តើមុខងាររក្សាកំដៅត្រូវបានធ្វើតេស្តយ៉ាងដូចម្តេច?
យើងបានធ្វើតេស្តលើប្រអប់ដាក់ម្ហូបនេះនៅក្នុងមន្ទីរពិសោធន៍ ស្របតាមស្តង់ដារ EN 12546-1 ក្នុងសីតុណ្ហភាព 20°C ដោយដាក់ម្ហូបពេញ។រយៈពេលនៃសីតុណ្ហភាពកើនឡើងចាប់ពី 95°C ដល់ 50°C (សីតុណ្ហភាពនៃអាហារក្តៅល្មមសម្រាប់ពិសារ) ប្រើរយៈពេល 16ម៉ោង។
ដំបូន្មានសម្រាប់បង្កើនការប្រើប្រាស់រក្សាសីតុណ្ហភាព។
ដាក់ទឹកក្តៅចូលក្នុងប្រអប់ម្ហូបអាហាររយៈពេល 5 នាទី បន្ទាប់មកផ្លាស់ប្តូរទឹកនេះជាមួយម្ហូបក្តៅ។ បិទប្រអប់ឱ្យជិត។
ប្រអប់កាន់តែពេញ វាកាន់តែរក្សារបស់របរខាងក្នុងក្តៅឬត្រជាក់បានល្អ។
តើសមាសធាតុរក្សាកំដៅដំណើរការយ៉ាងដូចម្តេច?
យើងប្រើប្រាស់សន្ទះថតឌុបមិនច្រេសជាមួយនឹងប្រឡោះខ្យល់នៅកណ្តាលដើម្បីទប់ស្កាត់ការផ្លាស់ប្តូរកំដៅដោយការចំលងកំដៅ ឬចំហាយទឹក។ ដើម្បីទប់ស្កាត់ការផ្លាស់ប្តូរកំដៅដោយការចំលងកំដៅ ស្រទាប់ទង់ដែនរលោងគ្របដណ្តប់ពីខាងក្រៅនៃសន្ទះថតខាងក្នុង។ផ្ទៃខាងលើរក្សាសីតុណ្ហភាពដោយសារវាមានទ្រនាប់ខាងក្នុងផលិតចេញពីប៉ូលីស្ទីរ៉ែន (polystyrene) រីកមាឌ។
មុខងារ
ស្វែងរកប្រអប់ដាក់បាយតែ 1 អាចប្រើប្រាស់បាន 2 យ៉ាង។ នៅលើផ្នែកខាងលើ, មានទំហំ 0.8ល សម្រាប់ដាក់កាបូហាយដ្រេត និងបន្លែ។ ខាងក្រោម ថតទំហំ 0.4ល ល្អឥតខ្ចោះសម្រាប់ដាក់ប្រូតេអ៊ីនរបស់អ្នក។ ដៃស្រួលយួរតាមខ្លួនទៅគ្រប់ទីកន្លែង ហើយប្រឡោះខ្សែយឺតសម្រាប់ដាក់ស្លាព្រាសមកាំបិត។
ហាមដាក់ប្រអប់បិទមាត់ចូលទៅក្នុងម៉ាស៊ីនកំដៅម្ហូប!
វិធីសាស្ត្រថែទាំ
របស់ដែលអាចលាងដោយម៉ាស៊ីនបាន (គំរប + តួខ្លួន)។ បម្រាម ក្នុងករណីនេះសូមកុំឱ្យបាត់គន្លឹះខាងលើរបស់វា។ សំងួតដោយបើកគម្រប។ ទ្រនាប់គម្របខាងលើអាចដោះចេញបានដើម្បីលាង និងសំងួតដបទាំងមូល។
ការប្រើប្រាស់លើកដំបូង
លាងសំអាតផលិតផលទាំងមូល ៣ ដងជាមួយនឹងទឹកស្អាតមុននឹងប្រើប្រាស់វាជាលើកដំបូង។
វត្ថុធាតុផ្សំ និងបទបញ្ញត្តិ
ផលិតផល និងវត្ថុធាតុរបស់យើងទាំងអស់ស្របទៅតាមបទបញ្ជាដែលមានជាធរមាន។ ស្របទៅតាមបទបញ្ជារបស់ប្រទេសបារាំងបច្ចុប្បន្ន វាមិនមានសារធាតុ Bisphenol A (BPA) ឡើយ។ យើងបានជ្រើសរើសប្រើប្រាស់ដែកមិនច្រេស 18/8 (304) សម្រាប់ដបដើម្បីសុវត្ថិភាពចំណីអាហា និងគម្របខាងលើធ្វើពីប៉ូលីប្រូពីលែនដែលធន់ទៅនឹងកំដៅ និងការប៉ះទង្គិច។គន្លឹះ និងដៃកាន់របស់វាធ្វើពីស៊ីលីខូន ដែលជាវត្ថុធាតុផ្សំដែលជាប់បំផុត។
វិធីសាស្ត្រដ៏ល្អបំផុត...
មិនត្រឹមរក្សាម្ហូបឱ្យនៅក្តៅនោះទេ លោកអ្នកក៏អាចរក្សាម្ហូបឱ្យនៅត្រជាក់ផងដែរ។ ពុំមានអ្វីល្អប្រសើរជាងការញាំការ៉េមតាមផ្លូវ ដើម្បីជាការជំរុញទឹកចិត្តក្មេងៗ (និងក្មេងវ័យជំទង់ផងដែរ!)។
លោកអ្នកក៏អាចប្រើប្រាស់ប្រអប់នេះសម្រាប់ក្នុងការធ្វើយ៉ាអួបានផងដែរ៖ កំដៅទឹកដោះគោរហូតដល់ពុះ ទុកវាឱ្យត្រជាក់រហូតដល់ 43°C (ក្តៅ ប៉ុន្តែមិនរលាកនោះទេ) បន្ទាប់មកចាក់ទឹកដោះគោចូលក្នុងប្រអប់ជាមួយនឹងយ៉ាអួមួយស្លាព្រា។ បិទប្រអប់ឱ្យជិត និងទុកវាមួយយប់ (ចន្លោះពី 6 ដល់ 10 ម៉ោង)។
ការរចនាម៉ូតផលិតផល៖ ជំនាញ
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។