VIROALTO៖ ឈុតផាសុកភាពរបស់ KIPSTA ដែលអាចឱ្យលោកអ្នកធ្វើចលនាដោយសេរី
ឈុត Viralto អាចរកជាវបានសម្រាប់បុរស ស្ត្រី និងកូនក្មេង។
វាត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់នៅក្លឹបកីឡាទូទៅ និងសម្រាប់ការប្រើប្រាស់លក្ខណៈបុគ្គល ដែលអាចប្រើជាមួយនឹងស្តាយ៍ដ៏ទាន់សម័យ។ ឈុតរបស់ virealto ផ្តល់ផាសុកភាព និងអាចឱ្យអ្នកធ្វើចលនាដោយសេរី។ វាល្អឥតខ្ចោះសម្រាប់អ្នកលេងកីឡាបាល់ទាត់ទាំងអស់ ព្រមទាំងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងអាចឱ្យលោកអ្នកលេងកីឡាប្រកបដោយប្រសិទ្ធិភាព។ សិល្បៈនៃកីឡាបាល់ទាត់។
ខោខ្លីកីឡាបាល់ទាត់ ដែលមានគុណភាពខ្ពស់ VIRALTO II
យើងខ្ញុំក៏មានជម្រើសអាវកីឡាដែលត្រូវជាមួយនឹងខោប្រភេទនេះ ដែលផ្តល់នូវសេរីភាពក្នុងការធ្វើចលនា សម្រាប់ការរត់ និងការធ្វើបំលាស់ទីសាច់ក្រណាត់របស់វាជក់ញើស និងឆាប់ស្ងួត ដើម្បីផ្តល់ផាសុកភាពដល់អ្នកគ្រប់គ្នា។ ទម្ងន់ 230ក្រាម សម្រាប់ទំហំ L ខោប្រភេទនេះ ផ្តល់ផាសុកភាព និងប្រើប្រាស់បានយូរ។ចង្កេះខោយឺត និងខ្សែរឹតចង្កេះរាបស្មើ ធានាឱ្យបាននូវភាពតឹងណែន ដោយមិនធ្វើឱ្យរលាកស្បែក
ការឌីសាញនៅ KIPSTA
មជ្ឈមណ្ឌលរចនា KIPSTADIUM ដែលនៅភាគខាងជើងប្រទេសបារាំង គឺជាមជ្ឈមណ្ឌលដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍សម្ភារកីឡាសម្រាប់ផលិតផល KIPSTAទាំងអស់។ ក្រុមការងាររចនាសម្លៀកបំពាក់ទាំងអស់ សុទ្ធសឹងតែជាអ្នកគ្រប់គ្រងផលិតផល វិស្វករ និងអ្នករចនាសាច់ក្រណាត់ ដែលជាអ្នកមានភាពយល់ដឹងខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ ហើយព្រមទាំងឆ្លងកាត់ការត្រួតពិនិត្យដោយក្រុមការងារដែលមានជំនាញច្បាស់លាស់។ យើងខ្ញុំបានផលិតវានៅប្រទេសបារាំង ដើម្បីផ្តល់នូវបច្ចេកវិទ្យាទំនើប ជាមួយនឹងតម្លៃសមរម្យ