តើពិលនេះមានទំហំប៉ុន្មាន?
ពិលមានទំហំ 59 x 31 x 29 មម (មិនរាប់បញ្ចូលខ្សែពាក់ក្បាល)។ ដូច្នេះវាមានទំហំតូច និងងាយស្រួលដាក់ក្នុងកាតាប ឬហោប៉ាវរបស់អ្នក។
តើពិលនេះមានពន្លឺប៉ុន្មានប្រភេទ?
ពិលនេះមានពន្លឺ 50 lm អាចមើលឃើញក្នុងចំងាយ 20 ម។
តើពិលនេះប្រើថ្មប្រភេទអ្វី?
ពិលនេះប្រើប្រាស់ថ្មប្រភេទ LR03-AAA ចំនួនពីរ (ត្រូវបានផ្តល់ជូន)។
ថ្មអាចផ្លាស់ប្តូរបានស្រួលដោយគ្រាន់តែដោះអំពូលចេញពីតួជ័ររបស់ពិល!
តើពិលនេះមានកាំពន្លឺប្រភេទដូចម្តេច?
កាំពន្លឺធំរបស់ពិល FORCLAZ TREK បាញ់ពន្លឺព្រមគ្នា ដូច្នេះលោកអ្នកអាចមើលឃើញវត្ថុនៅមុខអ្នក និងនៅចំហៀងផងដែរ។
តើពិលនេះប្រើប្រាស់បច្ចេកវិទ្យាភ្លើងប្រភេទណា?
ពន្លឺស្តង់ដារ LED។ ពិលពាក់ក្បាលថមថយពន្លឺបន្តិចម្តងៗនៅពេលជិតអស់ថ្មដើម្បីជួយសន្សំភ្លើង។
តើពិលនេះត្រូវបានរចនាម៉ូតដោយរបៀបណា?
ម៉ូតរចនាតែមួយបញ្ចុឡគ្នាដែលស្រួលដាក់តាមខ្លួន។តួពិលធ្វើពី SEBS ផ្តល់ភាពងាយស្រួលក្នុងការដោះថ្មចេញ និងការពារពិលមិនឱ្យប៉ះទង្គិចខ្លាំង និងត្រូវទឹកភ្លៀង។ ប៊ូតុងលើពិលត្រូវបានរចនាម៉ូតឡើងដើម្បីភាពងាយស្រួលចុចពេលពាក់ស្រោមដៃ ប៉ុន្តែវានឹងមិនបើកដោយចៃដន្យពេលដាក់ក្នុងកាតាបនោះទេ។
តើយើងអាចនិយាយបានយ៉ាងដូចម្តេចចំពោះខ្សែពាក់ក្បាលរបស់ពិលនេះ?
ខ្សែពាក់ក្បាលអាចដោះចេញបោកគក់បាន។
សមាសធាតុផ្សំ៖ ប៉ូលីអេស្ទ័រ 80% និងកៅស៊ូធម្មជាតិ 20%។
គន្លឹះតែមួយបត់បែនទៅតាមទំហំក្បាល សម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ ក៏ដូចជាមួកសុវត្ថិភាពឡើងភ្នំ។