1
Hide Filters
Filters 0
Sort by :
Filters 0
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
កង់ EXPL 500 ខ្នាត 26" CNFR
BTWIN

កង់ EXPL 500 ខ្នាត 26" CNFR

8939618
$299,00
ពន្ធត្រូវបានបូកបញ្ចូល
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
  • កង់ EXPL 500 ខ្នាត 26" CNFR
កង់ EXPL 500 ខ្នាត 26" CNFR
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានរចនាកង់ជិះលើភ្នំនេះ សម្រាប់អ្នកប្រើអាយុពី 9 ដល់ 12 ឆ្នាំ (កម្ពស់ 140 ដល់ 160 សម) ដែលចង់ជិះកង់ឡើងភ្នំជាប្រចាំ និងចង់ជម្នះឧបសគ្គបានដោយងាយ។

ទៅ​បានគ្រប់កន្លែង​ដោយងាយស្រួល!ជាមួយនឹងកង់ទំហំធំ កង់ភ្នំនេះអាចឱ្យកុមារហ៊ានជិះលើផ្លូវពិបាកៗបាន។ផាសុកភាព៖ធាក់ម្ដងៗទៅមុខបានកាន់តែឆ្ងាយ

គ្រោង: 100.0% អាលុយមីញ៉ូម

BENEFITS

ងាយស្រួលប្រើ

ប្រព័ន្ធអំណូសប្រើមីញ៉ុងទោល តួងាយស្រួលដំឡើង ដៃហ្វ្រាំងងាយប្រើសម្រាប់ក្មេង

ការពារការឆក់

ជម្ពឹះមានបូបខាងមុខ

ប្រសិទ្ធភាព

កង់ 26", តួអាលុយមីញ៉ូម

ផាសុខភាពក្នុុងពេលជិះកង់

កង់ 26" សម្រាប់បន្ថែមភាពងាយស្រួល។កែបតម្រូវសម្រាប់កុមារ

គ្រប់គ្រងហ្វ្រាំង

ហ្រ្វាំងអក្សរ V មានពីរបន្ទះ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពពេលចាប់ហ្រ្វាំង

Instructions


TECHNICAL INFORMATIONS

តួដែលត្រូវបានរចនាឡើងសម្រាប់ជិះលើភ្នំ។

យើងបានរចនាតួអាលុយមីញ៉ូមថ្មី ដើម្បីបង្កើនផាសុកភាព និងបន្ថយទម្ងន់។ជម្រាលដ៏ច្បាស់របស់វា រួមផ្សំជាមួយនឹងកង់ទំហំ 26" ធ្វើឱ្យវាល្អខ្លាំងសម្រាប់កុមារកម្ពស់ពី 140 សម ដល់ 160 សម។តួទាបនេះអាចឱ្យអ្នកជិះកង់មាឌធំៗអាចឡើងជិះនិងចុះពីកង់បានយ៉ាងងាយស្រួល។

ហេតុអ្វីបានត្រូវជាកង់ 26"?

ទៅ​បានគ្រប់កន្លែង​ដោយងាយស្រួល!ជាមួយនឹងកង់ទំហំធំ កង់ភ្នំ 26" នេះអាចឱ្យកុមារ (កម្ពស់ 1.40-1.60 ម) ហ៊ានជិះលើផ្លូវពិបាកៗបាន។ដោយសារកង់នេះមានអង្កត់ផ្ចិតធំ ទើបពួកវាបរលើឫសឈើនិងថ្មដោយងាយ។នៅលើផ្លូវចុះចំណោត តួកង់នេះនៅតែផ្ដេកត្រង់ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការកាច់ចង្កូត។កង់ធំនេះក៏មានប្រសិទ្ធភាពជាងមុនដែរ ដោយសារពេលអ្នកធាក់ម្ដងៗ នឹងទៅមុខបានកាន់តែឆ្ងាយ

ការប្ដូរលីប៖ខ្សែច្រវ៉ាក់ទោល ដូចអ្នកអាជីព!

មីញ៉ុងច្រវ៉ាក់ទៅល គឺងាយស្រួលនិងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់៖
ក្បាំងថាសកង់ធ្មេញ 34 និងលីប 7 លេខ ចំនួន 1 (កង់វិលសេរី 14-34 MegaRange)។ជាមួយប្រដាប់ប្តូរលីប 1 នៅលើដៃចង្កូត ការប្តូរលីបគឺងាយដូចបកចេញអ៊ីចឹង។ប្រដាប់ប្ដូរលីបដោយកេះនេះអាចឱ្យអ្នកប្តូរលីបឡោះងចុះដោយប្រើតែម្រាមមួយប៉ុណ្ណោះ។ការប្ដូរលីបអាចឱ្យអ្នកបង្កើនល្បឿននៅលើផ្លូវរាបស្មើ និងជិះឡើងទួលបានយ៉ាងងាយដោយមិនបាច់ប្រឹងខ្លាំង។

ការគ្រប់គ្រងហ្រ្វាំង!

