ការការពារកាំរស្មី UV និងការរឹតត្បិត!
សាច់ក្រណាត់របស់ស្រោមការពារកំភួនដៃនេះត្រូវបានធ្វើតេស្តសាកល្បងដោយមន្ទីរពិសោធន៍ឯករាជ្យ និងមានកម្រិត UPF ជាង 50 ដែលជាសញ្ញាបញ្ជាក់អំពីការការពារកាំរស្មីព្រះអាទិត្យបានយ៉ាងល្អ។ ប៉ុន្តែ វាគួរតែពាក់ជាមួយនឹងអាវយឺតដែលមានមុខងារការពារកាំរស្មីព្រះអាទិត្យផងដែរ។ បើមិនអញ្ចឹងទេ លោកអ្នកនឹងមិនទទួលបានការការពារពេញលេញនោះទេ។
ការការពារប្រឆាំងកាំរស្មី UV មានលក្ខណៈបច្ចេកទេស វាមិនដូចទៅនឹងផលិតផលសាច់ក្រណាត់ដែលយកទៅធ្វើប្រព្រឹត្តិកម្មនោះទេ។
ដូច្នេះ វាមានប្រសិទ្ធភាពជារៀងរហូត បើទោះជាបោកគក់ប៉ុន្មានដងក៏ដោយ។
តើផលិតផលនេះត្រូវបានរចនាប្រកបដោយភាតរបរិស្ថានតាមវិធីណា?
សាច់ក្រណាត់របស់ស្រោមការពារកំភួនដៃផលិតចេញពីប៉ូលីអេស្ទ័រ 84%។ បន្ថែមលើនេះ ម៉ូតកាត់របស់វាត្រូវបានរចនាម៉ូតឡើងដើម្បីកាត់បន្ថយសំណល់សាច់ក្រណាត់ក្នុងអំឡុងពេលផលិតកម្ម។
ជាចុងក្រោយ សាច់ក្រណាត់នេះមិនត្រូវបានធ្វើប្រព្រិត្តិកម្មគីមីឡើយ៖ ការការពារប្រឆាំងនឹងកាំរស្មី UV គឺមានលក្ខណៈបច្ចេកទេសដោយមិនមានធ្វើប្រព្រឹតិ្តកម្មបន្ថែមលើផ្ទៃរបស់វាឡើយ។