តើភាពតឹងកម្រិតណាដែលល្អបំផុត?
កម្រិតតឹងមធ្យម (18 គក ដល់ 23 គក) បង្កើននូវផាសុកភាព ការវាយកូនបាល់វិលមូរ និងថាមពល។ជ្រុងម្ខាងទៀតគឺថាអ្នកនឹងមានការគ្រប់គ្រង និងការវាយចំគោលដៅតិច។
កម្រិតតឹងខ្ពស់ (>23 គក) ផ្តល់នូវការគ្រប់គ្រង និងការវាយចំគោលដៅកាន់តែខ្ពស់។ប៉ុន្តែវាយអាចបណ្តាលអោយរលាកសសៃពួរបាន។លោកអ្នកក៏នឹងមានការវាយបាល់វិលមូរ និងថាមពលតិចផងដែរ។
អំពីខ្សែដែលមានតែមួយសសៃ
សម្រាប់ខ្សែដែលមានមួយសសៃ Decathlon សូមណែនាំប្រើប្រាស់កម្រិតតឹងចន្លោះ 19 គក ដល់ 22 គក។ យើងសូមណែនាំមិនអោយប្រើប្រាស់ខ្សែដែលមានតែមួយសសៃជាដាច់ខាតសម្រាប់កុមារក្រោយអាយុ 15 ដើម្បីជៀសវាងរងរបួស។ ខ្សែទាំងនេះល្អបំផុតសម្រាប់អ្នកលេងដែលធ្វើអោយខ្សែដាច់ក្នុងរយៈពេលលេងក្រោម 10 (20% នៃការបាត់បង់ភាពតឹង ម៉ោងដោយសារតែវាបាត់បង់ភាពតឹងក្នុងរយៈពេល 3 ម៉ោង)។
អំពីខ្សែដែលមានច្រើនសសៃ
សម្រាប់ខ្សែដែលមានមួយសសៃ Decathlon សូមណែនាំប្រើប្រាស់កម្រិតតឹង 25 គក។ ខ្សែទាំងនេះត្រូវបានណែនាំសម្រាប់អ្នកដែលងាយរងការរលាកសសៃពួរ មនុស្សក្មេង និងអ្នកដែលមិនធ្វើអោយខ្សែដាច់ញឹកញាប់។ខ្សែដែលមានតែមួយសសៃរក្សាភាពតឹងរបស់វាបានយ៉ាងល្អ។
ពេលណាដែលត្រូវផ្លាស់ប្តូរខ្សែរបស់អ្នក?
តួនាទីរ៉ាកែតរបស់អ្នកអាស្រ័យទៅលើតួរ៉ាកែត 50% និងលើខ្សែ 50%! ត្រូវប្រាកដថាចំណាយពេលវេលាជ្រើសរើសខ្សែដែលសមស្រប។
សម្រាប់អ្នកលេងដែលធ្វើអោយខ្សែដាច់អស់ច្រើន៖ផ្លាស់ប្តូរភ្លាមៗពេលវាដាច់។
សម្រាប់អ្នកដែលកម្រ ឬមិនដែលធ្វើអោយខ្សែដាច់សោះ Decathlon សូមណែនាំអោយផ្លាស់ប្តូរវាអោយបានច្រើនដងក្នុងមួយឆ្នាំៗទៅតាមចំនួនដងដែលអ្នកលេងក្នុងមួយអាទិត្យ។ ឧ.៖ ប្រសិនបើអ្នកលេងមួយដងក្នុងមួយអាទិត្យ ផ្លាស់ប្តូរខ្សែរបស់អ្នកមួយដងក្នុងមួយឆ្នាំ។ប្រសិនបើអ្នកលេងបីដងក្នុងមួយអាទិត្យ ផ្លាស់ប្តូរខ្សែរបស់អ្នកបីដងក្នុងមួយឆ្នាំ។
ដំបូន្មានពី Decathlon
គួរតែជៀសវាងកុំឱ្យតឹងពេកដោយសារវាអាចប៉ះពាល់ដល់ការលេងរបស់អ្នក។ រ៉ាកែតដែលចង់ធូរនឹងអាចឱ្យលោកអ្នកលេងកាន់តែស្រួល ផ្តល់ថាមពលខ្លាំងដោយមិនចាំបាច់ប្រើកំលាំង។ ប្រើយូរៗទៅខ្សែអាចសឹករិចរិលប៉ុន្តែមិនដាច់ឡើយ។ វាបាត់នូវភាពយឺត និងមុខងារពីដើមរបស់វា។ទំហំ (ឬអង្កត់ផ្ចិត) ក៏ជះឥទ្ធិពលលើការលេងផងដែរ។ ទំហំកាន់តែតូច លោកអ្នកនឹងវាយបាល់កាន់តែវិលមូរ និងទទួលបានថាមពលកាន់តែខ្លាំង។ ខ្សែកាន់តែធំ កាន់តែជាប់បានយូរ