នៅពេលលោកអ្នករត់ រលករំញោចដែលបង្កើតឡើងដោយការប៉ះទង្គិចជាមួយនឹងដី គឺស្មើនឹងបីដងនៃទម្ងន់រាងកាយរបស់លោកអ្នក។ រលកនេះរត់ចេញពីកែងជើងទៅផ្នែកខាងលើនៃឆ្អឹងខ្នង។ សន្លាក់របស់លោកអ្នក ដើរតួនាទីជាអ្នកស្រូបយករំញោច ដែលនេះគឺជាការដាក់សំពាធលើសន្លាក់របស់លោកអ្នក។យើងរចនាស្បែកជើងសម្រាប់រត់ DECATHLON RUN SUPPORT CONTROL នេះឡើង ដើម្បីការពារលោកអ្នកពីការប៉ះទង្កិច និងផលប៉ះពាល់ផ្សេងៗ។
តើយើងធានានូវភាពទន់របស់ស្បែកជើង RUN SUPPORT បានល្អកម្រិតណា?
អេប៉ុងនៅក្នុងស្បែកជើង RUN COMFORT ត្រូវបានបង្កើតឡើងពីសមាសធាតុ EVA ដែលទន់ និងបត់បែនបាន ហើយវាត្រូវបានបំពាក់មកជាមួយស្រទាប់បាត KALENSOLE បន្ថែមជាមួយនឹងប្រព័ន្ធ CS ថែមទៀតផង។តំបន់រន្ធខ្យល់នៅក្នុងហ្វ៊ូមផ្នែកកែងជើង អាចទប់លំញ័រក្នុងពេលរត់កីឡាប្រកបដោយប្រសិទ្ធិភាព។
ដើម្បីទទួលបានផាសុកភាពកម្រិតខ្ពស់ជាមួយស្បែកជើង RUN SUPPORT CONTROL របស់អ្នក សូមជ្រើសរើសទំហំស្បែកជើងដែលធំជាងជើងរបស់អ្នកចំនួនមួយលេខ។វាគួរតែមាន 1cm រវាងម្រាមជើងរបស់អ្នកនិងចុងស្បែកជើងរបស់អ្នក ដោយជើងរបស់អ្នកនឹងរីក អំឡុងពេលហាត់ប្រាណ។
តើខ្ញុំអាចថែទាំងស្បែកជើង RUN SUPPORT របស់ខ្ញុំយ៉ាងដូចម្ដេច?