បច្ចេកវិទ្យា៖ កាបូនម៉ូឌុលខ្ពស់
សសៃកាបូននេះ ដែលផលិតនៅប្រទេសជប៉ុន គឺជារឹងខ្លាំងជាងគេបំផុតនៅលើទីផ្សារ និងមានសមាមាត្រល្អរវាងទំងន់ និងភាពរឹងមាំ។
សសៃដែលរឹងមាំនេះផ្តល់នូវថាមពល និងលំនឹងដល់ក្បាលរ៉ាកែត។
បច្ចេកវិទ្យា៖ ដងឌីណាមិកខ្យល់
ដងឌីណាមិកខ្យល់នៅលើរ៉ាកែត PERFLY FEEL 145 ធ្វើអោយរ៉ាកែតវាយកាន់តែមានថាមពល និងមានល្បឿនលឿន។
បច្ចេកវិជ្ជា៖ ដៃកាន់ស្អិត
សារជាតិយឺតអេឡាស់តូមេទ្រិក ប៉ូលីអ៊ុយរេតាន ធ្វើអោយដងកាន់មានតុល្យភាបល្អបំផុតរវាងភាពស្អិត និងការជក់ទឹកដែលផ្តល់អារម្មណ៍រីករាយ។ ទ្រនាប់ខាងក្រៅរលោងដែលធ្វើអោយដៃកាន់ជាប់ល្អ និងវាយចំគោលដៅ។
ទំងន់របស់តួ = 145 ក្រ
ទំងន់របស់គ្រោង (មិនទាន់ចងខ្សែ និងមិនមានកាង និងដៃកាន់) មានទំងន់ត្រឹមតែ 145 ក្រ ធ្វើអោយវាក្លាយជារ៉ាកែតល្អឥតខ្ចោះសម្រាប់អ្នកលេងកម្រិតមធ្យមដែលចង់បានថាមពលវាយខ្លាំង និងគ្រប់គ្រងបាល់បានល្អ។
អ្នកទទួលបានកម្លាំងលេងដ៏ល្អឥតខ្ចោះ ដូច្នេះអ្នកអាចរុញគូប្រកួតរបស់អ្នកទៅខាងក្រោយទីបាន។
មុខងារពិសេសរបស់រ៉ាកែតនេះនឹងជួយអោយអ្នកលេងកម្រិតមធ្យមពង្រឹងការលេង និងទទួលបានការរីកចម្រើនទៅកម្រិតមួយទៀត។
តុល្យភាព = 335 មម (មិនចងខ្សែ)
តុល្យភាពក្បាលស្រាល 335 មម ធ្វើអោយងាយស្រួលកាន់ ដូច្នេះលោកអ្នកលេងបានលឿន និងគ្រប់គ្រង់គ្រាប់បាល់បានល្អ។
ទំហំក្បាល = 500 សម²
គ្រោងបែបបុរាណនឹងមានប្រជាប្រិយសម្រាប់អ្នកគាំទ្ររ៉ាកែតដែលមាន "កបើក"។ ក្បាលផ្ទៃធំ 500 សម² អាចអោយលោកអ្នកវាយកាន់តែចំគោលដៅ។
ក្រឡាខ្សែ = 14 x 17
ក្រឡាខ្សែបើកត្រូវបានរចនាឡើងដើម្បីផ្តល់អ្នកលេងជំនាញនូវថាមពល និងការគ្រប់គ្រង។
ខ្សែចងតឹងដើម្បីងាយស្រួលគ្រប់គ្រង់គ្រាប់បាល់ និងងាយស្រួលវាយ ជាពិសេសការប៉ះទង្គិចខ្លាំង។ពិគ្រោះជាមួយមគ្គុទ្ទេសក៍អ្នកប្រើប្រាស់ដើម្បីយល់ពីការប្រើប្រាស់ខ្សែ។
អ្នកនឹងបានការណែនាំចាំបាច់ទាំងអស់ដើម្បីចងខ្សែរ៉ាកែតរបស់អ្នក។
ម៉ូតរចនា - សោភ័ណ្ឌភាព
រ៉ាកែតកីឡានេះល្អឥតខ្ចោះសម្រាប់អ្នកលេងកម្រិតមធ្យមដែលចង់បានការគ្រប់គ្រងគ្រាប់បាល់បានល្អ។
ដំបូន្មានសម្រាប់កីឡា SQUASH
ត្រូវការដំបូន្មានឬព័ត៌មាន?ចូលមើលគេហទំព័រគាំទ្រកីឡា squash របស់យើង។