តើអាវមានស្រទាប់សំឡីនេះផ្តល់ភាពកក់ក្តៅកម្រិតណា?
អាវស្រទាប់សំឡីនេះ ពាក់ជាស្រទាប់ទី 3 ត្រូវបានពិសោធន៍បញ្ជាក់សម្រាប់ក្នុងសីតុណ្ហភាព 3-10° នៅក្នុងអំឡុងពេលធ្វើតេស្តស្តង់ដារនៅក្នុងបន្ទប់កម្តៅ។
ម៉ូឌែលកំពុងពាក់អាវយឺតដៃវែងសំយោគ និងរោមជៀមស្រាលនៅខាងក្រោម។ វាដំណើរការជាមួយនឹងខ្យល់ 5 គម/ម៉។
យើងក៏បានធ្វើតេស្តម៉ូឌែលនេះក្នុងស្ថានភាព "គ្មានចលនា"។ កម្រិតសីតុណ្ហភាផាសុកភាពគឺ 0°C នៅក្នុងករណីនេះ។
អត្ថប្រយោជន៍នៃការបំពេញដោយរោមទា និងរោមសត្វ
ថាមពលបំពេញរបស់រោមបក្សីមានអត្ថប្រយោជន៍ចំនួន 3 សម្រាប់កីឡានៅលើភ្នំ៖
- រក្សាកំដៅដោយសារខ្យល់ត្រូវបានទាក់ជាប់នៅខាងក្នុងរោមបក្សី និងរោមសត្វ។
- ស្រាលខ្លាំងបំផុត៖ រោមបក្សីស្រាលជាងសំឡីសំយោគ ប៉ុន្តែផ្តល់នូវកម្រិតភាពកក់ក្តៅដូចគ្នា។ វាជួយសន្សំទំងន់នៅក្នុងកាតាបរបស់អ្នក។
- អាចបត់ញាត់ខ្លាំងបាន។
តើត្រូវវាស់ថាមពលបំពេញរបស់រោមទា និងរោមសត្វផ្សេងទៀតដោយរបៀបណា?
ថាមពលបំពេញគឺជារង្វាស់សមត្ថភាពរក្សាកំដៅរបស់រោមបក្សី និងសក្តានុពលក្នុងការ "ចាប់" ខ្យល់របស់វា។ រង្វាស់របស់វាគិតជា CUIN (អ៊ីញគូប)។ ដូច្នេះ រោមទាដែលមានថាមពលបំពេញកាន់តែខ្ពស់ (ចំនួន CUIN ខ្ពស់) នឹងស៊ីកន្លែងកាន់តែធំ, ចាប់ខ្យល់កាន់តែច្រើន និងផ្តល់នូវការរក្សាកំដៅកាន់តែខ្លាំង។ អាវរាងប៉ោងនេះ ដែលបំពាក់ដោយរោមទា 90% និងរោមសត្វផ្សេង 10% ធានាផ្តល់នូវថាមពលបំពេញចំនួន 800 CUIN (ស្តង់ដារអន្តរជាតិ) ឬលើសពីនេះ។
ទំងន់របស់រោមសត្វដែលបំពាក់
ទំហំ XS៖ 108 ក្រ
ទំហំ S៖ 126 ក្រ
ទំហំ M៖ 135 ក្រ
ទំហំ L៖ 146 ក្រ
ទំហំ XL៖ 155 ក្រ
ទំហំ 2XL៖ 168 ក្រ
ទំហំ 3XL៖ 180 ក្រ
ទំហំ 4XL៖ 193 ក្រ
តើសេចក្តីបញ្ជាក់ RDS គឺជាអ្វី?
RDS ឬ “ស្តង់ដាររោមទាដែលមានទំនួលខុសត្រូវ” គឺជាសេចក្តីបញ្ជាក់ទូទាំងពិភពលោកដែលចេញដោយអង្គការឯករាជ្យជូនចំពោះម៉ាកដែលស្ម័គ្រចិត្ត។ ស្តង់ដារនេះអាចឱ្យយើងធានាបាននូវប្រភពដើមនៃរោមសត្វស្របទៅតាមការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់វត្ថុធាតុផ្សំប្រកបដោយទំនួលខុសត្រូវ។ អ្នកផ្គត់ផ្គង់របស់យើងបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់តែរោមសត្វដែលមានប្រភពមកពីសត្វក្ងាន និងសត្វទាដែលចិញ្ចឹមយកសាច់ និងពិឃាតមុនពេលដែលរោមរបស់វាត្រូវបានប្រមូល។
វិធានការរចនាម៉ូតប្រកបដោយភាតរបរិស្ថានត្រូវបានអនុវត្តលើអាវរោមទានេះ
ទ្រនាប់ខាងក្នុងមានលក្ខណៈទំនើបជឿនលឿនពីព្រោះវាមានពីរពណ៌៖ វាលាយបញ្ចូលគ្នារវាងសសៃចេសលាបពណ៌ខ្មៅ និងសសៃចេសដែលមិនមានលាបពណ៌។ ប្រៀបធៀបទៅនឹងដំណើរការលាបពណ៌បុរាណ ដំណើរការនេះជួយកាត់បន្ថយការបញ្ចេញ CO2 បាន 14%.
