ហេតុអ្វីបានចង្កេះខោប្រភេទនេះអាចសារេទំហំបាន?
ក្មេងៗដែលមានអាយុពី2 ដល់ 3ឆ្នាំ អាចចាប់ផ្តើមទទួលបានឯករាជ្យភាពក្នុងការលេង ដោយស្លៀកខោខ្លីប្រភេទនេះ។តើក្មេងៗកំពុងទទួលបានការធំធាត់បានលឿន និងចង់ធ្វើរឿងទាំងនេះដោយខ្លួនពួកគេមែនទេ? យើងបានដឹងយ៉ាងច្បាស់ថា រឿងទាំងនេះមិនងាយស្រួលទេ ជាពិសេសភាពប្រញាប់ប្រញាល់នៅពេលព្រឹក។ហេតុដូច្នេះហើយ បានជាក្រុមការងារឌីសាញយើងខ្ញុំបានឌីសាញខោខ្លីដែលអាចឱ្យក្មេងៗស្លៀកពាក់បានដោយខ្លួនពួកគេ។
អ្វីសម្រាប់ពាក់ សម្រាប់កីឡាបេប៊ីជីម
ដើម្បីទទួលបានផាសុកភាព លោកអ្នកអាចពឹងផ្អែកទៅលើផលិតផល DOMYOS ទាំងអស់៖អាវយឺត ខោជើងវែង និងអាវក្រៅ ពួកគេអាចដោះវាចេញបាននៅពេលដែលសីតុណ្ហភាពចាប់ផ្តើមកើនឡើង!គោលដៅរបស់យើងខ្ញុំ គឺដើម្បីផ្តល់ផាសុកភាពដល់ពួកគេ ដោយមិនចាំបាច់ឱ្យពួកគេទាញខោអាវចុះឡើងនៅពេលកំពុងហាត់កីឡានោះឡើយ។ឈុតសម្លៀកបំពាក់របស់ក្មេងៗនឹងមានភាពខុសប្លែកគ្នាត្រង់លក្ខណៈបច្ចេកទេស ដោយអាស្រ័យទៅលើកម្រិតរបស់ពួកគេ។ពួកគេនឹងត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ ជាមួយនឹងខោប្រភេទនេះ!
បេប៊ីជីម
តើអ្វីជាជីមសម្រាប់កូនក្មេង?
កីឡាដែលប្រកបដោយភាពរីករាយនេះ គឺសម្រាប់ក្មេងៗដែលមានអាយុចន្លោះពី1 ដល់ 6ឆ្នាំ ហើយវារួមមានវគ្គដែលពោរពេញទៅដោយឧបសគ្គជាមួយនឹងប្រភេទនៃសម្ភារៈកីឡាខុសៗគ្នាជាច្រើន៖ថូនណល ប៊ីម កម្រាលទន់ ត្រាំប៉ូលីនជាដើម។ ពួកគេអាចលូន លោត រៀនទប់លំនឹង និងបង្កើនជំនាញក្នុងការធ្វើចលនារបស់ពួកគេ។កីឡាដែលប្រកបដោយភាពរីករាយនេះ ត្រូវបានធ្វើឡើងនៅក្នុងផ្ទះ ឬនៅក្លឹបទាំងផ្នែកខាងក្នុង និងខាងក្រៅ។
អត្ថប្រយោជន៍នៃកីឡាបេប៊ីជីម
តើកូនៗរបស់អ្នកមានហាត់បេប៊ីជីមដែរឬទេ?តើអ្នកមានដឹងទេថា កីឡាដែលប្រកបដោយភាពរីករាយនេះ ជួយអភិវឌ្ឍជំនាញក្នុងការធ្វើចលនារបស់ក្មេងៗ? កូនៗរបស់អ្នក ដែលឆ្លងកាត់នូវការហ្វឹកហាត់សកម្មភាពកីឡាជាច្រើន និងឆ្លងកាត់ការស្វែងយល់ពីអារម្មណ៍បែបថ្មី នឹងរៀនពីរបៀបទប់លំនឹង អភិវឌ្ឍជំនាញធ្វើចលនា និងការសហការ ព្រមទាំងរៀននូវអ្វីៗគ្រប់យ៉ាងដែលពួកគេអាចរៀនបាន!វាជាវិធីសាស្ត្រដ៏ល្អសម្រាប់ក្មេងៗក្នុងការបង្កើតទំនុកចិត្តលើខ្លួនឯង។