ការណែនាំសម្រាប់ប្រើប្រាស់
Tritan ដូចទៅនឹងអាលុយមីញ៉ូម មិនមែនជាសារធាតុរក្សាកំដៅឡើយ។ សូមប្រើប្រាស់គម្របរក្សាកម្ដៅដែលច្នៃជាពិសេស ប្រសិនបើអ្នកចង់រក្សាភេសជ្ជៈរបស់អ្នកឱ្យនៅត្រជាក់ នៅក្នុងដបរបស់អ្នក។ ដបនេះអាចប្រើប្រាស់ សម្រាប់ដាក់ទឹកក្ដៅបាន ប៉ុន្តែវាឆាប់ចុះត្រជាក់ឆាប់។
ហាមប្រើប្រាស់ជាមួយសារធាតុខ្លាញ់ (ផលិតផលទឹកដោះគោ ប្រេង ជាដើម)។ កុំដាក់ក្នុងម៉ាស៊ីនកម្តៅ ឬទូទឹកកក។
មុខងារ
គម្របមានចង្អូរធំងាយស្រួលកាន់យកតាមខ្លួន ឬភ្ជាប់ជាមួយកាតាបដោយប្រើគន្លឹះថ្ពក់បានលឿន។
វិធីសាស្ត្រថែទាំ
លាងសម្អាតដបទឹករបស់អ្នកក្រោយពេលប្រើប្រាស់ម្តងៗជាមួយនឹងទឹកលាងសំអាត និងទឹកធម្មតា។ ផលិតផលអាចនឹងត្រូវដាក់នៅក្នុងម៉ាស៊ីនលាងចានប្រសិនបើចាំបាច់។ទុកគម្រប និងដបអោយស្ងួតដាច់ដោយឡែកពីគ្នា។
ការប្រើប្រាស់លើកដំបូង
លាងសំអាតផលិតផលទាំងមូល ៣ ដងជាមួយនឹងទឹកស្អាតមុននឹងប្រើប្រាស់វាជាលើកដំបូង។
វត្ថុធាតុផ្សំ និងបទបញ្ញត្តិ
ផលិតផល និងវត្ថុធាតុរបស់យើងទាំងអស់ស្របទៅតាមបទបញ្ជាដែលមានជាធរមាន។ ស្របទៅតាមបទបញ្ជារបស់ប្រទេសបារាំងបច្ចុប្បន្ន វាមិនមានសារធាតុ Bisphenol A (BPA) ឡើយ។ ជ័រចែកចេញជា 6 ប្រភេទអាស្រ័យទៅតាមមុខងាររបស់វា។ ប្រសិនបើប្លាស្ទិកមិនសាកសម្យនឹងប្រភេទណាមួយនៃប្រភេទទាំង 6 នេះ វានឹងប្តូរទៅជាប្រភេទទី 7 (ដែលយើងអាចស្វែងរកប្លាស្ទិកចំណាត់ម្ហូប និងប្លាស្ទិកមិនមានចំណាត់ថ្នាក់ម្ហូប)។ Tritan, សាកសម្យសម្រាប់ដាក់ម្ហូប ស្ថិតនៅក្នុងប្រភេទទី 7។
ទំងន់ និងទំហំ
ចំនុះ៖ 0.8 លីត្រ
ទំហំ៖: Ø 7.8 សម x 24.5 សម
ទំងន់៖ 103 ក្រាម