Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
QUECHUA

អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក

966378
$8,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
  • អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
អាវរោមជៀមសម្រាប់កូនក្មេង - អាយុចាប់ពី 2-6 ឆ្នាំ - ផ្កាឈូក
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងាររបស់យើងដែលរួមមានអ្នកដើរភ្នំវ័យក្មេងបានរចនាអាវរោមជៀមនេះឡើងសម្រាប់ការពារកូនក្មេងពីអាកាសធាតុត្រជាក់នៅពេលហាត់ប្រាណនៅខាងក្រៅ។

កក់ក្តៅ ស្រាល និងផាសុកភាព វាជាអាវដែលល្អឥតខ្ចោះសម្រាប់កូនរបស់អ្នកយកតាមបានគ្រប់កន្លែង។ ធ្វើពីដបដែលកែច្នៃឡើងវិញ វាគឺជាផ្នែកទាំងមូលនៃយុទ្ធសាស្ត្ររចនាមិនប៉ះពាល់ដល់បរិស្ថាន

Main fabric: 100.0% Polyester

BENEFITS

ភាពកក់ក្តៅ

សាច់ក្រណាត់សងខាងព្រុយ ដែលមានដង់ស៊ីតេ 200ក្រ/ម៉ែត្រការ៉េ ដែលធ្វើអោយអាវរោមជៀមនេះផ្តល់នូវផាសុកភាពខ្លាំង

ដកដង្ហើមបាន

ចា់កប៉ូលីអេស្ទ័រ៖ អាចអោយចំហាយទឹកបង្កើតឡើងដោយរាងកាយហើរចេញ (RET=6.3)

ធន់បានយូរ

សមាសធាតុផ្សំជាប់បានយូរជាពិសេសជ្រើសរើសសម្រាប់អ្នកធ្វើដំណើរវ័យក្មេង! ធានារយៈពេល 2 ឆ្នាំ។

ដែលមានទំងន់ស្រាល

មានទំងន់ 108 ក្រ ទំហំក្មេងអាយុ 3-4 ឆ្នាំ បត់ញាត់ដាក់ក្នុងបាតកាតាបបាន

ងាយស្រួលថែទាំ

បោកគក់ម៉ាស៊ីន​នៅសីតុណ្ហភាព ៣០°C។ ស្ងួតឆាប់រហ័សមិនចាំបាច់អ៊ុត (មិនជ្រួញ)។

TECHNICAL INFORMATIONS

ហេតុអ្វីចាំបាច់ជ្រើសរើសប៉ូលីអេស្ទ័រកែច្នៃឡើងវិញ?

ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។

សមាសធាតុផ្សំនៃសាច់ក្រណាត់៖ ការការពារដោយសារខ្យល់

មុខងាររបស់សមាសធាតុផ្សំនៃរោមជៀមត្រូវគឺដើម្បីទាក់ខ្យល់ដោយសារទំហំដែលបង្កើតឡើងដោយផ្ទៃក្រណាត់ (ការត្រដុសសាច់ក្រណាត់ដោយប្រើច្រាស) ខ្យល់ដើរតួជាអ្នកការពារបែបធម្មជាតិ ដែលរក្សារាងកាយនៅកក់ក្តៅ។

ភាពជាប់បានយូរនៃសមាសធាតុផ្សំ

យើងបានធ្វើតេស្តនៅមន្ទីរពិសោធន៍ជាច្រើនដងដើម្បីបញ្ជាក់ពីស្តង់ដារខ្ពស់បំផុតដោយពិនិត្យទៅលើភាពជាប់បានយូររបស់វា៖ ការធ្វើតេស្តលើភាពធន់ទៅនឹងការសឹករិចរិល និងកកិតដើម្បីធានាថាអាវមិនបែកព្រុយ ចេញពណ៌ ដើម្បីពិនិត្យមើលលើលក្ខណៈការធ្វើតេស្ត និងភាពធន់នៃការធ្វើតេស្តលើពណ៌ និងភាពចាស់ដើម្បីពិនិត្យមើលថាការបោកគក់ញឹកញាប់មិនធ្វើអោយប្រែប្រួលមុខងារសាច់ក្រណាត់ កម្រាស់ និងរូបរាង

ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ

ដើម្បីវាយតម្លៃភាពចេញចូលនៃខ្យល់របស់សាច់ក្រណាត់ ភាពធន់ទៅនឹងចំហាយទឹក RET (ការធ្វើតេស្តស្របតាមស្តង់ដារ ISO 11092) ត្រូវបានវាស់វែង។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប ចំហាយទឹកដែលបង្កើតឡើងដោយសកម្មភាពរាងកាយកាន់តែច្រើន ហើយភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។ ជាឧទាហរណ៍៖ RET < ៩ = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំងណាស់ / ៩ < RET < ១២ = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង / ១២ < RET < ២០ = សាច់ក្រណាត់មានខ្យល់ចេញចូល / RET > ២០ = សាច់ក្រណាត់មិនមានមានខ្យល់ចេញចូល ឬមានខ្យល់ចេញចូលទាប។

កាត់បន្ថយផលប៉ះពាល់បរិស្ថាន

តើអ្នកដឹងទេថាដបជ័រប្រើរយៈពេល ១០០ ទៅ ១,០០០ ឆ្នាំដើម្បីបំបែកធាតុវា? យើងបានអភិវឌ្ឍឡើងនូវសាច់ក្រណាត់ដែលចាក់ពីប៉ូលីអេស្ទ័រកែច្នៃ។ វាកើតចេញពីកាកសំណល់ឧស្សាហកម្ម និងដបជ័រកែច្នៃ (ប៉ូលីអេស្ទ័រកែច្នៃពីដប 65% និងសរសៃចេសកែច្នៃ 35%)។ ដោយសារការប្រើប្រាស់ប៉ូលីអេស្ទ័រកែច្នៃឡើងវិញ ពុំមានការប្រើប្រាស់ធនធានដែលធ្វើចេញពីប្រេងឥន្ធនៈនោះទេ។កាកសំណល់ត្រូវបានកែច្នៃទៅជាធនធានដែលអាចប្រើប្រាស់ម្តងទៀតបាន។

ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល

ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់សូចនាករផ្សេងៗគ្នា។
ពិន្ទុពី A ដល់ E ត្រូវបានបង្កើតឡើងដើម្បីជួយអោយលោកអ្នកធ្វើការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ។
ការវាយតម្លៃនេះត្រូវបានប្រើប្រាស់ដើម្បីងាយស្រួលក្នុងការកំណត់ផលិតផលដែលមានមុខងារការពារបរិស្ថានខ្ពស់។
វាត្រូវបានធ្វើឡើងដោយប្រៀបធៀបផលិតផលស្ថិតក្នុងប្រភេទដូចគ្នា (ដូចជាកាតាបជាដើម)។
Decathlon គឺជាអ្នកគាំទ្រស្ម័គ្រចិត្តនៃវិធីសាស្រ្តដាក់ស្លាកផលិតផលមេត្រីបរិស្ថាននេះ។

ម៉ូតរចនារបស់ផលិតផល៖ ជំនាញឯកទេសរបស់យើង

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។