រូបរាងបែបកីឡាសាមញ្ញ
សាកសមសម្រាប់គ្រប់ប្រភេទរាងកាយ ឈុតហែលទឹក Aurely one-piece មានរូបរាងសាមញ្ញ បែបកីឡា សាកសមសម្រាប់សកម្មភាពឆ្នេរជាច្រើនងាយស្រួលពាក់និងដោះ និងបិទបានល្អណាស់ប៉ុងដែលអាចលៃតម្រូវបានរបស់វាផ្តល់ឱ្យវានូវរូបរាងដ៏ស្រស់ស្អាតខ្សែករាងអក្សរ U ខ្នង
ឈុតហែលទឹកដ៏ល្អសម្រាប់កីឡាទឹក
មិនថាលោកអ្នកជាអ្នកជិះក្តារស្គីលើរលក ឬចូលចិត្តមុជទឹកសមុទ្រនោះទេ លោកអ្នកពិតជាមិនចង់បាត់នូវឈុតហែលទឹករបស់អ្នកនោះទេ! នេះគឺជាមូលហេតុដែលយើងធ្វើតេស្តលើគ្រប់ឈុតហែលទឹកទាំងអស់នៅក្នុងទឹករលក។ ម៉ូឌែលនីមួយៗត្រូវបានរចនាឡើងសម្រាប់ការជិះបន្ទះក្តារស្គីលើរលក និងសក្តិសមឥតខ្ចោះសម្រាប់កីឡាក្នុងទឹកផ្សេងទៀត៖ ការជិះលើបន្ទះក្តារឈរកាន់ច្រវ៉ាចែវ ការជិះទូកក្តោង ការជិះស្គីតោងខ្លែង ការមុជទឹក ជាដើម ល។
មានអារម្មណ៍ល្អនៅក្នុងឈុតហែលទឹករបស់យើង
ការងាររបស់យើងផ្តោតលើការជួយស្ត្រីឱ្យមានអារម្មណ៍ល្អនៅក្នុងឈុតហែលទឹករបស់យើង ដើមទ្រូងមិនមានរាងសំប៉ែត ខោមិនលូតចូល ហើយកម្រិតនៃការគ្របដណ្តប់ប្រែប្រួលបេសកកម្មរបស់យើងគឺដើម្បីធានាថាស្ត្រីគ្រប់រូប មិនថាប្រភេទ ឬទំហំប៉ុណ្ណានោះទេ អាចស្វែងរកឈុតហែលទឹកដែលសក្តិសមសម្រាប់នាងបាន
ទម្ងន់ពេលស្ងួត និង ទម្ងន់ពេលសើម
ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនាឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។
តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?
ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។