ម៉ូតកាត់ និងភាពរឹបរាង
ម៉ូតអាស៊ីអាចឱ្យលោកអ្នកធ្វើចលនាបានស្រួលពេលដើរភ្នំ។
ភាពមិនជ្រាបទឹករបស់សមាសធាតុផ្សំ
តេស្តសាកល្បងនៅមន្ទីរពិសោធន៍ត្រូវធ្វើឡើងដើម្បីធានានូវកម្រិតការពារជ្រាបទឹករបស់សមាសធាតផ្សំ។ ភាពធន់របស់សាច់ក្រណាត់ត្រូវបានវាស់ដោយកំពស់ទឹកភ្លៀងគិតជា មម (ស្តង់ដារ JIS 1092)។
សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំនៃផលិតផលនេះមានកម្រិតការពារជម្រាបទឹក 8,000 មម អាចធន់ទៅនឹងសម្ពាធកម្ពស់ទឹក 8,000 មម។.នេះសមមូលទៅនឹង ៨០០០ Schmerbers ផងដែរ។
តើធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញដោយរបៀបណា
សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ ជាលទ្ធផលសាច់ក្រណាត់មិនជក់ទឹក ហើយនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។
មុខងារការពារទឹកអាចដំណើរការម្តងទៀតដោយដាក់ខោទៅក្នុងម៉ាស៊ីនបោកស្ងួតរយៈពេល 10 នាទីនៅកំដៅទាប។
ប្រព័ន្ធហោប៉ាវពេញលេញ
អាវនេះមានហោប៉ាវសរុបចំនួន 7។ ហោប៉ាវចំហៀង 2, ហោប៉ាវខាងក្រៅធំ 2 មានសន្ទះគ្របមានឡេវ។ ហោប៉ាវខាងក្រៅលើទ្រូងមួយ និងហោប៉ាវខាងក្នុងមួយ មានខ្សែរូតអាចដាក់របស់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ហោប៉ាវសំណាញ់ខាងក្នុងមួយសម្រាប់ដាក់ស្រោមដៃ។
ភាពមានខ្យល់ចេញចូល
ភាពមានខ្យល់ចេញចូលរបស់សមាសធាតុផ្សំត្រូវបានវាស់ដោយមើលលើភាពធន់នឹងចំហាយទឹកកើតដោយសារកំដៅ (RET)។
នេះគឺជាសមត្ថភាពដែលអាចអោយចំហាយទឹកដែលបង្កើតឡើងដោយរាងកាយក្នុងអំឡុងពេលហាត់ប្រាណដែលបញ្ចេញមកខាងក្រៅ ហេតុដូច្នេះហើយវាជួយការពារមិនអោយទឹកប្រមូលផ្តុំនៅលើស្បែក។
RET កាន់តែទាប សាច់ក្រណាត់កាន់តែមានខ្យល់ចេញចូល។
RET ≤ 6៖ សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង
RET ≤ 12: សាច់ក្រណាត់មានខ្យល់ចេញចូល
RET ≤ 20: មិនមែនជាសាច់ក្រណាត់អាចឱ្យមានខ្យល់ចេញចូលច្រើនទេ
ផលិតនេះត្រូវបានវាយតម្លៃថាមាន 12 RET
របៀបជ្រើសរើសអាវការពារភ្លៀងផ្អែកទៅតាមសកម្មភាពហាត់កីឡារបស់អ្នក និងកម្រិតនៃការបញ្ចេញថាមពល?
ក្នុងពេលកំពុងហាត់កីឡា យើងនឹងបែកញើសតិច ឬច្រើនអាស្រ័យលើរយៈពេល និងថាមពលប្រើប្រាស់ក្នុងការហាត់។ ប្រសិនសមត្ថភាពច្រោះខ្យល់របស់សាច់ក្រណាត់មិនបត់បែនទៅតាមសកម្មភាពហ្វឹកហាត់ទេ នោះនឹងបង្កជាញើសក្នុងអាវ ហើយយើងនឹងមានអារម្មណ៍ថាសើមខ្លួន៖ វាមិនមែនដោយសារតែភ្លៀងទេដែលជ្រាបចូល ប៉ុន្តែវាជាកំណកញើស។
ដូច្នេះលោកអ្នកត្រូវជ្រើសរើសអាវស្របទៅតាមប្រភេទនៃការហ្វឹកហាត់របស់អ្នក។អាវនេះបង្កើតឡើងសម្រាប់ការឡើងភ្នំរយៈពេលពីរម៉ោង ក្នុងល្បឿន 5គម/ម៉។
ការធានា
អាវសម្រាប់ដើរភ្នំ និងអាវភ្លៀងរបស់យើងមានការធានារយៈពេល 2 ឆ្នាំ។ គោលដៅរបស់យើងគឺបន្តផ្តល់ផលិតផលជាប់បានយូរដែលលោកអ្នកអាចយកតាមខ្លួនបានពេលដើរភ្នំ