តើមានអ្វីត្រូវនិយាយចំពោះតុនេះ?
នៅពេលតម្លើង តុមានផ្ទៃក្រឡា 58x58សម ល្អឥតខ្ចោះសម្រាប់មនុស្សពីរនាក់។ ដើម្បីភាពងាយស្រួលក្នុងការរក្សាទុកដាក់សម្ភារប្រើប្រាស់របស់អ្នក យើងបានបន្ថែមថតសំណាញ់ក្រោមតុ និងហោប៉ាវចំនួន 2។
របៀបតម្លើងតុ
តម្លើងបានលឿន! តម្លើងជាទម្រងខ្វែង។ ស៊ករបារអាលុយមីញ៉ូមទៅក្នុងគន្លាក់តុ ភ្ជាប់ហោប៉ាវសំណាញ់ជាមួយនឹងគ្រោងតុ បន្ទាប់មកពន្លា និងកឹបភ្ជាប់វាលើផ្ទៃតុដែលធ្វើពីអាលុយមីញ៉ូម។
ងាយស្រួលដឹកជញ្ជូន
តុអាចដោះចេញបានលឿនដូចទៅនឹងពេលតម្លើងដែរ។ ឈុតទាំងមូលមានទំហំតូចអាចដាក់ចូលក្នុងកាតាបបាន។ល្អឥតខ្ចោះសម្រាប់ការទទួលទានអាហារនៅខាងក្រៅផ្ទះ។មានទំហំតូចងាយស្រួលសម្រាប់ការធ្វើដំណើរកំសាន្តដោយជិះកង់។
តើតុមានភាពធន់រឹងមាំដែរឬទេ?
តុរបស់យើងផលិតពីអាលុយមីញ៉ូមដើម្បីភាពជាប់បានយូរជាអតិបរមា។ អាចផ្ទុកទំងន់បាន 30 គក ប្រើប្រាស់ជាប់បានយូរ និងមានភាពធន់។ តូច ប៉ុន្តែរឹងមាំ ដែលវានឹងក្លាយជារបស់ចាំបាច់សម្រាប់ដំណើរបោះតង់របស់អ្នក។
តើខ្ញុំត្រូវថែទាំវាដោយវិធីណា?
ផ្តល់ភាពងាយស្រួលខ្លាំង៖ ក្រណាត់ ឬអេប៉ុងសើម ជាមួយនឹងទឹកបន្តិច។
តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីឱ្យវាជាប់បានយូរ?
តុនេះល្អឥតខ្ចោះសម្រាប់តម្រូវការប្រើប្រាស់នៅខាងក្រៅផ្ទះ។ ដើម្បីពន្យារអាយុកាលប្រើប្រាស់ សូមរក្សាទុកវានៅកន្លែងស្ងួតនៅពេលឈប់ប្រើប្រាស់។