បច្ចេកវិទ្យា Fresh & Black រក្សាភាពងងឹតនិងត្រជាក់ក្នុងតង់របស់អ្នក
ត្រជាក់ និងងងឹតជាងមុនអាចឱ្យលោកអ្នកគេងបានស្រួល!
Fresh & Black គឺជាបច្ចេកវិទ្យាក្រោមកម្មសិទ្ធបញ្ញារបស់ Decathlon ដែលអាចឱ្យយើងធ្វើចំណាំងផ្លាតកាំរស្មីព្រះអាទិត្យ និងការពារពីពន្លឺដោយសារវត្ថុធាតុផ្សំពិសេសរបស់វា។
វាកាត់បន្ថយអារម្មណ៍ថាក្តៅនៅក្នុងតង់ និងធ្វើឱ្យវាកាន់តែងងឹត។
ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើនពីបច្ចេកវិទ្យានេះ សូមកុំភ្លេចធ្វើការច្រោះខ្យល់ចេញចូលតង់របស់អ្នកនៅពេលយប់!
ដាំបង្គោលនិងដកបង្គោលតង់ចេញ
តំលើងបានលឿន។
តង់ឈរនឹងដោយខ្លួនឯង៖ លោកអ្នកអាចដាក់វានៅកន្លែងណាក៏បានតាមការចង់បានរបស់លោកអ្នកនៅពេលជ្រើសរើសទីតាំងតម្លើងដែលល្អបំផុត។
នៅពេលមិនមានខ្យល់ លោកអ្នកចាំបាច់ប្រើប្រាស់ទំពក់តង់សម្រាប់ចងវានោះទេ។
តង់នេះផ្តល់ភាពងាយស្រួលក្នុងការបត់ដោយប្រើប្រាស់ប្រព័ន្ធណែនាំ។
ការប្រើប្រាស់ជាមួយពូក
យើងសូមណែនាំ ពូកខ្យល់សប់ដោយស្វ័យប្រវត្តិ ឬ មួយពូកខ្យល់ដើរព្រៃ ដែលមានទំហំទទឹងចាប់ពី 60 cm
យើងមិនណែនាំពូកខ្យល់ដែលមានកម្រាស់លើសពី 6 cm ដាក់ក្នុងតង់នេះ ទេកាពិតទៅ វាកាត់បន្ថយកន្លៃងនៅខាងក្នុង ហើយបង្កើនភាពហាប់ណែនពីខាងក្នុងតង់.
ខ្យល់ឆ្លងកាត់តង់
បំលាស់ប្ដូរខ្យល់រវាង ដំបូលតង់ និងក្នុងកន្លែងគេង ដែលជួយអោយយើងមាន់ខ្យល់ចេញចូលល្អខាងក្នុងតង់ តង់នេះមានកូនបង្អូចពីរ សងខាង អាចទាញចេញ ឬ បិតដោយខ្សែរនៅសងខាង យើងអាចបកវាពីខាងក្នុង.
កន្លែងគេងផ្នែកខាងក្រោយ ដំបូលអាចលើកឡើងលើបាន ដោយទាញខ្សែរ.
ភាពមិនជ្រាបទឹកនៃតង់
តង់របស់យើងទាំងអស់ ត្រូវបានធ្វើតេស្តនៅក្នុងមន្ទីពិសោធន៍ និងនៅស្ថានភាពជាក់ស្ដែង ដើម្បីធានាដល់ការមិនជ្រាបទឹកនៃតង់.
ដើម្បីធ្វើវាបាន យើងបានដក់តង់ទាំងមូលក្រោមដំណក់ទឹកធ្លាក់ 200 L/h ក្នុងរយពេលបីម៉ោង.
ដំបូលតង់ ផលិតពីប៉ូលីអេស្ទ័រស្រោបដោយទ្រនាប់ PU ចំនួន 2000 មម Schmerber និងកម្រាលដីផលិតពីប៉ូលីអេទីលែនក្នុងបរិមាណ 120ក្រ/ម²។ ថ្នេរទាំងអស់បិតស្គុតកំដៅ។
ភាពធន់នឹងខ្យល់
យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅក្នុងរូងខ្យល់នៅលើតុវិលដើម្បីអោយគ្រប់ជ្រុងរបស់តង់ត្រូវខ្យល់។ តង់ដែលដំឡើងបានល្អ ដោយខ្សែចងតង់ទាំងអស់ត្រូវបានដាក់ពង្រាយនៅជុំវិញតង់ គួរតែនៅជាប់ ជាមួយនឹងល្បឿនខ្យល់ដែលវាស់ត្រឹម 50 គម/ម៉ោង នៅជិតដី (កម្លាំងលេខ 6)។
ផលិតមានអ្វីខ្លះ?
- ឆ្អឹងតងស្រួលតម្លើង 1
- ដំបូលតង់មិនជ្រាបទឹក 1
- គន្លឹះថ្ពក់ 9
- ខ្សែមានគន្លឹះថ្ពក់ 5
- ស្រោម 1
ការធានាលើតង់:
តង់នេះ ត្រូវបានឌីសាញឡើងសម្រាប់ ដើរកម្សាន្តទៅខាងក្រៅម្ដងម្កាល (4 សប្ដាហ៍ក្នុងមួយឆ្នាំ) អំឡុងពេលដំណើរកម្សាន្តបោះតង់ ឬ ទៅតាមជនបទ.
ដាក់ហាល់ថ្ងៃច្រើនសប្ដាហ៍នៅក្រោមពន្លឺថ្ងៃ អាចបំផ្លាញផ្នែកក្រណាត់ របស់តង់.
តង់របស់យើង មិននៅក្នុងប្រភេទតង់ គ្រឿងសង្ហារឹមតាមសួនទេ ហើយមិនត្រូវបានឌីសាញឡើង ដើម្បីដាក់នៅខាងក្រៅជាប់រហូតនោះដែរ.
សម្រាប់ការប្រើប្រាស់យូរអង្វែង សូមដាក់តង់របស់អ្នកឲ្យបានត្រឹមត្រូវ នៅពេលមិនប្រើប្រាស់.
មានការធានារយៈពេល 3 ឆ្នាំ។
សូមកុំបោះវាចោល អាចជួសជុលវាបាន!
តង់របស់យើងស័ក្ដិបំផុតសម្រាប់ប្រើប្រាស់ពេលយប់. ការប្រើប្រាស់យូរទៅ ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីងាយស្រួល ជួសជុល យើបានដាក់ស្តុកដូចជា ឆ្អឹងងត់ ដំបូលតង់ បន្ទប់គេង ជាដើម ផ្ដល់ភាពងាយស្រួល ពេលត្រូវការផ្លាស់ប្ដូ. សូមកុំបោះវាចោល អាចជួសជុលវាបាន!
ការរចនាម៉ូតផលិតផល៖ ជំនាញ
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
វាជាកន្លែងដែលក្រុមការងារ (អ្នកឌីសាញ អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) អាចជួបអ្នកដែលចូលចិត្តកាបោះតង់.
អត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការរចនាម៉ូតផលិតផលមានគុណភាពខ្ពស់សម្រាប់ការបោះតង់ និងនាំមកជូនលោកអ្នកនូវជំនាញទាំងអស់ដែលយើងមាន។
តង់របស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, តង់ត្រូវបានផលិតនិងផ្គុំឡើងដោយអ្នកផ្គត់ផ្គងនៅចិន វៀតណាមនិង បងក្លាដេស.
ជាដៃគូដែលមានជំនាញខាងផលិតតង់ និងជាមួយអ្នកដែលយើងធ្វើកិច្ចសហការជាមួយ.
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.