របៀបជ្រើសរើសពោះវៀនរបស់អ្នក
មើលព័ត៌មានដែលបានបង្ហាញលើចំហៀងសំបកកង់ (អង្កត់ផ្ចិតនិងទទឹង)។ ឧទាហរណ៍ ២៦x១,៩០ មានន័យថា សំបកកង់របស់អ្នកមានអង្កត់ផ្ចិត ២៦ អ៊ីង និងទទឹង ១,៩០ អ៊ីង។
នៅចំហៀងសំបកកង់ អ្នកក៏នឹងឃើញមានទំហំជា មម ផងដែរ ក្នុងឯកតាអន្តរជាតិរបស់ ETRTO។. ឧទារហណ៍ ៥០-៥៥៩ មានន័យថា សំបកកង់របស់អ្នកមានទទឹងទំហំ ៥០ មម ជាមួយនឹងអង្កត់ផ្ចិតខាងក្នុងមានទំហំ ៥៥៩ មម (ប្រមាណ ២៦x២,០០)។
ដោះពោះវៀនចេញ
ដោះពោះវៀនកង់ដែលប្រើរួចចេញ ដោយប្រើខ្នាស់សំបកកង់ម៉ាក B'TWIN (លេខយោង ៨០៤៧៨៣៩)។
ធ្វើការពិនិត្យមើលមុននឹងដាក់បញ្ចូលពោះវៀនថ្មី
ពិនិត្យមើលស្ថានភាពសំបកកង់របស់អ្នក ហើយផ្លាស់ប្តូរវាប្រសិនបើចាំបាច់។
ត្រូវប្រាកដថាមិនមានវត្ថុអ្វីមួយធ្លាក់ចូលក្នុងសំបក់កង់ឡើយ។
ពិនិត្យមើលស្ថានភាពសន្ទះរុំយ៉ាន់នៃសំបក់កង់របស់អ្នក។
សន្ទះរុំយ៉ាន់ដែលបត់តែបន្តិចអាចធ្វើអោយធ្លាញពោះវៀនបាន។
ពិនិត្យមើលយ៉ាន់របស់អ្នកមិនមានបញ្ហាផ្សេងដែលអាចធ្វើអោយខូចពោះវៀនឡើយ
ការដាក់ពោះវៀនកង់
សូមមើលវីឌីអូរបស់យើងមុននឹងចាប់ផ្តើម។
សប់ពោះវៀនកង់មុនដាក់បន្តិចដើម្បីជៀសវាងការបត់។
ស៊កវ៉ានចូលដោយធ្វើឱ្យប្រាកដថាអ្នកកំពុងប្រើប្រាស់វ៉ានត្រឹមត្រូវសម្រាប់យ៉ាន់កង់របស់អ្នក។
ដាក់ពោះវៀនកង់ចូលក្នុងកង់ទាំងស្រុង ដើម្បីឱ្យវាស៊ប់ល្អនឹងខាងក្នុងយ៉ាន់។
ប្រយ័ត្នកុំឱ្យពោះវៀនកង់បត់ នៅពេលដាក់។
ការដាក់សំបកកង់
ចាប់ផ្តើមដោយដាក់សំបកកង់ទៅលើកង់ត្រង់ជ្រុងដែលស្ថិតនៅទល់មុខវ៉ាន។
បញ្ចប់ការដាក់បញ្ចូលសំបកកង់ត្រង់វ៉ានដើម្បីជៀសវាងកុំអោយពោះវៀនខ្ជឹប។
សូមកុំបញ្ចូលសំបកកង់របស់អ្នកដោយប្រើប្រាស់ទួណឺវីសឬប្រដាប់គាស់សំបកកង់ ដោយសារវាអាចធ្វើអោយបត់និងធ្លាយពោះវៀន។
ការសប់ខ្យល់សំបកកង់
សប់ខ្យល់សំបកកង់របស់អ្នកយ៉ាងប្រុងប្រយ័ត្នត្រឹមកម្រិតមួយសមស្របដែលបានណែនាំដោយអ្នកផលិត (ដែលអាចមើលឃើញនៅលើចំហៀងសំបកកង់គិតជារង្វាស់ PSI ឬ ក្រិត ដោយ ១ ក្រិត = ១៤,៥១ PSI)។
ត្រូវត្រួតពិនិត្យជាប្រចាំថាសំបកកង់របស់អ្នកស្ថិតនៅត្រូវកន្លែងនៅពេលដែលអ្នកសប់ខ្យល់ចូលវា។
ដំបូន្មានពីអ្នកជំនាញ
ដើម្បីបងា្ករការមុតធ្លាយពីការបត់ និងដើម្បីទទួលបានគុណភាពល្អបំផុត យើងសូមណែនាំឱ្យពិនិត្យ ហើយបើចាំបាច់សូមសប់កង់មុខរបស់អ្នក មុនពេលជិះម្តងៗ។
ផលិតផលបន្ថែម៖
អ្នកនឹងត្រូវការខ្នាស់សំបកកង់ (លេខយោង ៨០៤៧៨៣៩) ដើម្បីផ្លាស់ប្តូរពោះវៀនកង់របស់អ្នក។ប្រសិនបើអ្នកចង់ប៉ះពោះវៀនដែលមុតធ្លាយ អ្នកអាចប្រើបំណះធម្មតា (លេខយោង ៨៥៦៣១៥៦) ឬបំណះស្អិត (លេខយោង ៨៥៦២៤៨៩)