តើខ្ញុំអាចប្រាកដថា អាវនេះផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរភ្នំអាកាសធាតុត្រជាក់ បានទេ?
យើងបានបង្កើតអាវរបស់អ្នកសម្រាប់លក្ខខណ្ឌអាកាសធាតុត្រជាក់៖ ត្រជាក់ ភ្លៀង និងធ្លាក់ទឹកកក។ ការរក្សាកំដៅត្រូវបានបង្កើតឡើងដោយសំឡី 150 g/sqm នៅលើខ្លួន និង 100 g/sqm នៅលើដៃ រួមបញ្ចូលជាមួយនឹងខ្នងរោមជៀម (សមាសធាតុផ្សំសំយោគដែលរក្សាកំដៅដោយសារតែខ្យល់ដែលវារក្សានៅក្នុងសសៃហ្វៃបឺរបស់វា)
យើងបានបន្ថែមសន្ទះខាងក្នុងនៅពីខាងក្រោមខ្សែរូតបន្តឹងដើម្បីទប់ស្កាត់ខ្យល់ត្រជាក់ចូលមក។ បន្តឹងជាយអាវដោយប្រើកន្លាស់គឺជារឿងចុងក្រោយដែលត្រូវធ្វើដើម្បីធានាថាអាវរបស់អ្នកផ្តល់នូវផាសុកភាពនៅពេលសីតុណ្ហភាពធ្លាក់ចុះមកត្រឹម -10°។
តើអាវរបស់ខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?
អាវរបស់អ្នកត្រូវបានបង្កើតឡើងជាមួយនឹងសមាសធាតុខាងក្រៅការពារទឹកដែលការពារលោកអ្នកពីអាកាសធាតុត្រជាក់ និងខ្យល់។ នៅក្នុងអាកាសធាតុត្រជាក់ ដើម្បីទទួលបានកំដៅ លោកអ្នកក៏ត្រូវការពារតំបន់ត្រជាក់ខ្លាំងរបស់អ្នក (ក្បាល ដៃ និងជើងរបស់អ្នក)។ គម្របក្បាលការពារត្រជាក់ សន្ទះស្អិតបកបិតបន្តឹងនៅលើដៃអាវ ហើយក.អាវខ្ពស់ការពារកុំអោយភាពត្រជាក់ចូលក្នុងអាវ។ ហោប៉ាវផ្តល់កំដៅចំនួនពីរធ្វើពីរោមជៀមស្រទន់ដែលការពារដៃលោកអ្នកពីអាកាសធាតុត្រជាក់។
សមត្ថភាពការពារទឹក
ភាពមិនជ្រាបទឹករបស់អាវមិនកម្រិតត្រឹមតែសមាសធាតុផ្សំរបស់វានោះទេ៖ បច្ចេកទេសផ្គុំបញ្ចូលគ្នានូវបំណែកផ្សេងៗក៏ជាលក្ខខណ្ឌវាយតម្លៃផងដែរ។
មិនថាបិតដោយប្រើកំដៅ ឬដេរដើម្បីការពារទឹកនោះទេ សមត្ថភាពការពារទឹករបស់អាវត្រូវបានវាស់ដោយប្រើប្រាស់ការធ្វើតេស្តចាក់ទឹកដែលអភិវឌ្ឍឡើងដោយ Decathlon ដែលបង្កើតជាលក្ខខណ្ឌដូចទៅនឹងភ្លៀងដែលមានកម្រិតផ្សេងៗគ្នា។
ដូច្នេះ អាវនេះការពារលោកអ្នកពីភ្លៀងខ្លាំង ពោលគឺក្នុងកម្រិត 12 សម រយៈពេល 2 ម៉ោង។
សមាសធាតុផ្សំការពារទឹក
សមត្ថភាពការពារទឹករបស់សាច់ក្រណាត់ ដែលផ្តល់ដោយទ្រនាប់ ឬស្រទាប់ គឺត្រូវបានវាស់គិតជា Schmerber or mm H²0 (សំពាធកំពស់ទឹកភ្លៀង)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែការពារជ្រាបទឹក។
អាវនេះមានទ្រនាប់ការពារទឹក (ស្តង់ដារ JIS 1092) ធន់ទៅនឹងសម្ពាធកំពស់ទឹក 5,000 mm H²O (Schmerbers) មុននឹងបោកគក់។
ទឹកតែងតែជ្រាបចូលតាមរយៈថ្នេរតើអាវរបស់ខ្ញុំមានថ្នេរការពារទឹកដែរឬទេ?
