រគាករបស់អ្នកធំប៉ុណ្ណាក៏ដោយ។
អាវដែលច្រោះខ្យល់ល្អនិងស្រាលខ្លាំង
សម្រាប់អាវនេះ យើងបានជ្រើសរើសវត្ថុធាតយស្រាលខ្លាំង ដែលធ្វើឱ្យអ្នកមានផាសុកភាព។
អាវនេះភាគច្រើនផលិតពីក្រណាត់ហៅថា Amigo ដែលច្រោះខ្យល់និងស្រាលខ្លាំង។
ផ្នែកចំហៀងនិងដៃត្រូវបានផលិតពីសំណាញ់ ដើម្បីឱ្យខ្យល់ចេញចូលបានច្រើន និងរក្សាឱ្យខ្លួនអ្នកឱ្យស្អាតនិងត្រជាក់ល្អ។
ផាសុកភាពលំដាប់កំពូល សម្រាប់អ្នកជិះកង់តាមរដូវកាល
ជិះនៅខាងក្រៅ សូម្បីតែអាកាសធាតុក្តៅបំផុតក្ដី ដោយមិនមានអារម្មណ៍សើមពីញើសឡើយ។
យើងបានប្រើក្រណាត់ស្តើងធន់នឹងកាំរស្មីយូវីនៅផ្នែកខាងមុខនិងខាងក្រោយនៃអាវ ដើម្បីរក្សាភាពត្រជាក់ ផាសុកភាព និងការពារពីពន្លឺកាំរស្មីយូវី។
ជម្រើសរចនាដែលផ្ដល់នូវភាពប្លែក
គ្រប់ផ្នែកបច្ចេកទេសនៃអាវនេះត្រូវបានរចនាឡើងដើម្បីនាំអ្នកទៅកាន់កម្រិតបន្ទាប់ ក្រោមលក្ខខណ្ឌដ៏ល្អបំផុត៖
- ខ្យល់ចេញចូល៖សំណាញ់នៅចំហៀងនិងដៃអាវ។
- ហោប៉ៅ៖ ហោប៉ៅខាងក្រោយចំនួន 4 រួមទាំងហោប៉ៅមានរូតមួយ។
- ហោប៉ៅដាក់សំរាម៖ហោប៉ៅដាក់សំរាមពីរនៅសងខាង។
- ការគាំទ្រ៖មានភាពយឺតត្រង់ចង្កេះនិងកដៃ ដើម្បីផ្ដល់ភាពសមឥតខ្ចោះ។- ប្រវែង៖ ខ្លីជាងមុន ដើម្បីបញ្ឈប់វាពីការបត់នៅខាងមុខ នៅពេលអ្នកស្ថិតក្នុងជំហរប្រណាំង ពីការយារធ្លាក់នៅខាងក្រោយ នៅពេលហោប៉ៅរបស់អ្នកពេញ។
ភាពរឹបបែបអាជីព
ម៉ូដកាត់ Pro Fit ត្រូវបានរចនាឡើងសម្រាប់អ្នកជិះកង់កីឡាដែលចង់បានអ្វីដែលរឹបជាប់ល្អ។ម៉ូដកាត់បែបអ៊ែរ៉ូឌីណាមិកនេះផ្ដល់ដល់អ្នកនូវឥទ្ធិពលស្បែកទីពីរ ដែលជួយបង្កើននូវគុណផល។
ស៊េរី Racer ក៏មានដៃអាវដែលគ្របដណ្តប់ស្ទើរតែទាំងអស់នៃដើមដៃរបស់អ្នកផងដែរ។
អាចដែលសក្តិសមសម្រាប់ទាំងបុរសនិងនារី។
ប្រសិនបើអ្នកចង់បានអាវ Racer នេះ ប៉ុន្តែចង់បានរលុងបន្តិច យើងសូមណែនាំឱ្យទិញទំហំបន្ទាប់។
គន្លឹះថែទាំ
បោកម៉ាស៊ីននៅសីតុណ្ហភាព 30°C អង្សារសេ។ កម្មវិធីសំយោគ។ ពន្លាត់ក្រណាត់ទៅខាងបញ្ច្រាស់។ ត្រូវប្រើម្សៅសាប៊ូបោកគក់តិចបំផុត។ មិនត្រូវបន្ថែមទឹកបន្ទន់ឡើយ។ សម្ងួតដោយហាល នៅកន្លែងក្ដៅនិងមានខ្យល់។ សូមកុំបោកដោយម៉ាស៊ីន។ មិនត្រូវបោកស្ងួតឡើយ។មិនត្រូវដាក់ជាតិធ្វើឱ្យក្រណាត់សឡើយ។ មិនត្រូវដាក់លើរបស់ក្ដៅ ដើម្បីសម្ងួតឡើយ។