1
Hide Filters
Filters 0
Sort by :
Filters 0
  • ស្ពីឃ័រចល័តប្រើ Bluetooth®, PS100
  • ស្ពីឃ័រចល័តប្រើ Bluetooth®, PS100
ស្ពីឃ័រចល័តប្រើ Bluetooth®, PS100
DECATHLON

ស្ពីឃ័រចល័តប្រើ Bluetooth®, PS100

8946987
$33,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្ពីឃ័រចល័តប្រើ Bluetooth®, PS100
  • ស្ពីឃ័រចល័តប្រើ Bluetooth®, PS100
ស្ពីឃ័រចល័តប្រើ Bluetooth®, PS100
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ចែកចាយអារម្មណ៍ល្អរបស់អ្នក។នៅផ្ទះឬកន្លែងធម្មជាតិ សូមចែករំលែកបញ្ជីចម្រៀងរបស់អ្នក និងចាក់តាមចង្វាក់របស់អ្នក គ្រប់ទីកន្លែងជុំវិញអ្នក។

ស្ពីឃ័រចល័តប្រើ Bluetooth® នេះត្រូវបានរចនាឡើងសម្រាប់ពេលលេងកីឡា និងពេលសម្រាកលំហែកាយរបស់អ្នក។មិនជ្រាបទឹក ទម្ងន់ស្រាល ថាមពលថ្ម 10 ម៉ោង និងថាមពលសំឡេង 5 វ៉ាត់ សម្រាប់ដំណើរផ្សងព្រេងទាំងអស់របស់អ្នក។

កាសស្តាប់ត្រចៀក: 60.0% Acrylonitrile Butadiene Styrene, 15.0% PCBA, 10.0% ដែកអ៊ីណុក, 15.0% ថ្មសាក Lithium

BENEFITS

ស្វ័យតភាព

ថ្ម 1500 mAh របស់វាប្រើបានពី 8 ទៅ 10 ម៉ោង។

ការតភ្ជាប់បាន

Bluetooth® 5.3 ជាមួយនឹងជម្រើសភ្ជាប់ស្ពីឃ័របាន 2

មិនច្រាប់ទឹក

IPX7: ធន់នឹងទឹកនិងធូលីដី

TECHNICAL INFORMATIONS

ជាមួយនឹងថាមពលថ្មដ៏អស្ចារ្យ និងទម្ងន់ស្រាល វានឹងទៅជាមួយអ្នកបានគ្រប់ទីកន្លែង។

មិនទាន់ហត់ទេ មែនទេ?ស្ពីឃ័ររបស់អ្នកក៏មិនទាន់ដែរ។សមត្ថភាពកាន់ថ្មបាន 10 ម៉ោងរបស់វាអ្នកឱ្យអ្នកចាក់ភ្លេងស្ដាប់អំឡុងដំណើរផ្សងព្រេងរបស់អ្នក មិនថាធំឬតូច!ស្ពីឃ័រនេះសាកថ្មពេលក្នុងរយៈពេល 2 ទៅ 3 ម៉ោង ជាមួយនឹងខ្សែ USB-C របស់វា។ហេតុផលដ៏ល្អមួយទៀតក្នុងការជ្រើសរើសស្ពីឃ័រនេះគឺភាពស្រាលរបស់វា។ជាមួយទម្ងន់ 220 ក្រ និងខ្សែតូចមួយ អ្នកអាចយកវាទៅគ្រប់ទីកន្លែង។ភ្ជាប់ទៅនឹងកង់របស់អ្នក កាបូបស្ពាយរបស់អ្នក ឬកាន់ដោយដៃបាន។

ថាមពល និងលំដាប់សំឡេង

បញ្ជីចម្រៀងរបស់អ្នក — សូម្បីតែបទដែលរៀងខ្មាស់គេបន្តិចក្ដី — សក្តិសមនឹងទទួលបានការចែករំលែក។ជាមួយនឹងថាមពលសំឡេង 5 វ៉ាត់ ស្ពីឃ័រចល័តនេះ ចាក់សំឡេងឮច្បាស់ និងមានលំដាប់សំឡេងល្អ។សម្រាប់សំឡេងកាន់តែពិរោះល្អ អ្នកអាចភ្ជាប់ស្ពីឃ័រពីរ។

មិនជ្រាបទឹកសម្រាប់ការផ្សងព្រេងរបស់អ្នកនៅលើមាត់ទឹក។

ទឹកសាច ភ្លៀងតិចៗ ឬទឹកស្រោចលើ?ស្ពីឃ័រនេះអាចទទួលយកបាន។ស្ពីឃ័រនេះធន់នឹងការជ្រមុជទឹករហូតដល់មួយម៉ែត្រ។ល្អបំផុតសម្រាប់ការផ្សងព្រេងក្រៅផ្ទះ ដោយវានៅតែដំណើរការនៅជិតកន្លែងទឹកសាច និងនៅលើឆ្នេរ។សម្រាប់ការឡើងភ្នំ សូម្បីតែពេលភ្លៀងធ្លាក់ យូហ្គានៅមាត់ទឹក ឬឱកាសផ្សេងទៀតដើម្បីស្តាប់តន្ត្រី។

ការតភ្ជាប់រហ័ស តន្ត្រីមិនឈប់

ការភ្ជាប់គឺងាយស្រួល៖បើកដំណើរការ Bluetooth® នៅលើឧបករណ៍របស់អ្នក ស្វែងរក "DECATHLON PS100" ហើយរង់ចាំសំឡេងបញ្ជាក់។ត្រូវការភ្ជាប់ទៅទូរសព្ទផ្សេងទៀត មែនទេ?ចុចប៊ូតុង Play (ត្រីកោណ) ជាប់ 3 វិនាទី រួចភ្លើង LED ពណ៌ខៀវនឹងភ្លឺភ្លឹបភ្លែតៗ នោះគឺរួចរាល់នឹងភ្ជាប់ទៅឧបករណ៍ថ្មីហើយ។

តន្ត្រីរបស់អ្នក ច្បាប់របស់អ្នក៖អ្នកជាអ្នកគ្រប់គ្រង

ចុច 1 ដង ដើម្បីចាក់ឬស្កុប ហើយ 2 ដង ដើម្បីប្តូរបទ។លៃតម្រូវកម្រិតសំឡេងដោយប្រើប៊ូតុង + និង - ។ស្ពីឃ័រនេះនឹងប្ដូរទៅមុខងារ Standby ក្រោយពីទុកអត់ប្រើ 10 នាទី ដើម្បីសន្សំសំចៃថ្ម។

រចនាដើម្បីភាពគង់វង្ស

ដើម្បីពន្យារអាយុកាលស្ពីឃ័ររបស់អ្នក សូមប្ដូរថ្ម គម្រប ឬគម្របការពាររន្ធ USB-C នៅក្នុងហាង Decathlon ឬនៅផ្ទះ។ដើម្បីធ្វើដូច្នេះបាន គ្រាន់តែមានទួណឺវីសមុខសំប៉ែនិងមុខផ្កាយតូចមួយគឺគ្រប់គ្រាន់ហើយ។