ប្រព័ន្ធរឹតបន្តឹង
មួកនេះមានប្រព័ន្ធបណ្តឹងខ្សែពីរយ៉ាង៖ - ចង្កា neoprene ដែលអាចលៃតម្រូវបានសម្រាប់ការទប់បានយ៉ាងល្អនៅក្នុងរលក ជាពិសេសនៅពេលទាមុជទឹក និងធ្លាក់- ខ្សែបន្តឹងដែលយឺតជុំវិញក្បាលដើម្បីសារ៉េទំហំមួកនិងទប់ជាប់ពេលមានរលក។
កីឡាចម្រុះ
មួកនេះការពារអ្នកពីកាំរស្មីព្រះអាទិត្យក្នុងអំឡុងពេលសកម្មភាពកីឡាក្នុងទឹកទាំងអស់របស់អ្នក មិនថាអ្នកនៅក្នុង ឬក្រៅទឹកត្រូវបានឌីសាញឡើងសម្រាប់កីឡាជិះក្តារបន្ទះ ហើយក៏ស័ក្តិសមចំពោះកីឡាជិះទូកក្តោង ចេវទូកបញ្ឈរខ្លួន ការលេងទឹកសមុទ្រ កីឡាជិះក្តារបន្ទះដោយប្រើខ្យល់ កីឡាជិះក្តារបន្ទះដោយប្រើខ្លែង ជាដើម។
សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ
ទោះបីជាមួកនេះផ្តល់ការការពារពីព្រះអាទិត្យក៏ដោយ ក៏បាតុភូតដូចជាការបន្ទរ កំដៅ និងពេលវេលានៃថ្ងៃ ចាំបាច់ត្រូវយកមកពិចារណា ប្រសិនបើអ្នកចង់រីករាយនឹងកីឡាទឹករបស់អ្នកដោយសុវត្ថិភាពពេញលេញការពាក់អាវកាក់នេះមិនមានន័យថា អ្នកពាក់អាចគេចវេសពីការធ្វើតាមដំបូន្មានដែលទាក់ទងដូចខាងក្រោមឡើយ៖ ពាក់វ៉ែនតាការពារកំដៅថ្ងៃ លាបក្រែមការពារកម្តៅថ្ងៃដែលសមរម្យ ពាក់អាវយឺតការពារកាំរស្មី UV ឬទឹក ផ្តល់ជាតិទឹកជាប្រចាំ។ល។