លក្ខណៈពិសេស៖
គម្របអាចបើកបានរហ័ស នៅពេលអ្នកសង្កត់ប៊ូតុង។ការផឹកទឹកពីដបនេះមិនខុសអ្វីពីបឺតទឹកពីបំពង់បឺតនោះទេ។ដបនេះមានដៃកាន់ ដើម្បីងាយស្រួលយកតាមខ្លួន។ដបនេះត្រូវបានរចនាឡើងដើម្បីប្រើជាមួយនឹងកន្ត្រកដាក់ដបជាប់ដៃចង្កូតកង់កុមារ។
ដំបូន្មាន៖
ហាមប្រើជាមួយភេសជ្ជៈមានជាតិជូរឬជាតិខ្លាញ់ (ផលិតផលទឹកដោះគោ ប្រេង ជាដើម)។ហាមដាក់ក្នុងមីក្រូវ៉េវ ឬដាក់ក្នុងទូទឹកកក។
គន្លឹះថែទាំ៖
សូមសម្អាតដបរបស់អ្នកបន្ទាប់ពីការប្រើរួចម្ដងៗជាមួយនឹងសាប៊ូនិងទឹក។ដបនេះក៏អាចដាក់ក្នុងម៉ាស៊ីនលាងចានបានដែរ បើចាំបាច់ (អតិបរមា 55°C) តែត្រូវដោះគម្របចេញពីដបសិន។
សូមចំណាំថា ជ័រសៀលគម្របអាចរបើកចេញពេលនៅក្នុងម៉ាស៊ីនលាងចាន។
ប្រសិនបើវារបើក សូមកុំភ្លេចដាក់វាចូលវិញឱ្យជាប់ ដើម្បីរក្សាដបរបស់អ្នកឱ្យនៅបិទជិតល្អ។
ទុកគម្របនិងដបឱ្យស្ងួតដោយឡែកពីគ្នា។
ទម្ងន់ និងខ្នាតទំហំ៖
ចំណុះ៖ 0.35 លីត្រ
ខ្នាតទំហំ៖Ø 7 សម x 18 សម
ទម្ងន់៖85 ក្រ (ដបនិងគម្រប)
ការជួសជុល៖
នៅពេលអ្នកអាចជួសជុលបាន ហេតុអ្វីត្រូវបោះវាចោល?ផលិតផលរបស់យើងត្រូវបានរចនាឡើងដើម្បីរួមដំណើរជាមួយអ្នកនៅពេលអ្នកជិះកង់។ប៉ុន្តែយូរៗទៅ នៅពេលកាន់តែចាស់ ផ្នែកខ្លះអាចនឹងសឹក ខូច ឬបាត់។ដើម្បីឱ្យកាន់តែងាយស្រួលជួសជុលដបរបស់អ្នក សេវាកម្មក្រោយលក់របស់យើងមានស្តុកទុកជាគម្របបន្លាស់ពណ៌លាត។មួយក្នុងចំណោមវិធីនានាដែល B'Twin កំពុងប្រើដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួនកាន់តែមានលក្ខណជួយរក្សាបរិស្ថាន គឺតាមរយៈការបង្កើតឱ្យមាននូវគ្រឿងបន្លាស់។
ការរចនាផលិតផល៖
ដបនេះត្រូវបានរចនាដោយក្រុមការងាររចនារបស់ Decathlon នៅប្រទេសបារាំង។វាគ្មាន BPA (គ្មានផ្ទុកប៊ីផេណុល A)។