ស្រោមជើងបច្ចេកទេស ដែលផ្តល់ផាសុកភាព៖ស្វែងយល់អំពីស្រោមជើងស្អិត VIRALTO MID
ស្រោមជើងនេះ ផ្តល់នូវផាសុកភាព និងបំពាក់មកមុខងារបច្ចេកទេសជាច្រើន។ ការឌីសាញក្រោមការសហការជាមួយក្រុមអ្នកជំនាញកីឡាបាល់ទាត់ ដែលយកភាពស្រាល ស្តើង ជាមូលដ្ឋាន អេឡាស់ស្ទែនត្រូវបានប្រើនៅតំបន់ដែលបានជ្រើសរើស ដើម្បីផ្តល់នូវភាពយឺត និងភាពឋិតថេរសម្រាប់ជើង
ស្រោមជើងប្រភេទនេះត្រូវបានត្បាញដោយប្រើម្ជុលពីររយ ដើម្បីធ្វើឱ្យវាមានគុណភាព និងមុខងារបច្ចេកទេសខ្ពស់។
អ្វីទៅជាស្បែកជើង VIRALTO?
Viralto គឺជាស្បែកជើងកីឡាចុងក្រោយបង្អស់របស់យើងខ្ញុំ! ផលិតផលនេះ ត្រូវបានឌីសាញឡើងដោយផ្តោតផាសុកភាព និងភាពបត់បែនជាកត្តាចម្បង ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវការលេងបាល់ប្រកបដោយប្រសិទ្ធិភាព។ ដើម្បីទទួលបានការផ្លាស់ប្តូរទិសដៅបានយ៉ាងងាយ យើងខ្ញុំបានបង្កើតស្បែកជើងបាល់ទាត់ VIRALTO ជាមួយនឹងបាតដែលអាចបត់បែនបានដើម្បីធ្វើចលនាជាមួយប្រអប់ជើងរបស់អ្នក និងកាត់បន្ថយការកកិតនៅក្នុងស្បែកជើងបាល់ទាត់។
ជើងដែលក្តៅខ្លាំង និងពងជើង គឺជារឿងដែលរំខានបំផុតដល់អ្នកលេងកីឡាបាល់ទាត់។
ក្រោយការស្រាវជ្រាវអស់ពេលជាយូរ និងក្រោមកិច្ចសហការជាមួយគ្រូពេទ្យសន្លាក់ សមាសធាតុបច្ចេកទេសជាច្រើនត្រូវបានឌីសាញ និងវិភាគដើម្បីផ្តល់នូវការបង្ហាញសមត្ថភាពខ្ពស់ ក្នុងការតម្រូវចិត្តអ្នកស្នេហាវិស័យកីឡា។យើងខ្ញុំបានបង្កើតផលតិផលនេះឡើង ដើម្បីកាត់បន្ថយការរលាកស្បែក។
តើពាក្យពេញរបស់ MiD មានពាក្យអ្វី?
ស្រោមជើង MiD នេះមានប្រវែងខ្លីជាងស្រោមជើងបាល់ទាត់ស៊េរីចាស់ ដែលមានប្រវែងហៀររហូតដល់ជង្គង់។ ស្បែកជើងខ្លីនេះ ត្រូវបានឌីសាញឡើងនៅត្រឹមពាក់កណ្តាលកជើង។
ស្រោមជើងប្រភេទនេះ ក៏អាចត្រូវបានពាក់សម្រាប់ការហ្វឹកហាត់ ឬពាក់សម្រាប់ធ្វើជាស្រោមជើងទ្រនាប់សម្រាប់ការប្រកួត (ត្រូវបានលក់ដាច់ដោយឡែកពីគ្នា)។
ពាក់វាដើម្បីធ្វើឱ្យមានភាពទាក់ទាញជាមួយនឹងការប្រើពណ៌ចម្រុះ ឬប្រើពណ៌ដូចគ្នាជាឈុត!
លោកអ្នកអាចជ្រើសរើសពណ៌ចំនួនប្រាំទៅតាមចំណង់ចំណូលចិត្ត៖ពណ៌ខៀវ/ពណ៌ស/ពណ៌ក្រហម/ពណ៌លឿង
សម្រាប់ការប្រកួត សូមជ្រើសយកស្រោមជើង F500 ហេតុដូច្នេះហើយលោកអ្នកអាចតម្រូវទៅតាមពណ៌ដែលក្រុមអ្នកបានជ្រើសរើស។