ដោយសារតែកុមារមានប្រអប់ដៃតូចជាងមនុស្សពេញវ័យ វាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការលូកចាប់ដៃហ្វ្រាំង។នោះហើយជាមូលហេតុដែលយើងរចនាដៃហ្វ្រាំងកៀកហ្នឹងដៃចង្កូត។ដៃហ្វ្រាំងនេះ​ផលិត​ពី​អាលុយមីញ៉ូមដែលស្រួលចាប់កាន់។ដៃហ្វ្រាំងនេះត្រូវបានភ្ជាប់ទៅនឹងហ្វ្រាំងអក្សរ V បន្ទះពីរ។វាផ្គុំដោយដុំកៀប 2 ដែលយើងកៀបសង្កត់ខ្នងកង់ ដើម្បីបន្ថយឬបញ្ឈប់ល្បឿនរង្វិលកង់បាន។ សម្ពាធ​គឺ​អាស្រ័យ​លើ​កម្លាំង​ច្របាច់​ហ្វ្រាំង​របស់អ្នក។

បូមមុខ

បូមខាងមុខជួយឱ្យអ្នករៀនជិះកាន់ឧបសគ្គលើផ្លូវមិនរាប់ស្មើបានយ៉ាងងាយ។

មិនមានបូមក្រោយទេ

កង់ជិះលើភ្នំនេះមិនមានបូមខាងក្រោយទេ។
វាជាកង់ភ្នំប្រភេទ"ពាក់កណ្តាលរឹង"៖ល្អឥតខ្ចោះសម្រាប់អ្នកជិះថ្មីថ្មោងក្នុងការជិះកង់ឡើងភ្នំលើកដំបូងរបស់ពួកគេជាលក្ខណៈគ្រួសារ។បើប្រៀបធៀបទៅនឹងកង់ភ្នំដែលមានបូមទាំងមុខនិងក្រោយ គុណសម្បត្តិគឺច្បាស់ណាស់៖កង់នេះគឺស្រាលជាងនៅលើដីរាបស្មើ ថាមពលដែលបាត់បង់គឺតិចជាងមុន។

កែបមាំនិងមានផាសុកភាព

កែបម៉ូដបែបស្ព័រដែលរចនាយ៉ាងប្រុងប្រយ័ត្នដោយពិចារណាលើសណ្ឋានរាងកាយកុមារ។វាមានបំពាក់ជាមួយគម្របប្លាស្ទិកនៅខាងក្រោយ (កាង) សម្រាប់ការពារពីការប៉ះទង្គិច។

ឈុតជង្គង់

ឈុតជង្គង់អាលុយមីញ៉ូមថ្មីមានជង្គង់ប្រវែង 152 មម ដែលសមស្របនឹងប្រវែងជើងកុមារ។ឈុតឈ្នាន់ទម្ងន់ស្រាលនេះអាចឱ្យកុមារធាក់បានកាន់តែងាយស្រួល។ក្បាំងលើច្រវាក់ពីរជាន់នឹងជួយការពារវាពីការលោត។

ដៃចង្កូត កសេះ ស្នាប់ដៃ

ជាមួយនឹងកសេះដែលផ្អៀង 15° ឡើងលើ ទីតាំងជិះរបស់កង់ ST 500 ខ្លាំង 26" នេះត្រូវបានលើកឡើង មានភាពងាយឡើងជិះ និងផ្ដល់ផាសុកភាពល្អ។ដោយលម្អិត៖
- កសេះអាលុយមីញ៉ូម 60 មម ជាមួយនឹងមុំ 15° ដើម្បីផ្ដល់ផាសុកភាពជាអតិបរមា
- ដៃចង្កូតដែក 580 មម ដែលរចនាតម្រូវទំហំស្មាកុមារ
- ស្នាប់ដៃឡុកអន "សាច់ទន់" ដើម្បីផ្ដល់ការចាប់កាន់មាំ ប៉ុន្តែទន់ស្រួល

ព័ត៌មានអំពីកង់/សំបកកង់

កង់ 26" និងសំបកកង់ភ្នំ


សំបកកង់ B'TWIN 26 x 2.00 ពិសេសនេះផ្តល់នូវភាពស្អិតជាប់និងផាសុកភាពនៅពេលជិះ។សម្ពាធសំបកកង់ណែនាំត្រូវបានបង្ហាញនៅចំហៀងខ្នងកង់ (2 ទៅ 3 ក្រិត)

យើងបានធ្វើឱ្យកង់ខាងមុខងាយស្រួលដាក់និងដោះចេញ ដើម្បីងាយស្រួលសម្រាប់អ្នកក្នុងការដឹកជញ្ជូនកង់នេះ។វាបំពាក់ដោយប្រព័ន្ធដោះដាក់លឿន។
ពោះវៀនកង់ 26" ជាមួយក្បាលវ៉ាល់ទទឹង 1.7" ដល់ 2.2"។

គ្រឿងខ្ចៅកង់ឡើងភ្នំ

កង់នេះមានបំពាក់កណ្ដឹង ភ្លើង មានចំណាំងផ្លាតនៅខ្នងកង់ និងឈ្នាន់ធាក់។

គម្របត្រូវគ្នាជាមួយនឹងគ្រឿងបន្លាស់ផ្សេងទៀតរបស់ B'Twin ៖
- ក្បាំងភក់មុខនិងក្រោយ
- ជន្ទល់
- ជើងដបទឹក
- កាបូប

ចុះបើខ្ញុំទិញតាមអនឡាញ?

ប្រសិនបើអ្នករើសយកការដឹកជញ្ជូនដល់ផ្ទះ កង់នេះនឹងត្រូវបានដឹកជញ្ជូនដោយដោះឈ្នាន់ចេញ ហើយដៃចង្កូតក៏ត្រូវបានដោះវីសចេញដែរ ដើម្បីឱ្យការដឹកជញ្ជូនធ្វើឡើងបានល្អបំផុត (ការណែនាំ និងឧបករណ៍ផ្ដល់ជូន)។

វិមាត្រពេលដំឡើងរួច

បណ្ដោយ៖ 168 សម។កម្ពស់៖កំពស់ 100ស.ម ទទឹង៖60 សម។