ESSENTIAL គឺជាបណ្តុំសម្លៀកបំពាក់កីឡាបាល់ទាត់
យើងខ្ញុំបានឌីសាញផលិតផលនេះឡើងដោយមិនគិតគូពីតម្លៃលោកអ្នកអាចរកជាវបាននូវស្រោមជើង ខោខ្លី អាវ ឈុតកីឡាបាល់ទាត់ដែលមានតម្លៃសមរម្យ សម្រាប់កីឡាបាល់ទាត់។អាវយឺត ខោជើងខ្លី ស្រោមជើង មានបួនពណ៌ (ខ្មៅ ស ក្រហម និងខៀវ)
អាវយឺតដែលស័ក្តិសម សម្រាប់ក្មេងប្រុស និងស្រី
យើងខ្ញុំបានឌីសាញអាវប្រភេទនេះ ដើម្បីធានាឱ្យបាននូវសេរីភាពក្នុងការធ្វើចលនា ម៉ូតកាត់វែង ដែលផ្តល់នូវភាពស័ក្តិសមសម្រាប់មនុស្សប្រុសនិងស្រី
ការឌីសាញនៅ KIPSTA
មជ្ឈមណ្ឌលរចនា KIPSTADIUM ដែលនៅភាគខាងជើងប្រទេសបារាំង គឺជាមជ្ឈមណ្ឌលដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍សម្ភារកីឡាសម្រាប់ផលិតផល KIPSTAទាំងអស់។ ក្រុមការងាររចនាសម្លៀកបំពាក់ទាំងអស់ សុទ្ធសឹងតែជាអ្នកគ្រប់គ្រងផលិតផល វិស្វករ និងអ្នករចនាសាច់ក្រណាត់ ដែលជាអ្នកមានភាពយល់ដឹងខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ ហើយព្រមទាំងឆ្លងកាត់ការត្រួតពិនិត្យដោយក្រុមការងារដែលមានជំនាញច្បាស់លាស់។ សម្ភារកីឡាដែលត្រូវបានបង្កើតឡើង ត្រូវបានផ្តល់ជូននូវបច្ចេកវិទ្យាខ្ពស់ ជាមួយនឹងតម្លៃសមរម្យ។