តើកម្រាលនេះពិតជាចាំបាច់សម្រាប់ហាត់យូហ្កាពិតមែនរឺ?
អ្នកបានសម្រេចចិត្តហាត់យូហ្កា ហើយពេលនិយាយរឿងឧបករណ៏ អ្នកគិតថាកម្រាលជីមរបស់អ្នករឺកម្រាលបោះតង់ក៏អាចយកមកប្រើបាន។មិនត្រឹមត្រូវនោះទេ! ក្នុងការហាត់យូហ្កា កម្រាលត្រូវតែស្របតាមលក្ខខណ្ឌមួយចំនួន នោះគឺភាពស្អិតនិងភាពក្រាស់។វាពិតជាចាំបាច់ក្នុងការជួយអ្នកឲ្យហាត់ប្រាណបានដោយផាសុកភាព ហើយលើសពីនេះទៀតនោះគឺ វាមិនបង្ករនូវការរងរបួសពេលកំពុងហាត់ខ្លាំងៗ។
ហេតុអ្វីបានជាអ្នកត្រូវតែមានកំរាលយូហ្កាស្អិត?
"Trikonasana, plough pose, half-candle... ពេលកំពុងហាត់យូហ្កា អ្នកនិងហាត់គ្រប់ក្បាច់ជាច្រើន។ដូច្នេះហើយវាពិតជាចាំបាច់ណាស់សម្រាប់កម្រាលរបស់អ្នកដើម្បីផ្តល់សុវត្ថិភាពជូនអ្នកហើយក៏ជួយអ្នកឲ្យហាត់បានប្រសើរជាងមុន ដោយមិនភ័យខ្លាចថារងរបួសឡើយ។ហើយដូច្នេះវាត្រូវតែស្អិត។កម្រាលនេះស្រោបហ្វីលមានសារធាតុប៉ូលីអ៊ុយរ៉េតែនសម្រាប់ភាពស្អិតជាងមុន។ដៃអ្នកនឹងមិនរអិល ហើយអ្នកប្រាកថជាអាចហាត់បានច្រើនបែប។
ហេតុអ្វីកម្រាល Grip + 4 មម នេះមានកម្រាស់ល្អសម្រាប់ប្រើ?
ការហាត់យូហ្កា កម្រាស់របស់វាគឺពិតជាសំខាន់។វាត្រូវតែក្រាស់និងមានផាសុកភាពគ្រប់គ្រាន់ដើម្បិគារពារសន្លាក់និងខ្នងរបស់អ្នកពីការពត់ខ្លួន និងជួយអ្នករក្សាលំនឹងបានល្អ។ តែសូមប្រយ័ត្ន សម្រាប់ការជាប់នៅមួយកន្លែងនិងអារម្មណ៏ពេលហាត់អាចប៉ះដល់ដី កម្រាលមិនត្រូវក្រាស់ពេកទេ។កម្រាស់ដែលគេណែនាំសម្រាប់ហាត់យូហ្កាគឺចន្លោះពី 1.5 ដល់ 8 មមកម្រាស់ 4 មម កម្រាលរបស់អ្នកគឺល្មមសម្រាប់ហាត់។
តើយូហ្កាប្រភេទណាដែលអ្នកអាចប្រើជាមួយកម្រាល Grip + 4 មម បាន?
ដោយសារតែកម្រាស់ 4 មមនេះ វាឥតខ្ចោះសម្រាប់ហាត់យូហ្កាខ្លាំងៗ។Vinyasa, Ashtanga និង Bikram គឺជាប្រភេទយូហ្កាដែលហាត់ប្តូរទម្រង់លឿន និងខ្លាំងៗ។សម្រាប់យូហ្កាហាត់ខ្លាំង យើងសូមណែនាំឲ្យប្រើកម្រាលកម្រាស់ដល់ 5 មម ដើម្បីធានានូវភាពស្អិតនិងជាប់នៅមួយកន្លែងល្អ
ហេតុអ្វីបានជាខ្សែបន្ទាត់នៅលើកម្រាលជាគំនិតល្អ?
"ការហាត់យូហ្កាដ៏ត្រឹមត្រូវគឺទាមទារការផ្ចង់អារម្មណ៏ខ្ពស់ ដកដង្ហើមគ្រប់គ្រាន់ ហើយលើសពីនេះទៅទៀគឺ ការតម្រង់ខ្លួនឲ្យត្រូវល្អ។ការតម្រង់ខ្លួនមិនត្រឹមត្រូវ អាចបង្ករជាភាពចុកចាប់រឺរងរបួសបាន។
ដើម្បីជួយអ្នកហាត់កម្រិតដំបូងឲ្យតម្រង់ខ្លួនត្រូវ យើងខ្ញុំបានបន្ថែមនូវខ្សែរបន្ទាត់តម្រង់ទៅនិងកម្រាល។
"
តើកម្រាល Grip + 4 មមស្រួលក្នុងការយកតាមខ្លួន?
ពេលមួលវាទុក កម្រាលមានភាពងាយស្រួលក្នុងយកតាមខ្លួនដោយសារតែខ្សែមានស្រាប់របស់វា។
តើវិមាត្រ និងទម្ងន់របស់កម្រាល Grip + 4 mm yoga មានអ្វីខ្លះ?
វិមាត្រ 185cm x 65cm x 4mmវាមានទំងន់ 2.5 គក។
របៀបថែទាំកម្រាល Grip + 4 mm។
"ទុកចោលយូរ ធូលី គ្រីម ញើស និងកម្ទេចនានាអាចធ្វើឲ្យខូចខាតភាពស្អិតរបស់កម្រាលបាន។ដូច្នេះហើយទើបវាពិតជាចាំបាច់ក្នុងការសម្អាតវាជាប្រចាំ។ ដើម្បីសម្អាត សូមប្រើក្រណាត់ក្តៅឧណ្ណៗជ្រលក់ជាមួយទឹកសាប៊ូ។បើសិនជាធូលីចូលពេញកម្រាល អ្នកអាចជ្រលក់ទឹកចោល២ទៅ៣នាទីបាន។បន្ទាប់មកទុកវាហាលចោលតាមដំណើរ មុនមួលវាទុកវិញ។ចៀសវាងដាក់វាត្រូវពន្លឺថ្ងៃ"។