របៀបវាស់សំណឹកនៃសំបកកង់
ដើម្បីវាស់សំណឹកនៅលើសំបកកង់សម្រាប់ផ្លូវថ្នល់របស់អ្នក និងដើម្បីដឹងថានៅពេលណាដែលត្រូវផ្លាស់វាថ្មី អ្នកចាំបាច់ត្រូវពិនិត្យមើលក្រឡា។សញ្ញានៃសំណឹករួមមាន៖- ក្រឡាចាប់ផ្ដើមរសាត់
- ការលេចចេញនូវស្នាមប្រេះតូចៗជាសេរី
- ក្រឡាមានជម្រៅរាក់
- ឃើញឆ្អឹងសំបកកង់។
ក្នុងករណីទាំងអស់នេះ សំបកកង់គឺសឹកហើយ និងចាំបាច់ត្រូវផ្លាស់ចេញថ្មី។
របៀបដោះសំបកកង់
ដើម្បីដោះសំបកកង់ សូមបន្ធូរខ្យល់ក្នុងពោះវៀនចេញឱ្យអស់។
ពេលបន្ធូរួច សូមយកដែកគាស់ទៅគាស់សំបកកង់ចេញពីយ៉ាន់កង។
របៀបដាក់សំបកកង់
ដើម្បីដាក់សំបកកង់ចូលវិញ សូមដាក់ផ្នែកចំហៀងនៃសំបកកង់ទៅក្នុងយ៉ាន់។ បន្ទាប់មកសូមសប់ពោះវៀនកង់របស់អ្នកឱ្យដល់ប្រមាណ 30% មុនពេលដាក់វាចូលក្នុងសំបកកង់ (ការសប់វាមុន កាត់បន្ថយហានិភ័យនៃការកៀបពោះវៀនកង់)។ បនា្ទប់មកសូមបញ្ចូលផ្នែកចំហៀងម្ខាងទៀតនៃសំបកកង់ទៅក្នុងយ៉ាន់ដោយចាប់ផ្តើមពីចំហៀងដែលមានវ៉ាល់។ មុនពេលសប់ពោះវៀនកង់ឱ្យពេញ សូមពិនិត្យមើលថាវាមានកៀបត្រង់ចន្លោះសំបកកង់និងយ៉ាន់ឬអត់។
របៀបសប់កង់របស់អ្នកឱ្យបានត្រឹមត្រូវ
សូមសប់កង់ដោយប្រុងប្រយ័ត្ន។ សម្ពាធដែលណែនាំត្រូវបានបង្ហាញនៅលើផ្ទៃចំហៀងនៃសំបកកង់និងសន្លឹកផលិតផលរបស់វា (ដែលមាននៅលើអ៊ីនធឺណិត)។
មុនពេលចេញទៅក្រៅម្ដងៗ សូមប្រាកដថាសំបកកង់របស់អ្នកស្ថិតក្នុងសម្ពាធត្រឹមត្រូវសម្រាប់ការជិះរបស់អ្នក។
ដំបូន្មានពីអ្នកជំនាញ
នៅពេលសប់កង់របស់អ្នក ត្រូវប្រាកដថាអ្នកសប់វាក្នុងសម្ពាធសមស្របសម្រាប់ផ្លូវដែលអ្នកនឹងជិះ ហើយជាពិសេសលក្ខខណ្ឌអាកាសធាតុដែលអ្នកនឹងជិះ។ នៅពេលជិះក្នុងអាកាសធាតុមានភ្លៀង សូមកាត់បន្ថយសម្ពាធកង់ ដើម្បីបង្កើនទំនាញសំបកកង់។ នៅពេលជិះក្នុងអាកាសធាតុស្ងួត អ្នកអាចបង្កើនសម្ពាធ សម្រាប់បង្កើតសមត្ថភាពរបស់វា។