ការការពារសម្រាប់កុមារ
ស្បែករបស់កូនក្មេងងាយរងប៉ះពាល់ដោយសារពន្លឺព្រះអាទិត្យ ដោយសារតែប្រព័ន្ធការពាររបស់កុមារអាចដំណើរការមានប្រសិទ្ធិភាពតែក្រោយអាយុ 3 ឆ្នាំប៉ុន្នោះ។ ចំពោះការត្រូវថ្ងៃក្នុងបរិមាណដូចគ្នា ផលប៉ះពាល់របស់ពន្លឺព្រះអាទិត្យលើកូនក្មេងមានទំហំធំជាងផលប៉ះពាល់លើមនុស្សពេញវ័យចំនួនពីរទៅបីដង។ ដូច្នេះ វាជារឿងសំខាន់ណាស់ក្នុងការការពារខ្លួនពួកគេអោយបានល្អ។
តើ UPF 50+ មានន័យដូចម្តេច?
UPF គឺជាតម្លៃការពារពន្លឺព្រះអាទិត្យដែលមានស្តង់ដារទទួលស្គាល់លើពិភពលោក (កត្តាការពារកាំរស្មី UV)។
វាកំណត់កម្រិតការពារនៃក្រណាត់ ព្រមទាំង កំណត់យ៉ាងច្បាស់ពី កម្រិតកាំរស្មី UV ដែលអាចឆ្លងកាត់វាបាន.
វាត្រូវតែទប់ស្កាត់កាំរស្មី UV យ៉ាងហោចណាស់ 95% ស្របទៅតាមស្តង់ដារ។UPF 50+ មានន័យថាសាច់ក្រណាត់អាចទប់ស្កាត់កាំរស្មី UVA យ៉ាងហោចណាស់ 95% និង UVB 98%។
ព័ត៌មានបន្ថែមស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព
ដោយកែច្នៃដបផ្លាស្ទិក ឬសាច់ក្រណាត់ដែលប្រើប្រាស់រួចដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងអាចកាត់បន្ថយការប្រើប្រាស់ធនធាតុដែលបានមកពីការប្រើប្រេងឥន្ធនៈ ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់សាច់ក្រណាត់នៅពេលកំពុងប្រើប្រាស់