បេប៊ីជីម
ផ្នែកនៃកីឡា ផ្នែកនៃហ្គេម ផ្នែកនៃឱកាស ដែលធ្វើឱ្យកូនៗរបស់លោកអ្នកស្វែងយល់លំអិតពីពិភពខាងក្រៅ!
បេប៊ីជីម កំពុងតែចាប់ផ្តើមក្លាយជាជ័យលាភីដ៏ជោគជ័យហើយ។វាជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៍ជំនាញដៃជើងរបស់កុមារខណៈដែលពួកគេកំពុងតែទទួលបានភាពរីករាយបន្ថែម!
ក្មេងដែលមានអាយុចន្លោះពី 1 ដល់ 6ឆ្នាំ នឹងចូលរួមក្នុងវគ្គសិក្សាដែលផ្តល់ឧបសគ្គដល់ពួកគេ ហើយឧបសគ្គទាំងនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ក្មេងៗ។
អត្ថប្រយោជន៍នៃកីឡាបេប៊ីជីម
តើកូនៗរបស់អ្នកមានហាត់កីឡាបេប៊ីជីមដែរឬទេ? តើអ្នកមានដឹងទេថា កីឡានេះនឹងជួយអភិវឌ្ឍជំនាញក្នុងការធ្វើចលនាដៃជើងរបស់កូនអ្នក? ឆ្លងកាត់សកម្មភាពកីឡាជាច្រើន និងតាមរយៈការស្វែងយល់បន្ថែមពីអារម្មណ៍នៃការលេងបែបថ្មី កូនៗរបស់អ្នកនឹងរៀនពីរបៀបទប់លំនឹង អភិវឌ្ឍជំនាញធ្វើចលនាដៃជើង និងការសហការ ព្រមទាំងរៀននូវរឿងរ៉ាវជាច្រើនទៀតដែលពួកគេអាចធ្វើបាន!វាជាវិធីសាស្ត្រដ៏អស្ចារ្យមួយក្នុងការជួយពួកគេឱ្យមានទំនុកចិត្តលើខ្លួនឯង។
តើអ្វីដែលត្រូវពាក់សម្រាប់កីឡាបេប៊ីជីម?
ដើម្បីទទួលបានផាសុកភាព កូនៗរបស់អ្នកអាចប្រើប្រាស់ផលិតផលរបស់ DOMYOSបាន៖ អាវយឺត ខោជើងវែង និងអាវក្រៅសម្រាប់កីឡាបេប៊ីជីម! គោលដៅនោះគឺ ដើម្បីឱ្យពួកគេទទួលបានផាសុកភាព ដោយមិនចាំបាច់ទាញខោរមូលខោឬ អាវធ្លាក់ចុះក្រោមគ្រប់ពេលវេលាឡើយ។មុខងារបច្ចេកទេស នឹងមានភាពខុសៗគ្នាដោយអាស្រ័យទៅលើកម្រិតលេងរបស់កូនៗអ្នក។
ការធ្វើតេស្តផលិតផល
នៅពេលដែលយើងខ្ញុំបានឌីសាញផលិតផល យើងខ្ញុំបានជ្រើសរើសសាច់ក្រណាត់ និងពណ៌សាច់ក្រណាត់ដែលមិនផ្តល់គ្រោះថ្នាក់ដល់ក្មេងៗ និងសម្ភារៈផ្សេងៗទៀត (ឡេវ ខ្សែចង ជាដើម) ដែលមិនអាចលេបចូលពោះបាន។យើងខ្ញុំត្រូវប្រាកដថា សាច់ក្រណាត់គ្មានជាតិពុលប្រសិនបើដាក់ចូលក្នុងមាត់របស់ក្មេងៗ។ជាមួយនឹងស្តង់ដាប្រភេទនេះ យើងខ្ញុំបានពិចារណា និងគិតគូពីសុវត្ថិភាពរបស់ក្មេងៗនៅពេលកំពុងឌីសាញផលិតផល។ព័ត៌មានលំអិតអស់ទាំងនេះ នឹងបង្កើតឱ្យមានភាពខុសប្លែកគ្នា!