ខោជើងខើចដែលទន់ខ្លាំងនិងផ្ដល់ផាសុកភាពខ្ពស់
ជាមួយនឹងសាច់ក្រណាត់ដ៏ទន់របស់វា ខោជើងខើចនេះនឹងធ្វើឱ្យអ្នកមានផាសុកភាពពេញមួយការហាត់ប្រាណរបស់អ្នក។
ចង្កេះខោខ្ពស់
ភាពងាយស្រួលក្នុងការហាត់ប្រាណ! ជាមួយនឹងចង្កេះខ្ពស់ពោរពេញដោយផាសុកភាពរបស់វា ខោជើងខើនេះធ្វើឱ្យចង្កេះរបស់អ្នកកាន់តែតូច និងជាប់នៅនឹងកន្លែង ទោះបីជាក្នុងអំឡុងពេលចលនាស្វាហាប់បំផុតរបស់អ្នកក៏ដោយ!
តើផលិតផលនោះត្រូវបានធ្វើតេស្តមុនពេលលក់ដែរឬទេ?
ជាការពិតណាស់! សាច់ក្រណាត់ទាំងអស់របស់យើងត្រូវតែឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដោយជោគជ័យដើម្បីធានានូវផាសុកភាព និងសុវត្ថិភាព។ យើងបានធ្វើតេស្តវាទៅលើភាពហើរពណ៌ ធន់នឹងការបោកគក់ញឹកញាប់ ជក់ញើសបានល្អ និងច្រើនជាងនេះទៀត។ យើងហៅវាថា "ធ្វើតេស្តទារុណកម្ម"។ ហើយក្រោយពីនោះ? តើតែប៉ុនណឹងទេឬ?
ទេ មិនមានទៀតទេបន្ទាប់មកយើងធ្វើតេស្តដោយអោយអ្នកប្រើប្រាស់ដាក់ផលិតផលឆ្លងកាត់រង្វង់មូល។ យើងស្តាប់ និងវិភាគទៅលើយោបល់របស់ពួកគេដើម្បីកែតម្រូវចំណុចខ្វះខាត។ ហើយមានតែពេលនោះទេ ទើសំលៀកបំពាក់កីឡារបស់លោកអ្នករួចរាល់!
របៀបពួកយើងគណនាលេខរៀងនៃផលប៉ះពាល់ដល់បរិស្ថាន។
ផលប៉ះពាល់បរិស្ថាននៃផលិតផលរបស់ពួកយើងត្រូវបានគណនាសម្រាប់វដ្តអាយុកាលទាំងស្រុងរបស់វាដោយប្រើសូចនាករផ្សេងៗ។ប្រព័ន្ធលេខរៀង "ABCDE" ជួយអ្នកក្នុងការមើលបានលឿនថាតើផលិតផលមួយណាគឺល្អសម្រាប់បរិស្ថាន។ប្រើប្រាស់វាដើម្បីប្រៀបធៀបផលិតផលស្រដៀងគ្នាពីរ (អាវយឺត ខោ កាតាបស្ពាយខ្នង)។
Decathlon គឺជាអ្នកចូលរួមស្ម័គ្រចិត្តក្នុងគំនិតផ្តួចផ្តើមលើកស្ទួយបរិស្ថាននេះ។
.គេហទំព័រ៖ sustainability.decathlon.com