ព័ត៌មានអំពីទំហំ និងភាពសមល្មម
ផ្តល់ការគ្របដណ្តប់បានល្អប្រសើរសម្រាប់អ្នកដើរភ្នំកំពស់ចន្លោះពី 157 ទៅ 173 សម (ទំហំ S/M) ឬ 174 ដល់ 190 សម (ទំហំ L/XL) និងស្ពាយកាតាបចំណុះអតិបរមា 60ល។
មួកអាចបន្តឹងដោយប្រើខ្សែទាញយឺត និងកន្លាស់កឹប។ ចុងដៃអាវទាំងសងខាងមានកៅស៊ូយឺតដែលការពារទឹកមិនឱ្យចូលក្នុងដៃអាវបាន។
អាវការពារភ្លៀងនេះស្រួលពាក់ និងដោះចេញដោយប្រើខ្សែរូតវែងខាងមុខដែលផ្តល់ភាពងាយស្រួលក្នុងការស៊កក្បាលចូល។
ផលិតផលដែលសូមណែនាំបន្ថែម
ដើម្បីបំពេញបន្ថែមលើឯកសណ្ឋានរបស់អ្នក យើងសូមណែនាំឱ្យស្លៀកភ្លៀង ឬស្រោមការពារជើងមិនជ្រាបទឹកដែលផ្តល់ការការពារពេញលេញលើជើងខាងក្រោម។ ដើម្បីទទួលបានការច្រោះខ្យល់កាន់តែប្រសើរ មួកការពារទឹកត្រូវបានភ្ជាប់ពីលើអាវ!
ភាពមិនជ្រាបទឹករបស់សមាសធាតុផ្សំ
យើងវាស់នូវភាពធន់សំពាធទឹករបស់សាច់ក្រណាត់ ដែលបង្ហាញជាកម្ពស់ទឹកគិតជា មម (ផ្អែកតាមស្តង់ដារ ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុមានពិន្ទុ 2000mm អាចធន់នឹងសម្ពាទទឹក 2000mm (ដែលស្មើរនិង ទឹកភ្លៀងរយៈពេល2ម៉ោង).
ភាពមិនជ្រាបទឹកនៃអាវ
សាច់ក្រណាត់នេះត្រូវបានឯកភាពនៅក្នុងការធ្វើតេស្តចាក់ទឹកក្នុងទឹក 60 ល/ម²/ម៉ោង រយៈពេល 2 ម៉ោង។ ការធ្វើតេស្តនេះមានលក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌភ្លៀងរលឹមនៅលើភ្នំ។
ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ
អាវភ្លៀង និងអាវមានមួករបស់យើងទាំងអស់មិនមានស្រទាប់ការពារទឹកមិនឱ្យជ្រាប/មានខ្យល់ចេញចូលឡើយ។
ដូច្នេះយើងសូមណែនាំឱ្យប្រើប្រាស់វាថ្នមៗ និងមួយៗដើម្បីកាត់បន្ថយការបែកញើស ជំនួសឱ្យការដើរលឿនៗ!
សមាសធាតុផ្សំដែលធន់នឹងទឹក
មុខងារការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពធ្វើអោយទឹករត់លើផ្ទៃសាច់ក្រនាត់ដោយមិនទឹកឡើយ។
នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់ (រៀងរាល់បោកគក់ 3 ដង)។ រាល់អាវភ្លៀង Forclaz និង អាវមានមួកទាំងអស់ បានទទួលនូវប្រព្រិត្តិកម្មការពារទឹក។
ការថែទាំ
យើងសូមណែនាំឱ្យប្រើប្រាស់ផលិតផលដំណើរការសមត្ថភាពការពារជ្រាបទឹកឡើងវិញ (ស្ព្រាយបាញ់ ឬទឹកជូត)
ដើម្បីធ្វើអោយមុខងារការពារទឹកត្រលប់មកវិញ និងអាចប្រើប្រាស់អាវរបស់អ្នកពេញអាយុកាលរបស់វាអស់លទ្ធភាព។