រ៉ាកែតរចនាឡើងជាពិសេសសម្រាប់អ្នកលេងកីឡាវាយកូនឃ្លីលើតុថ្មោងថ្មី
រ៉ាកែត PPR 100 នេះត្រូវបានរចនាឡើង ដើម្បីឱ្យអ្នកលេងថ្មោងថ្មីនិងកុមារអាចវាយរ៉ាល្លីបានយូរដោយងាយស្រួល។
ភាពអំណោយផលកម្រិតខ្ពស់របស់វាអាចឱ្យអ្នកគ្រប់គ្រងឃ្លីបាល់យ៉ាងល្អ។ នេះគឺជាការអរគុណជាពិសេសដល់ការរួមបញ្ចូលគ្នានៃផ្លែរ៉ាកែតមួយដែលធ្វើឡើងពីវត្ថុធាតុតែមួយ (PP បញ្ចូលត័ល) និងជ័រកៅស៊ូស្អិត (SEBS)។
ដងអឺហ្គោណូមិករបស់វាមានក្រឡាបែបឈើ ដើម្បីឱ្យវាខាំជាប់ដោយងាយស្រួល។
សាកល្បងវាយបង្វិលជាលើកដំបូង!
ជាមួយភាពអំណោយផលដល់ការកែខៃការវាយខុសអំឡុងពេលលេង រ៉ាកែតនេះក៏សក្តិសមសម្រាប់អ្នកលេងថ្មោងថ្មីដែលអង់អាច និងអាចប្រើសម្រាប់វាយបង្វិលបាន។
រីករាយជាមួយល្បឿនដ៏សក្តិសម
រ៉ាកែត PPR 100 នេះគឺជាវ៉ាកែតវាយកូនឃ្លីលើតុដ៏ល្អឥតខ្ចោះ ដើម្បីឱ្យអ្នកលេងថ្មោងថ្មីអាចវាយរ៉ាល្លីបានកាន់តែយូរ។វានឹងមិនបង្កើនល្បឿនឃ្លី ហើយនឹងកែខែការវាយផ្លាតពីកណ្តាលបាន។លេងដោយគ្មានស្ទាក់ស្ទើរ!
មិនបាច់បារម្ភពីការខូចខាតរ៉ាកែតរបស់អ្នកឡើយ!
ក្រុមការងាររបស់យើងបានរចនារ៉ាកែតនេះឡើង ដើម្បីឱ្យធន់នឹងការប៉ះទង្គិច។ជាមួយសណ្ឋានរបស់វា និងវត្ថុធាតុប្រើផលិតផ្លែរ៉ាកែត (ប៉ូលីប្រូពីឡែនបញ្ចូលត័ល) អ្នកអាចលេងដោយមិនបារម្ភអំពីការជ្រុះរ៉ាកែត PPR 100 របស់អ្នកឡើយ!
ទុកវាចោលខាងក្រៅ៖រ៉ាកែត PPR100 នេះត្រូវបានរចនាឡើងដើម្បីឱ្យធន់នឹងអាកាសធាតុ!
វត្ថុធាតុផ្លាស្ទិចដែលប្រើផលិតរ៉ាកែតទាំងពីរនៅក្នុងឈុតកីឡាវាយកូនឃ្លីលើតុនេះ ត្រូវបានផលិតដោយចាក់ពុម្ព។ដូច្នេះ រ៉ាកែត PPR 100 នេះនឹងបាក់បែកឬរលាត់សាច់ថ្នាំឡើយ៖វានៅជាប់មាំបានរយៈពេលយូរ។
សូម្បីដាក់ចោលនៅខាងក្រៅយូរក៏ដោយ ក៏វានៅតែរក្សាសណ្ឋាននិងគុណភាពលេងរបស់វាបាន។
ដូច្នេះអ្នកអាចលេងកីឡាវាយកូនឃ្លីលើតុពេលមានភ្លៀង ប្រសិនបើអ្នកគ្មានបញ្ហាទេនោះ ឬគ្រាន់តែទុករ៉ាកែតរបស់អ្នកចោលក្នុងពេលសម្រាកចន្លោះការប្រកួត!
រ៉ាកែតពណ៌បែបក្លាសីកសម្រាប់កីឡាវាយកូនឃ្លីលើតុ
អ្នករចនារបស់យើងបានជ្រើសរើសរូបរាងបែបក្លាសីក សម្រាប់រ៉ាកែតទាំងនេះ។ពណ៌ជ័រកៅស៊ូ (ក្រហមនិងខ្មៅ) និងក្រឡាបែបឈើនៅលើដង ធ្វើឱ្យពួកវាមើលទៅដូចជាម៉ូដរចនាជានិមិត្តរូបបំផុតរបស់កីឡានេះ។
ការធានា 10 ឆ្នាំ
ការធានារយៈពេល 10 ឆ្នាំ លើបញ្ហានានា (មិនរាប់បញ្ចូលការកូត ច្រេះ និងប្រែពណ៌) នៃរ៉ាកែត លើកលែងបញ្ហាបណ្តាលមកពីការសឹកជាធម្មតា ការប្រើជាសាធារណៈ និងការប្រើមិនប្រក្រតី។ក្រោមការធានានេះ យើងនឹងផ្លាស់ថ្មីជូននូវរ៉ាកែតដែលខូច។ការធានានេះមិនរាប់បញ្ចូលការធានាផ្លូវច្បាប់ជាធរមានតាមប្រទេសនីមួយៗនោះទេ។