សន្ទះ SureSnap®
គ្រប់ដបម៉ូដែល "FastFlow" ទាំងអស់របស់យើងប្រើសន្ទះ SureSnap® ដែលជាសន្ទះល្អបំផុតនៅលើទីផ្សារ។សន្ទះនេះគ្រប់គ្រងលំហូរទឹកប្រកបដោយប្រសិទ្ធភាពនិងភាពជាក់លាក់។នៅពេលអ្នកសង្កត់ចុះក្រោម ទឹកនឹងច្របាច់ចេញពីក្បាលបឺតទឹក។អ្វីដែលពិសេសជាងនេះទៀត គឺសន្ទះនេះប្រឆាំងនឹងការលេច ដូច្នេះអ្នកអាចទុកក្បាលបឺតទឹកចំហរបាន អំឡុងពេលជិះ ដោយមិនខ្វល់រឿងជ្រាបទឹកចូលក្នុងតួកង់របស់អ្នកឡើយ។
របៀបប្រើសន្ទះ FastFlow
ក្បាលបឺតទឹកគឺមិនជ្រាបទឹក 100% នៅពេលបិទជិត។ប្រើទីតាំងនេះ សម្រាប់លាយភេសជ្ជៈអ៊ីសូតូនិកក្នុងដប ឬសម្រាប់ដាក់វាទៅក្នុងកាបូប។ពេលជិះកង់ អ្នកអាចទុកវានៅទីតាំងចំហបាន។សន្ទះ SureSnap® នឹងបញ្ឈប់វាពីការលេចទឹកបាន។បន្ទាប់មកអ្នកអាចផឹកបានយ៉ាងរហ័សនិងមានសុវត្ថិភាព!
មិនមានក្លិនឬរសជាតិផ្លាស្ទីកទៀតទេ
មិនមានអ្វីអាក្រក់ជាងរសជាតិនិង/ឬក្លិនជ័រទេ នៅពេលអ្នកផឹកទឹកពីដបទឹករបស់អ្នក។ប៉ុន្តែករណីនេះវាកើតមានសម្រាប់ដបទឹកជិះកង់ភាគច្រើន។អ្នករចនារបស់យើងបានធ្វើតេស្តផ្លាស្ទិចជាច្រើន មុនពេលពួកគេរកឃើញជម្រើសត្រឹមត្រូវមួយ ដែលមានសភាពទន់ និងមានរសជាតិនិងក្លិនសាបល្អ។ក្រុមអ្នកធ្វើតេស្តឯករាជ្យមួយក្រុមបានធ្វើតេស្តកំបាំងមុខនូវដបរបស់យើងនិងបណ្ដាដបពីយីហោឈានមុខគេផ្សេងទៀត ហើយបានជ្រើសរើសយកដបយើងជាដបសាបបំផុត។
វិធីថែទាំដបទឹករបស់អ្នក
លាងសមាតដបទឹកឱ្យបានស្អាត បន្ទាប់ពីប្រើម្តងៗ។ប្រសិនបើអ្នកប្រើភេសជ្ជៈអ៊ីសូតូនិក សូមលាងជម្រះគ្រប់ផ្នែកទាំងអស់នៃដប គម្រប និងក្បាលបឺតទឹក ដើម្បីធ្វើឱ្យប្រាកដថាមិនមានទឹកនៅសល់ខាងក្នុងទេ។ប្រើទឹកលាងសម្អាត និងច្រាស់វែងដើម្បីដុសសម្អាតបាតដប។សម្ងួតវាឱ្យបានសព្វ ហើយទុកវាចំហរគម្រប ដើម្បីឱ្យវាមានខ្យល់ចេញចូល។ប្រសិនបើអ្នកមិនធ្វើបែបនេះទេ នោះផ្សិតអាចដុះក្នុងដបបាន។កុំដាក់ក្នុងម៉ាស៊ីនលាងចាន (ជាពិសេសកន្លែងមានកម្ដៅលើស 70 អង្សាសេ)។