តើ អ្វីជា Zero Drop?
សម្រុតរបស់ស្បែកជើងនេះគឺនៅត្រង់ភាពខុសគ្នារបស់កម្រាស់បាតជើង នៅចន្លោះពីប្រអប់ជើងផ្នែកខាងមុខនិងកែងជើង។ការសិក្សាបែបវិទ្យាសាស្ត្រដែលត្រូវបានធ្វើឡើងដោយមន្ទីរពិសោធន៍(SportLab) បានឱ្យដឹងថា ស្បែកជើងដែលមានចំណុចទប់ 0 សម្រាប់ការទប់លំញ័រ គឺស្រដៀងទៅនឹងការរត់ដោយជើងទទេរយ៉ាងដូច្នេះ។ ការបោះជំហានបែបធម្មជាតិ គឺអាចឱ្យមានការទប់រំញ័រកំឡុងពេលនៃការរត់ បានយ៉ាងល្អ ហើយថែមទាំងពង្រឹងសាច់ដុំកូនៗរបស់អ្នកបានរយៈពេលយូរទៀតផង។
តើអ្វីជាការបោះជំហានបែបធម្មជាតិ?
ស្បែកជើង Athetics Easy មានចំណុចបីសំខាន់ៗដែលស្រដៀងទៅនឹងការរត់ដោយបាតជើងទទេ។ - មុខងារ Zero Drop ដែលផ្នែកកណ្តាលនៃប្រអប់ជើងបោះជំហានទៅមុនកែងជើង។- ទម្ងន់ស្រាលសម្រាប់ភាពងាយស្រួលក្នុងការបោះជំហ៊ាន និង ភាពបត់បែនដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចលនាជាលទ្ធផល៖ ថាមពលដែលប៉ះទៅនឹងផ្ទៃឥដ្ឋ ត្រូវបានបញ្ជូនត្រូវផ្នែកខាងក្រោយនៃសាច់ដុំជើង ដែលនឹងស្រូបរំញ័រកាន់តែប្រសើរ។
ការឌីសាញត្រូវបានធ្វើឡើងសម្រាប់ក្មេងៗ និងយោងទៅតាមមតិមាតាបិតារបស់ពួកគេ។
សម្រាប់ស្បែកជើងទាំងនេះ ក្រុមការងារយើងខ្ញុំ ផ្តោតទៅលើតម្រូវការរបស់អត្តពលករ ព្រមទាំងមតិរបស់អាណាព្យាបាលរបស់ពួកគេ៖- ទ្រនាប់កៅស៊ូនៅផ្នែកខាងមុខ និងក្រោយនៃបាតស្បែកជើង បង្កើនភាពស្អិត
- សន្ទះខ្សែបិទបើក Velcro អាចឱ្យក្មេងៗពាក់ និងដោះស្បែកជើងបានដោយខ្លួនឯង
- ខ្សែយឺតផ្នែកខាងក្នុងហ៊ុមព័ទ្ធប្រអប់ជើងក្មេងៗបានល្អ
- ភាពរឹងមាំផ្នែកខាងមុខ ខាងក្រោយ និងគែមនៃកស្បែកជើងផ្តល់ការទ្រទ្រង់ និងការការពារដល់ក្មេងៗ
ក្រុមឌីសាញយើងខ្ញុំ មានមោទកភាពក្នុងការណែនាំ.....
ស្បែកជើងដែលស្រស់ស្អាត ទម្ងន់ស្រាល និងតម្លៃសមរម្យ...
ជោគជ័យនេះគឺកើតចេញមកពីមនុស្សមួយក្រុមមានគ្នា 15នាក់ ដោយមានការធ្វើចលនាចុះឡើង ពិចារណាមតិយោបល់នានា កិច្ចសហការជាមួយ SportLab ការធ្វើតេស្តដែលធ្វើឡើងនៅមន្ទីរពិសោធន៍ រួចធ្វើនៅលើផ្ទៃដីដោយផ្ទាល់ និងចំណង់ចំណូលចិត្តក្នុងការផ្តល់ជូនស្បែកជើងដែលមានតម្លៃសមរម្យសម្រាប់ការបោះជំហានបែបធម្មជាតិរបស់ក្មេងៗ។ ជាលទ្ធផល៖ ស្បែកជើងដែលល្អ ស័ក្តិសមនឹងអត្តពលករគ្រប់រូប
Carole នាយកគ្រប់គ្រងផលិតផល និង Maxime ដែលជាវិស្វករនៅ SportsLab បានជជែកអំពីការបោះជំហានបែបធម្មជាតិ និងប្រកបដោយភាពងាយស្រួលរបស់អ្នកលេងកីឡា។
យើង ធ្វើការសម្រេចចិត្តតាមរយៈការពិចារណាទៅលើសរីរាង្គធម្មជាតិរបស់មនុស្ស និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំពេញតម្រូវការកីឡារត់ប្រណាំង។ រឿងរ៉ាវទាក់ទិននឹងការបោះជំហ៊ានបែបធម្មជាតិ មូលហេតុដែលយើងខ្ញុំគិតឃើញក្នុងការបង្កើតស្បែកជើងនេះ
សារនេះ គឺមិនប្រឆាំងនឹងធម្មជាតិ ហើយរៀនសូត្រពីរបៀបក្នុងការរត់ម្តងទៀត ដែលវានឹងកើតឡើងតាមបែបធម្មជាតិ។ ស្បែកជើងប្រភេទនេះ ជម្រុញឱ្យមានចលនាបែបកីឡា និងធម្មជាតិ ព្រមទាំងអភិវឌ្ឍសមត្ថភាពកីឡាដល់កូនៗរបស់អ្នក
តើលោកអ្នកដឹងទេ?
ភាពត្រូវ នឹងជើងរវាងមនុស្សធំ និងក្មេងគឺខុសគ្នា
ស្បែកជើងអត្តពលិកគតូចៗ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ជើងកុមារ. សម្រាប់ទំហំតែមួយ ប្រអប់ជើងក្មេងៗ គឺរាងតូច និងមានមាឌតូចជាងស្បែកជើងរបស់មនុស្សធំ។ ផ្តល់ជូនក្មេងៗនូវ ការហាត់កីឡាប្រកបដោយការលូតលាស់ ដូច្នេះហើយ ពួកគេមិនមានអារម្មណ៍ថាត្រូវបានរឹតត្បិត នៅពេលដែលពួកគេហាត់កីឡា។ បើមនុស្សពេញវ័យជ្រើសរើសស្បែកជើងសម្រាប់កុមារ ចលនាជើងរបស់ពួកគេ តឹងចង្អៀតដែលនាំឲ្យមានផលប៉ះពាល់ដល់រាងកាយផងដែរ!