ព័ត៌មានលម្អិតអំពីម៉ូតកាត់ និងផាសុកភាព?
ធ្វើចលនាបានដោយសេរីជាមួយខោដែលរចនាម៉ូតឡើងសម្រាប់ការដើរភ្នំ! ម៉ូតកាត់ត្រង់ និងសាច់ក្រណាត់យឺត (ជាតិអេឡាស់តាន 15%) បត់បែនទៅតាមចលនារាងកាយរបស់អ្នក។ ជង្គង់ និងគូទខោដេររួចជាស្រេចដែលអាចឱ្យការធ្វើចលនាបានងាយស្រួល។ មានការបន្ថែមម៉ូត? ជើងខោអាចសារ៉េបាន។
តើខោដែលច្រោះខ្យល់នេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
ខោនេះនឹងក្លាយជាដៃគូដ៏ល្អរបស់អ្នកនៅពេលដើរភ្នំ។ សាច់ក្រណាត់ស្រូបញើស និងស្ងួតបានលឿន។ លទ្ធផល? រក្សារាងកាយឱ្យនៅស្ងួត បើទោះពីជាកំពុងហាត់ប្រាណ។ មន្ទីរពិសោធន៍របស់យើងបានធ្វើតេស្ត និងឯកភាពឱ្យប្រើប្រាស់៖ មុខងារចំនួន 3/5 ផ្តោតលើភាពច្រោះខ្យល់។
ហោប៉ាវសម្រាប់ដាក់អ្វី?
ខោនេះមានហោប៉ាវសម្រាប់ដាក់សម្ភារប្រើប្រាស់ទាំងអស់របស់អ្នកឱ្យនៅជិតដៃ។ ទូរសព្ទ សោរ កាបូប អាចរក្សាទុកក្នុងហោប៉ាវមួយក្នុងចំណោមហោប៉ាវខ្សែរូតទាំង 4៖ - ហោប៉ាវជ្រែងដៃ 2
និងហោប៉ាវលើភ្លៅ 2
តើលោកអ្នកបោកគក់ខោនេះដោយរបៀបណា?
ងាយស្រួលថែទាំ។ បោកម៉ាស៊ីណនៅសីតុណ្ហភាព 30°C នោះលោកអ្នកអាចស្លៀកម្តងទៀតបាន។វិធីសាស្ត្រ៖បន្តឹងខ្សែរូត ត្រលប់ខោឱ្យបញ្ច្រាសមុននឹងដាក់វាទៅក្នុងម៉ាស៊ីន។ សាច់ក្រណាត់ច្រោះខ្យល់ស្ងួតបានលឿន។