របៀបជ្រើសរើសស្រោមដៃ
ស្រោមដៃ Tour របស់យើងដែលណែនាំសម្រាប់អ្នកលេងវាយកូនហ្គោលកម្រិតជំនាញ (ចំនួនការរឹតត្បិតក្រោម 15) នឹងអាចអោយលោកអ្នកមានអារម្មណ៍ដឹងនូវការប៉ះទង្គិចនៃការវាយនីមួយៗរបស់លោកអ្នក។គោលគំនិតគឺសម្រាប់សាច់ក្រណាត់ដែលផ្តល់អោយលោកអ្នកនូវអារម្មណ៍ដូចគ្នាទៅនឹងពេលដែលលោកអ្នកមិនពាក់ស្រោមដៃ ជាមួយនឹងភាពបត់បែនខ្លាំង ស្រទន់ និងស្អិតមិនរបូត។ វាគួរតែពាក់ល្មមដៃដូចស្រោមដៃ!
Lea ដែលជាអ្នករចនាម៉ូតរបស់យើងនិយាយប្រាប់យើងអំពីព័ត៌មានលំអិតអំពីម៉ូតរបស់ស្រោមដៃវាយកូនហ្គោលម៉ាក Tour។
"ផលិតផលពណ៌សដោយសារវាគឺជាអ្វីដែលយើងរំពឹងទទួលបានពីស្រោមដៃកម្រិតជំនាញ ដែលមានម៉ូតរចនាទាន់សម័យ និងសម្រិតសម្រាំង។ ម៉ាក Inesis មាននៅលើក.ដៃនៃស្រោមដៃ (ផ្នែកខាងលើរបស់ស្រោមដៃដែលប្រើសម្រាប់បន្តឹង)។"
ភាពលំអិតរបស់វា បានបង្កើតនូវភាពខុសប្លែកពីគេ។
"យើងបានធ្វើការលើការរចនាម៉ូតស្រោមដៃដែលមានប្រវែងត្រឹមក.ដៃ ដែលធ្វើអោយស្រោមដៃជាប់បានយូរដោយសារវាការពារអ្នកពាក់មិនអោយទាញវាឡើងលើ។ យើងក៏បានដេរបន្ថែមពីលើកៅស៊ូនូវសាច់ក្រណាត់ក្រាស់ (នៅលើផ្ទៃខាងក្នុងនៃស្រោមដៃត្រង់ក.ដៃ) ដើម្បីទទួលបានភាពស្រទន់បន្ថែម ដូច្នេះលោកអ្នកនឹងមិនមានអារម្មណ៍ថាមានការរំខានដល់ស្បែករបស់លោកអ្នកឡើយ។"
មិនចាំបាច់ប្រើផ្គាល់សំគាល់ គឺជាការសម្រេចដ៏ត្រឹមត្រូវ
អ្នកលេងដែលជំនាញភាគច្រើនដោះស្រោមដៃពេលវាយបញ្ចូលចូលរន្ធ។ ធ្វើដូច្នេះ មិនចាំបាច់ប្រើផ្លាកសំគាល់គ្រាប់កូនហ្គោលឡើយ
ការរចនាម៉ូត ម៉ាក INESIS
យើងបង្កើតផលិតផលរបស់យើងដើម្បីអាចអោយលោកអ្នកលេងកីឡារបស់អ្នកប្រកបដោយផាសុកភាពមិនថាលោកអ្នកមានជំនាញប៉ុនណានោះទេ។ ក្រុមលោកអ្នកចូលចិត្តលេងវាយកូនហ្គោលរបស់យើងរចនា ផលិតផល INESIS បន្ទាប់ពីធ្វើការអង្កេតនិងស្ដាប់លោកអ្នកប្រើប្រាស់ដើម្បីឲ្យការលេងវាយកូនហ្គោលតែងតែផ្ដល់នូវភាពសប្បាយរីករាយគ្រប់ពេល។