ការពារព្រះអាទិត្យ។
សាច់ក្រណាត់ផ្តល់នូវការការពារយ៉ាងល្អពីព្រះអាទិត្យ៖ ដៃអាវវែង ខោវែង និងមួកដែលមានគែមធំទូលាយ។ សូមយកចិត្តទុកដាក់ គ្រាន់តែពាក់អាវយឺតគឺមិនអាចការពារបានគ្រប់គ្រាន់ទេ៖ កម្រាស់នៃសាច់ក្រណាត់ ដង់ស៊ីតេនៃការដេរ និងសូម្បីតែពណ៌អាចនឹងមានឥទ្ធិពលលើភាគរយកាំរស្មី UV ដែលច្រោះ។ ផ្លាកសញ្ញា UPF 40+/ 50+ ធានានូវការអនុវត្តតាមស្តង់ដារអឺរ៉ុប។ការដាក់ពិន្ទុ UPF ៤០+ មានន័យថា ៩៧.៥% នៃកាំរស្មីរាំខ្ទប់ ៥០+ មានន័យថាកាំរស្មី ៩៨% ត្រូវបានរាំងខ្ទប់។
ភាពជាប់បានយូររបស់សមាសធាតុផ្សំ
ធន់នឹងការធ្វើតេស្តសឹក និងរហែក៖ជាឧទាហរណ៍ យើងពិនិត្យមើលថាសាច់ក្រណាត់រោមជៀមមិនបែកជជុយដោយប្រើប្រាស់ការធ្វើតេស្តនៅក្នុងបន្ទប់ពិសោធន៍។ ការធ្វើតេស្តរក្សាពណ៌៖ ការហើរពណ៌ត្រូវបានពិនិត្យបញ្ជាក់ដើម្បីធានាថាពណ៌មិនប្រតាកនៅពេលប៉ះជាមួយទឹកមាត់។ ការធ្វើតេស្តភាពចាស់៖ ការបោកគក់ច្រើនដងមិនបានធ្វើអោយផ្លាស់ប្តូរមុខងាររបស់សាច់ក្រណាត់ ទ្រង់ទ្រាយ កម្រាស ឬរូបរាងរបស់វាឡើយ។
តើមួករបស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, មួកនេះត្រូវបានផលិតនិងផ្គុំឡើងដោយអ្នកផ្គត់ផ្គងនៅប្រទេសចិន។
ពួកគេជាដៃគូដែលមានជំនាញពិតប្រាកដខាងផលិតមួក និងជាអ្នកដែលយើងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ។
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.