ស្រោមជើងប្រភេទនេះ នឹងថែទាំប្រអប់ជើងរបស់អ្នកនៅពេលកំពុងលេង។
ស្រោមជើងកីឡាបាល់ទាត់ប្រភេទនេះ ត្រូវបានឌីសាញឡើងសម្រាប់ការថែទាំប្រអប់ជើងកូនៗរបស់អ្នក។ ទំហំពីរត្រូវបានបង្កើត ហើយសាច់ក្រណាត់អេឡាស់ស្ទែនរបស់ស្រោមជើង កាត់បន្ថយការរអិលចេញពីជើង ឬស្នាមជ្រួញ។ ផ្នែកដែលងាយប៉ះទង្គិច ត្រូវបានបំពាក់ដោយប៉ុងដើម្បីការពារការកកិត វាជារឿងធម្មតាដែលនៅពេលលេងបាល់ ជើងរបស់យើងត្រូវបានប៉ះចំ ដែលប៉ះពាល់ដល់កជើង និងស្មងជើងផ្នែកខាងក្រោមជាមួយសាច់ក្រណាត់ទន់
ស្រោមជើងដែលមានស្តាយ៍គួរជាទីពេញនិយម
ដោយហេតុថា យើងគ្រប់គ្នាស្រឡាញ់ពណ៌ភ្លឺ ទើបយើងខ្ញុំបង្កើតស្រោមជើងប្រភេទនេះឡើង ដែលមានពណ៌ជាច្រើនហើយក្រាស់ជាងមុនពីរដង។ ស្រោមជើងប្រភេទនេះ មានពីរពណ៌ផ្សេងគ្នាដើម្បីអាចឱ្យលោកអ្នកប្រឈមមុខនៅទីលានប្រកួតបាន។ វាអាចពាក់ជាមួយអាវ CLR និងខោខ្លី
ការឌីសាញរបស់ KIPSTA និងមជ្ឈមណ្ឌលផលិតអ្នកជំនាញផ្ទាល់
មជ្ឈមណ្ឌលឌីសាញ KIPSTADIUM ដែលនៅភាគខាងជើងប្រទេសបារាំង គឺជាមជ្ឈមណ្ឌលដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍សម្ភារកីឡាសម្រាប់ផលិតផល KIPSTAទាំងអស់។ ក្រុមការងារឌីសាញសម្លៀកបំពាក់ទាំងអស់ សុទ្ធសឹងតែជាអ្នកគ្រប់គ្រងផលិតផល វិស្វករ និងអ្នកឌីសាញសាច់ក្រណាត់ ដែលជាអ្នកមានភាពយល់ដឹងខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ ហើយព្រមទាំងឆ្លងកាត់ការត្រួតពិនិត្យដោយក្រុមការងារដែលមានជំនាញច្បាស់លាស់។ សម្ភារកីឡាដែលត្រូវបានបង្កើតឡើង ត្រូវបានផ្តល់ជូននូវបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងតម្លៃសមរម្យ។