ដោយសារលោកអ្នក៖
ដោយសារតែមតិយោបល់ស្ថាបនាលើដបប្រភេទមុន យើងបានដឹងថាយើងត្រូវតែធ្វើអោយផលិតផលនេះប្រសើរថែមទៀត!
គម្របការពារដែលអាចដោះចេញបាន?
គម្របនឹងការពារមិនអោយមានអ្វីចូលទៅក្នុងភេស្ជៈ និងតាមមាត់ដបនៅពេលលោកអ្នកកំពុងធ្វើដំណើរ ឬនៅពេលធ្វើសកម្មភាពប្រឡាក់ខ្លាំង។
ប្រសិនបើលោកអ្នកមិនត្រូវការគម្របវាទេ លោកអ្នកអាចយកវាចេញដែលធ្វើអោយដបមានភាពងាយស្រួលក្នុងការប្រើប្រាស់។
តើខ្ញុំអាចលាងដបរបស់ខ្ញុំយ៉ាងណាទើបត្រឹមត្រូវ?
យើងសូមណែនាំអោយរក្សាដបទឹកដោយចំហរមាត់ដបក្រោយពេលលាងរួច (សូមកុំបិទគម្រប) ដើម្បីអោយខ្យល់ចេញចូល។ ធ្វើបែបនេះរៀងរាល់ពេលលោកអ្នកទុកដាក់វា។
លោកអ្នកក៏អាចលាងដបអោយបានជ្រៅយូរៗម្តងដោយដាក់ទឹកខ្មេះមួយចំនួនតូចទៅក្នុងដប ដោយបំពេញបន្ថែមជាមួយទឹក ហើយទុកវាចោលរយៈពេលម៉ោង (បើទុកយូរជាងនេះអាចធ្វើអោយខូចជ័របាន)។