អាវរបស់អ្នកការពារទឹកដោយសារតែថ្នេរបិតស្គុតពេញ។ស្គុតការពារជ្រាបទឹកត្រូវបានបិតបន្ថែមលើថ្នេរពីខាងក្នុងអាវដែលធ្វើឱ្យអាវការពារទឹក ដូច្នេះទឹកមិនអាចជ្រាបចូលតំបន់ដែលងាយរងការជ្រាបទឹកឡើយ។
យើងបានធ្វើសុពលភាពការការពារទឹកជាមួយនឹងការធ្វើតេស្តត្រូវទឹករចនាឡើងជាពិសេសដើម្បីបង្កើតជាលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌភ្លៀងរយៈពីរម៉ោង។យើងក៏បានពាក់វានៅលើទីតាំងផ្ទាល់ក្នុងគ្រប់អាកាសធាតុទាំងអស់ដើម្បីធានាថាវាសាកសម្យសម្រាប់សកម្មភាពរបស់លោកអ្នក។
អាវការពារត្រជាក់ ហើយឆ្លាតវៃ
មានកន្លែងជាច្រើនដើម្បីរក្សាទុកដាក់សម្ភាររបស់លោកអ្នកប្រកបដោយសុវត្ថិភាព និងងាយស្រួលយកមកប្រើ (ក្រដាសជូតមាត់ សោរ ទូរសព្ទ ..) នៅក្នុងអំឡុងពេលដើរភ្នំ។
ហោប៉ាវមានទ្រនាប់ខាងក្នុងនៅក្រោមសន្ទះក្រណាត់ដែលមានឡេវកឹបបន្តឹងនៅខាងក្រៅ និងហោប៉ាវសុវត្ថិភាពមួយដែលមានសន្ទះស្អិតបកបិតបន្តឹងនៅខាងក្នុង។
ហោប៉ាវខ្សែរូតសុវត្ថិភាពក៏មាននៅលើទ្រូងផងដែរ។
តើត្រូវរក្សាគុណភាពបច្ចេកទេសអាវដោយរបៀបណា?
សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។
ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញពេញមួយអាយុកាលរបស់អាវ (សូមណែនាំក្រោយពេលបោកគក់ម្តងៗ)។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។
អាវរងារ ផ្ដល់ផាសុកភាពជាប្រចាំ
អាវដែលបង្កើតឡើងដោយមានទំហំផ្ទៃខាងក្នុងល្មមគ្រប់គ្រាន់សម្រាប់ពាក់អាវជាន់ទី ដូចជាអាវរោមជៀម ឬអាវរោមបក្សីស្រាល។
ម៉ូតកាត់បែបសាមញ្ញល្អបំផុតសម្រាប់ការពារលោកអ្នកពីអាកាសធាតុត្រជាក់ និងខ្យល់នៅពេលលោកអ្នកធ្វើដំនើរក្នុងរដូវរងានៅលើសណ្ឋានផ្លូវគ្រប់ប្រភេទ។
ទំហំ និង ភាពសមល្មម
ម៉ូតកាត់រឹបរាងសម្រាប់នារី។ អាវត្រូវបានរចនាម៉ូតឡើងសម្រាប់ពាក់ជាមួយអាវមួយជាន់ទៀត ដូចជាអាវរោមជៀម ឬអាវរោមទាស្រាល។
តើត្រូវស្លៀកពាក់របៀបណាសម្រាប់ការដើរភ្នំមានព្រិល?
ដើម្បីស្លៀកពាក់អោយបានសមរម្យ បើទោះជាអ្នកកំពុងធ្វើសកម្មភាពបែបណាក៏ដោយ យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់គោលការណ៍ 3 ជាន់៖
ជាន់ទី 1៖ ជាន់ខាងក្រោមផលិតឡើងដោយបច្ចេកវិជ្ជាខ្ពស់បញ្ជូនសំណើមចេញពីរាងកាយដើម្បីរក្សាស្បែកអោយនៅស្ងួត។
ជាន់ទី 2៖ ជាន់ទីពីរ (អាវរោមជៀម អាវរងា) ផ្តល់នូវកំដៅ និងបញ្ចូនសំណើមមកខាងក្រៅ។
ជាន់ទី 3៖ អាវការពារលោកអ្នកពីស្ថានភាពខាងក្រៅ៖ ភ្លៀង ព្រិល ខ្យល់។
សំលៀកបំពាក់ទាំងមូលត្រូវតែមានខ្យល់ចេញចូលដើម្បីបំបាត់សំណើម។
តើការធានាផលិតផលរបស់ខ្ញុំយ៉ាងដូចម្តេច?
ផលិតផលនេះត្រូវបានធានារយៈពេល 2 ឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលបង្ហាញលើវិកយបត្រលក់។ផលិតផលដែលមានការធានារ៉ាប់រងនឹងអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានារ៉ាប់រងគ្របដណ្តប់លើការខូចផលិត លើកលែងតែករណីដែលកើតចេញពីការសឹករិចរិលធម្មតា និងការប្រើប្រាស់ខុសប្រក្រតី។
សូមកុំបោះវាចោល អាចជួសជុលវាបាន!
ផលិតផលរបស់យើងនឹងចូលរួមជាមួយអ្នកនៅពេលដើរលើភ្នំ។
នៅពេលអ្នកប្រើយូរៗទៅ វានឹងកាន់តែចាស់ ហើយផ្នែកខ្លះនឹងមានការសឹករិចរិល ឬបាក់បែក។
យើងប្រើប្រាស់សមាសធាតុផ្សំបែបស្តង់ដារដែលមានលក់នៅលើទីផ្សារដែលធ្វើឱ្យការជួសជុលកាន់តែងាយស្រួល។
សូមកុំបោះវាចោល សូមជួសជុល!