ប្រអប់មាន 2 គូរ
ម៉ដែលនេះគឺត្រូវបានលក់ជាប្រអប់ដែលមាន ២ គូពណ៌ដូចគ្នា។
កាត់បន្ថយហានិភ័យរលាកជើង
យើងបានជ្រើសរើសសសៃជេសបច្ចេកទេសជាមួយនឹងទ្រនាប់ពិសេស (PTFE) នៅលើកែងជើង និងចុងជើងដើម្បីកាត់បន្ថយការកកិត ហើយជាលទ្ធផលកាត់បន្ថយហានិភ័យពងជើង។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ស្រោមជើងទាំងនេះនឹងផ្តល់នូវការការពារពងជើងបាន 100%។ ពងទឹកជាធម្មតាលេចចេញនៅពេលដែលស្បែករបស់អ្នករងការកកិត ដែលបណ្តាលមកពីស្រោមជើង ស្បែកជើង ឬរបស់ដែលចូលក្នុងស្រោមជើង។ សំណើមក៏ដើរតួសំខាន់ធ្វើអោយស្បែករបស់អ្នកឆាប់រលាកផងដែរ។
ជ្រើសរើសកំពស់ស្រោមជើង
យើងផ្តល់នូវប្រវែងស្រោមជើង 3 ប្រភេទ។ “ខ្លី” ស្ថិតនៅលើស្បែកជើងបន្តិច ប៉ុន្តែក្រោមក.ជើង។ “មធ្យម” ការពារក.ជើង និងស្ថិតនៅលើក.ជើងបន្តិច។ ប្រវែងទាំង 2 គឺត្រូវបានរចនាឡើងដើម្បីពាក់ជាមួយនឹងស្បែកជើងដែលទាប។ “វែង” ល្អឥតខ្ចោះសម្រាប់ពាក់ជាមួយស្បែកជើងដើរភ្នំក.វែង ដោយសារវាស្ថិតនៅក្រោមកំភួនជើងបន្តិច។
របៀបជ្រើសរើសស្រោមជើងអោយបានត្រឹមត្រូវ
ស្រោមជើងនីមួយៗរបស់់យើងសាកសម្យជាមួយស្បែកជើង 4 ទំហំ (3/5, 6/8, 9/12, 13/15)។ ផលប្រយោជន៍នៃមុខងាររបស់អេឡាស់តាននៅលើស្រោមជើងគឺថាវាបត់បែនល្អទៅតាមជើង និងមិនរបូត។ យើងទាំងអស់គ្នាមានទំហំជើងផ្សេងៗគ្នា បើនិយាយពីប្រវែង សមាមាត្រ និងទំហំជារួម៖ វាពិតជាសំខាន់ដែលត្រូវសាកល្បងស្រោមជើងរបស់អ្នកមុននឹងឡើងភ្នំ។
ការធានា
ស្រោមជើងដើរភ្នំរបស់យើងមានធានារយៈពេល 2 ឆ្នាំ។