តើបច្ចេកវិទ្យាហាយប្រ៊ីតជាអ្វី?
វិស្វកររបស់យើងបានទាញយកមេរៀនពីបាល់ទាត់ និងបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីកែច្នៃសម្រាប់កីឡាបាល់ទះនៅលើវាលខ្សាច់។
នៅក្នុងបាល់នេះ សន្ទះខណ្ឌទាំងអស់មានស្រទាប់អេប៉ុងដែលបង្កប់ថ្នេរនៅខាងក្នុង និងបង្កើនភាពជាប់របស់បាល់កាន់តែយូរ។
បន្ថែមលើនេះ ដោយសារតែផ្ទៃខាងក្នុងក្រាស់ល្អ បាល់នេះផ្តល់អារម្មណ៍ថាមានភាពងាយស្រួល និងទំនុកចិត្តក្នុងការបញ្ជូនបាល់។
ត្រូវធ្វើការបំប៉ោងទៅតាមកម្រិតសម្ពាធដ៏ត្រឹមត្រូវមួយ!
យើងអាចបកស្រាយពន្យល់បានថា: បាល់ដែលសប់បានត្រឹមត្រូវ ជាគន្លិះក្នុងការប្រកួតនីមួយ(ឬយ៉ាងហោចណាស់ចូលរួមជាផ្នែកដ៏សំខាន់មួយ)! ត្រូវប្រាកដថា អ្នកសប់បាល់របស់អ្នកឱ្យបានត្រឹមត្រូវ ដោយធ្វើតាមការណែនាំរបស់យើង។ តើអ្នកដឹងទេថាបាល់ទះលើឆ្នេរខ្សាច់គួរតែសប់ឱ្យធូរជាងបាល់ទះលេងមានដំបូលដែរឬទេ?!
ក្រិតលេខ 0.18 ដល់ 0.22 សម្រាប់បាល់ទះលើឆ្នេរខ្សាច់
ក្រិតលេខ 0.3 សម្រាប់បាល់ទះធម្មតា
ប្រសិនបើអ្នកមិនមានស្នប់ដែលមានក្រិតរង្វាស់សម្ពាធទេ សូមប៉ះវា - វាគួរតែទន់និងផុងខ្លាំងនៅពេលប៉ះ។
ទំហំ និងទម្ងន់ផ្លូវការ
បាល់នេះត្រូវនឹងស្តង់ដារផ្លូវការ សម្រាប់បាល់ទះលើឆ្នេរខ្សាច់៖ទម្ងន់ចន្លោះពី 260 ទៅ 280 ក្រ
ទំហំ 5៖ បរិមាត្រពី 65 ទៅ 67 សម
ការស្រូបទឹក
យើងបានធ្វើតេស្តបាល់ដោយបង្វិលវាជាបន្តបន្ទាប់នៅក្នុងទឹជម្រៅ 2 សម ក្នុងរយៈពេល 6 ម៉ោង។ នៅចុងបញ្ចប់នៃការធ្វើតេស្ត បាល់បានស្រូបយកមិនលើសពី 15% នៃទម្ងន់ដំបូងរបស់វា។