លំនឹងក្នុងការប្រើប្រាស់
មួកនេះមានប្រព័ន្ធរឹតបន្តឹង៖- ខ្សែព័ទ្ធចង្ការដែលអាចដោះចេញបានដើម្បីបង្កភាពតឹងណែនជាប់ក្បាល បើទោះបីជាស្ថិតក្នុងទឹករលក។ ត្រូវបានឌីសាញឡើងសម្រាប់កីឡាជិះក្តារបន្ទះ ហើយក៏ស័ក្តិសមចំពោះកីឡាជិះទូកក្តោង ចេវទូកបញ្ឈរខ្លួន ការលេងទឹកសមុទ្រ កីឡាជិះក្តារបន្ទះដោយប្រើខ្យល់ កីឡាជិះក្តារបន្ទះដោយប្រើខ្លែង ជាដើម។
ការការពារកាំរស្មីយូវី ទោះបីនៅពេលសើមក៏ដោយ។
ក្រណាត់ដែប្រើលើផលិតផលធន់នឹងកាំរស្មីយូវីម៉ាក TRIBORD នេះជួយទប់ស្កាត់យ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 95% នៃ UVA (UPF 50+)។ វាធានាអោយបាននូវការការពារពីកាំរស្មីពន្លឺព្រះអាទិត្យ។ វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។
តើ UPF 50+ មានន័យដូចម្ដេច?
UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។
វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។
ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច 95% នៃកាំរស្មីយូវី។ UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 98% នៃកាំរស្មី UVA។
សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ
ថ្វីបើអាវកាក់នេះការពារប្រឆាំងនឹងព្រះអាទិត្យក៏ដោយ ក៏បាតុភូតដូចជា ចំណាំង (ពីទឹក ខ្សាច់ ... ) កំដៅ ពេលវេលាប្រចាំថ្ងៃ ជាដើម ត្រូវយកមកពិចារណាផងដែរ។
ការពាក់អាវកាក់នេះមិនមានន័យថា អ្នកពាក់អាចគេចវេសពីការធ្វើតាមដំបូន្មានដែលទាក់ទងដូចខាងក្រោមឡើយ៖ សូមពាក់វ៉ែនតា ពាក់មួក លាបក្រែមការពារកាំរស្មីព្រះអាទិត្យសមស្រប ផឹកទឹកជាប្រចាំ ជាដើម។
ការការពារពន្លឺព្រះអាទិត្យពេលកំពុងជិះក្តារបន្ទះ
https://www.olaian.fr/conseils/la-protection-solaire-en-surf-tp_3890
តើអ្វីជាផលិតផល OLAIAN?
OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅក្នុងការិយាល័យផ្នែកកីឡាទឹករបស់យើងខ្ញុំ យើងបានឌីសាញផលិតផល ហើយនៅថ្ងៃតែមួយយើងក៏អាចធ្វើតេស្តវាដោយផ្ទាល់នៅក្នុងទិដ្ឋភាពជាក់ស្តែង។