សាច់ក្រណាត់ខាងក្រៅផលិតចេញពីប៉ូលីអេស្ទ័រកែច្នៃឡើងវិញ។
របៀបថែទាំអាវរោមទា?
អាវរោមទាអាចពាក់ពេញមួយរដូវរងា និងពិតជាត្រូវការការបោកគក់ពិតប្រាកដណាស់។
វីឌីអូ៖
https://youtu.be/6_wAcsvoHr0
ជាសង្ខេប៖
1/បោកម៉ាស៊ីនជាមួយនឹងម្សៅសាប៊ូដែលស័ក្តិសមសម្រាប់រោមទា ឬសាច់ក្រណាត់បច្ចេកទេសផ្សេងទៀត នៅកម្រិតសីតុណ្ហភាព 30°C ជាមួយនឹងគ្រាប់បាល់វាយតែនីសចំនួន 2 ឬ 3។ មុខងារបង្វិលស្រាលៗ។
2/ សំងួតជាមួយនឹងគ្រាប់បាលតែនីសចំនួន 2 ឬ 3 បន្ទាប់មកធ្វើដូចគ្នាចំនួន 2 ឬ 3 ដង រហូតដល់វាស្ងួតសព្វ។
មុខងារការពារទឹករបស់សមាសធាតុផ្សំ (ដើម្បីកុំអោយច្រលំជាមួយនឹងការមិនជ្រាបទឹក)
ការការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពរបស់វាដែលអាចអោយទឹកហូរចេញពីផ្ទៃសាច់ក្រណាត់ ដោយមិនជក់សំណើមឡើយ។ វាជួយការពារសាច់ក្រណាត់មិនអោយប៉ោង និងធ្វើអោយវានៅតែស្រាល និងទទួលបានភាពកក់ក្តៅ។
សាច់ក្រណាត់អាវរោមទានេះការពារទឹក ប៉ុន្តែយើងសូមណែនាំឱ្យលោកអ្នកពាក់អាវការពារជ្រាបទឹកនៅពេលមេឃភ្លៀង។ សាច់ក្រណាត់នេះការពារទឹកដោយសារប្រព្រឹត្តិកម្ម (មិនមានសារធាតុ PFC) លើផ្ទៃខាងក្រៅរបស់វា ប៉ុន្តែមុខងារនេះអាចនឹងថមថយពេលប្រើយូរទៅ។
យើងសូមណែនាំអោយលោកអ្នកធ្វើអោយវាដំណើរការឡើងវិញបន្ទាប់ពីបោកគក់ម្តងៗ។
តើធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញដោយរបៀបណា?
នៅពេលលាងសំអាតអាវមានទ្រនាប់ការពារខាងក្នុងនេះ យើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ស្ព្រាយបាញ់ដំណើរការការពារទឹកឡើងវិញដើម្បីរក្សាមុខងាររុញច្រានទឹកចេញរបស់សាច់ក្រណាត់ខាងក្រៅ។ ធ្វើអោយមុខងារការពារទឹករបស់សាច់ក្រណាត់ត្រលប់មកវិញ និងអាចប្រើប្រាស់អាវរបស់អ្នកពេញអាយុកាលរបស់វាអស់លទ្ធភាព។
របៀបជួសជុលអាវរបស់អ្នក?
អាវមានទ្រនាប់ការពារនេះអាចនឹងរហែកនៅពេលដើរភ្នំ! រឿងដែលល្អគឺថាវាអាចជួសជុលបាន ដូច្នេះស្នាមរហែកមិនរហែកកាន់តែធំ ឬការពាររោមសត្វមិនឱ្យរបូតចេញ។ តើលោកអ្នកមិនមានអារម្មណ៍ថាស្រណុកចិត្តមែនទេនៅពេលដែលធ្វើការជួសជុលវាដោយខ្លួនឯង? សូមកុំបារម្ភ! រោងជាងនៅក្នុងហាង Decathlon របស់យើងផ្តល់ជូននូវសេវាជួសជុលសម្រាប់ជួសជុលអាវនេះដោយប្រើប្រាស់ទ្រនាប់ប៉ះដោយកំដៅ។