ទម្ងន់ស្រាលបំផុត និងមានរាងតូចច្រឡឹង
ទម្ងន់ស្រាល គឺជាចំណុចអត្ថិភាពនៃការអភិវឌ្ឍផលិតផលនេះហេតុដូច្នេះហើយ ទើបយើងខ្ញុំជ្រើសយក៖សមាសធាតុផ្សំដែលមានទម្ងន់ស្រាល
មួកដែលមានរាងខ្លី និងបត់បែនខ្ពស់
លោកអ្នកនឹងភ្លេចថា បានពាក់មួកនេះ ករ្ោយពីការប្រើប្រាស់បានពីរបីនាទី
មួកដែលមានភាពបត់បែន ផ្តល់នូវលំនឹងរវាង ទម្ងន់ រាងតូច និងភាពល្អប្រើវាអាចទុកដាក់ក្នុងកាតាប ខ្សែក្រវ៉ាត់ ឬហោប៉ៅ
តំបន់ដែលមានខ្យល់ចេញចូល និងបញ្ចេញញើសចេញក្រៅ
ដើម្បីធានាឱ្យបាននូវផាសុកភាព កំឡុងពេលនៃការហាត់ប្រាណ ភាពជក់នៃញើស និងការរក្សាភាពត្រជាក់ លើសពីនេះទៅទៀត សមាសធាតុផ្សំបញ្ជូនសំណើមចេញពីក្បាល ដើម្បីឱ្យមានខ្យល់ចេញចូលបានច្រើនច្រកយើងខ្ញុំក៏បានបន្ថែមរន្ធបន្លោះតូចៗនៅផ្នែកនីមួយៗផ្នែកបើកក៏ត្រូវបានបន្ថែមនៅផ្នែកខាងក្រោយ ដើម្បីជម្រុញចរន្តខ្យល់ចេញចូល
តើអ្វីជាការសារេមួក?
មួកប្រភេទនេះ ត្រូវបានឌីសាញឡើងដើម្បីពាក់ពីរបែប៖ពាក់ធម្មតា ឬពាក់ពីក្រោយ ដើម្បីការពារពន្លឺព្រះអាទិត្យ
នៅពេលដែលវាកាន់តែខ្មៅ សូមផ្ងើយវាឡើងលើដើម្បីងាយស្រួលមើល
លោកអ្នកអាចពាក់មួកជាមួយនឹងរូបរាងខុសៗគ្នា
មួកនេះមានរាង ប្រវែង 6 សង់ទីម៉ែត្រ។ជាគុណសម្បត្តិមួយដែលអ្នករត់កីឡាគ្រប់រូបចង់បានការពាក់មួកឡើងលើ
តើការឌីសាញវិញយ៉ាងម៉េចដែរ?
លក្ខណៈសម្បត្តិ ស្តាយ៍ឌីសាញ មួកប្រភេទនេះ រក្សាបាននូវទម្ងន់ដ៏ស្រាល និងរូបរាងដ៏ទាក់ទាញដើម្បីរក្សាបាននូវមុខងារបច្ចេកទេសនានា អ្នកឌីសាញយើងខ្ញុំបានបញ្ចូលនូវគំរូនៃមួក និងការជ្រើសយកការរក្សាកម្តៅនៅផ្នែកជាច្រើនសម្ភារកីឡាដែលល្អឥតខ្ជោះសម្រាប់ការស្លៀកពាក់របស់អ្នក
ការណែនាំអំពីការថែទាំ
ប្រសិនបើមួករបស់អ្នកបាត់បង់ទ្រង់ទ្រាយ សូមកុំបារម្ភ សូមបោកគក់វា ហើយសម្ងួតដោយផ្តេក វានឹងវិលមករកទ្រង់ទ្រាយដើមវិញហើយវាជាប្រភេទផលិតផលដែលមិនអាចបោកគក់ដោយម៉ាស៊ីនឡើយយើងខ្ញុំសូមណែនាំឱ្យមានការបោកគក់ដោយដៃ និងសម្ងួតជាមួយនឹងខ្យល់
តើទំហំក្បាលរបៀបណាដែលត្រូវបានជ្រើសចូលជាទំហំតែមួយ?
ដើម្បីទទួលបានការហ្វឹកហាត់ឱ្យកាន់តែប្រសើរ វាជារឿងចាំបាច់បំផុតដែលមានសម្ភារកីឡាត្រូវនឹងទម្រង់នៃដងខ្លួនរបស់អ្នកមួកមួយប្រភេទនេះ មានភាពយឺត នៅផ្នែកក ដែលអាចត្រូវនឹងទំហំក្បាលចន្លោះពី 54 ដល់ 59cmសូមកុំភ្លេចវាស់ទំហំក្បាលរបស់អ្នក
ហេតុអ្វីបានចាំបាច់ការពារក្បាលរបស់អ្នក?
បន្ទះ Hypothalamus ដែលឋិតនៅផ្នែកខាងក្រោយនៃក្បាល មានមុខងារជាច្រើន ដែលរួមមានការផ្តល់លំនឹងដល់សីតុណ្ហភាពរាងកាយរបស់មនុស្ស។ វាជារឿងដ៏សំខាន់ និងចាំបាច់បំផុតក្នុងការពារក្បាល និងករបស់អ្នកពីពន្លឺព្រះអាទិត្យ ដើម្បីទប់ស្កាត់ការលើសកម្តៅខ្លាំង និងហានិយភ័យនៃការកើតជម្ងឺរលាកស្បែក ដែលនឹងក្លាយជាឧបសគ្គនៃការរត់កីឡារបស់អ្នក!
របៀបការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យ៖
បើទោះបីជាវាការពារអ្នកពីពន្លឺព្រះអាទិត្យឬក៏យ៉ាងណា សូមលោកអ្នកគោរពតាមបែបបទទាំងនេះពេលចេញក្រៅ៖
- ត្រួតពិនិត្យមើលការព្យាករណ៍អាកាសធាតុ ដែលអាចធ្វើឱ្យអ្នកបំពាក់សម្ភារៈប្រើប្រាស់បានគ្រប់គ្រាន់។ - ពិនិត្យមើលផ្នែកនៃរាងកាយដែលងាយនឹងត្រូវពន្លឺព្រះអាទិត្យសម្រាប់ការប្រកួតរបស់អ្នក។ - ពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ។
- លាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ - ញ៉ាំ និងផឹកទឹកឱ្យបានទៀងទាត់។